no-alternative title
no-alternative title

ក្រុមហ៊ុន ASUS ប្រកាសសម្ពោធនូវកុំព្យូទ័រយួរដៃសេ៊រីថ្មីឆ្នាំ 2020 របស់ខ្លួននៅកម្ពុជា ជាមួយនឹងព្រឹត្តការណ៍ផ្សាយតាមរយៈ Online

កាលពីថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2020 កន្លងទៅនេះ  ASUS ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យា បានប្រារព្ធពិធីសម្ពោធឡេបថប់ស៊េរីថ្មីឆ្នាំ 2020 របស់ខ្លួន តាមលក្ខណៈ online ដើម្បីជៀសវាងពីការជួបជុំ និងការការពារពីការឆ្លងជម្ងឺកូវីដ 19 ដែលកម្មវិធីនេះ ផងដែរ ក៏បានធ្វើការផ្សាយផ្ទាល់នៅគេហទំព័រផ្លូវការណ៍របស់ ASUS Republic of Gamers (KH) នៅពីម៉ោង 7 ល្ងាច រហូតដល់ម៉ោង 8៖30 យប់ផងដែរ។ ក្នុងមហាព្រឹត្តិការណ៍នេះ យើងឃើញមានវត្តមានអ្នកចូលរួមពីសំណាក់តារាល្បីៗ ក៏ដូចជា Brand Ambassador របស់ក្រុមហ៊ុន ASUS ក៏ដូចជា YouTuber និង Streamer ជាច្រើនទៀតដែលពួកគាត់សុទ្ធសឹងតែជាអ្នកប្រើប្រាស់កុំព្យូទ័រកម្រិតធ្ងន់សំរាប់ការងារប្រចាំថ្ងៃថែមទៀតផង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលយើងឈានជើងចូលដំបូង យើងបានឃើញមានការដាក់តាំងឡេបថប់ ASUS ជាច្រើនរួមមានម៉ូដែល៖ ROG Zephyrus G14, ROG Zephyrus Duo, ROG Strix G15/17, ROG Strix Scar 15/17 និង TUF Gaming A15/17 ដែលជាកំពូលឡេបថប់ហ្គេមមីងប្រចាំឆ្នាំ 2020។ អ្វីដែលសំខាន់នោះគឺរូបរាងរបស់កុំព្យូទ័រកំពូលទាំងនេះ គឺសុទ្ធតែមានការផ្លាស់ប្តូរលើការរចនាទាំងស្រុងបើធៀបជាមួយឆ្នាំមុនៗ និងនៅតែមានការធានារយៈពេល 2 ឆ្នាំដដែល។

លោក Lawrence Liu ដែលជាប្រធានគ្រប់គ្រងប្រចាំប្រទេសកម្ពុជាបានធ្វើបទបង្ហាញអំពីលក្ខណៈពិសេសៗរបស់ម៉ូឌែលនិមួយៗ និងបានប្រកាសតម្លៃជាផ្លូវការណ៍ដូចខាងក្រោម៖

TUF Gaming A15/17 ៖ នេះជាឡេបថប់ហ្គេមមីងម៉ូឌែលចុងក្រោយរបស់្រកូល TUF បំពាក់ដោយ CPU របស់ AMD Ryzen 7 សេរ៊ី4000 ចុងក្រោយបំផុតនិង រួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វីកកាត GeForce Nvidia ដែលអាចឲ្យការលេងហ្គេមកាន់តែរលូន លឿន និងអេក្រង់កម្រិត IPS ដែលមានល្បឿនលឿនរហូតដល់ 144Hz ។ ឡេបថប់នេះក៏មានថាមពលថ្មធំរហូតដល់ទៅ ៩០ វ៉ាត់ម៉ោង បានបំពាក់បច្ចេកវិទ្យាប្រព័ន្ធខ្យល់ត្រជាក់ដែលអាចរក្សាកម្ដៅឡេបថប់ឲ្យថេរ។ ព្រមទាំងមានបច្ចេកវិទ្យាAnti-Dustមិនអោយជាប់ធូលី និងបញ្ចេញធូលីមកក្រៅវិញតាមរយៈបំពង់ខ្យល់។ ឡេបថប់នេះ គឺមានតម្លៃគ្មានគូរប្រៀប គឺចាប់ពី $899 ដុល្លាសហរដ្ឋអាមេរិចឡើងទៅ។

•ROG Zephyrus G14 ៖ នេះជាឡេបថប់១៤អ៊ីញដែលមានរាងស្តើង ស្រាល និងមានសមត្ថភាពខ្លាំងជាងគេបំផុតជុំវិញពិភពលោក។ ពេលនេះវាបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។ អ្វីដែលពិសេសនោះគឺវាមាន LED នៅផ្នែកសំបក់ខាងក្រោយដែលអាចឲ្យអ្នករចនាអក្សរ រូបភាព ឬ រូបភាពជា GIF បាន។ ROG Zephryrus G14 បំពាក់ដោយ CPU របស់ AMD Ryzen 9-4800 HS ចុងក្រោយបំផុតនិង រួមបញ្ចូលគ្នាជាមួយនឹងក្រាហ្វីកកាត GeForce RTX ™ 2060 ដែលមានល្បឿនលឿនងាយស្រួលក្នុងការបំពេញការងារ និងការលេងហ្គេម។ ឡេបថប់នេះមានតម្លៃចាប់ពី $1299 ដុល្លាសហរដ្ឋអាមេរិចឡើងទៅ។

ROG Strix Scar15/17៖  ជាឡេបថប់កំពូលដែលបំពាក់ CPU របស់ Intel Core i7 ចុងក្រោយគេបង្អស់ជាមួយនឹងក្រាហ្វីកកាត GeForce RTX ដែលមានល្បឿនលឿនរហូតដល់ 300Hz/3ms អាចលេងហ្គេមបានយ៉ាងរលូន និងមិនធ្វើឲ្យរូបភាពទាក់នោះទេ។ វាមាន៣ពណ៌ដូចជា៖ ខ្មៅ ខៀវ និងពណ៌ថ្មីទើបតែបង្កើតនោះគឺពណ៌ផ្កាឈូក។ រីឯតម្លៃវិញគឺចាប់ពី $1799 ដុល្លាសហរដ្ឋអាមេរិចឡើងទៅ។

ROG Strix G15/17 ៖ ROG Strix G15 / 17 បង្កប់នូវការរចនាដែលផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ការលេងហ្គេមធំៗនិងការធ្វើកិច្ចការច្រើនលើប្រព័ន្ធប្រតិបត្តិការ Windows 10។ ឡេបថប់នេះបំពាក់ដោយ Intel Core i7 ជំនាន់ទី១០ និងក្រាហ្វីករហូតដល់ GeForce RTX 2070 Super ដែលមានល្បឿនលឿនរហូតដល់ 240Hz/3ms។ ឡេបថប់នេះមានតម្លៃចាប់ពី $1149ឡើងទៅ។

បន្ទាប់ពីមានការថ្លែងសុន្តរកថាចប់ ក្រុមហ៊ុនASUSបានធ្វើការចាប់រង្វាន់ធំគឺ ឡេបថប់ TUF Gaming A15 និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដើម្បីធ្វើឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ក្រុមហ៊ុន ASUS ក៏បានរៀបចំការសម្ដែងពីឌីជេល្បីមួយរូបគឺ ឌីជេ Maily និង តារាចម្រៀងលោក វុទ្ធាផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
Nissan Teana នឹងក្លាយជាម៉ូដែលដំបូងគេដែលប្រើម៉ាស៊ីន ICE គាំទ្រដោយ Huawei HarmonySpace 5 Cockpit

Nissan Teana នឹងក្លាយជាម៉ូដែលដំបូងគេដែលប្រើម៉ាស៊ីន ICE គាំទ្រដោយ Huawei HarmonySpace 5 Cockpit

ដោយ ប៉េងលីន