no-alternative title

SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 កំពូលទូរទស្សន៍ដ៏អច្ឆរិយល្អផ្តាច់គេ ដែលមានបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ផ្តល់នូវទស្សនីយភាព និងការកម្សាន្តដ៏មហស្ចារ្យ នឹកស្មានមិនដល់

ឥឡូវនេះ ក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 សម្រាប់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាហើយ! លោកអ្នកអាចរីករាយទស្សនារូបភាពកំពូលច្បាស់…ដ៏សែនរស់រវើក…ត្រជាក់ភ្នែកជាទីបំផុតសូម្បីតែនៅក្នុងឈុតឆាកខ្សែភាពយន្តដែលងងឹត និងភ្លឺបំផុតបានផងដែរព្រោះ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 នេះបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបំផុត Quantum Dot ក្នុងការបង្ហាញបរិមាណពណ៌ 100% ពេញតែម្តង! ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…?  ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញ ធ្វើឱ្យផ្ទៃអេក្រង់ទូរទស្សន៍លាតត្រដាងរហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ ជាមួយការឌីហ្សាញបែប Infinity Screen ! និយាយពីកម្រាស់វិញស្តើងស៊ីចស៊ីតែម្តង !

និយាយទៅ OTS+ (Object Tracking Sound Plus) របស់ សាមសុង ធ្វើឱ្យសំឡេងកាន់តែពិរោះ…ព្រឺព្រួចអស្ចារ្យជាទីបំផុត! ធានាថាលោកអ្នកប្រាកដជាជក់ចិត្ត…អណ្តែតអណ្តូង…ស្លុងអារម្មណ៍ជាមួយនឹងសំឡេងដ៏ពិរោះរណ្តំនៃ Speaker បំពងសំឡេងចំនួន 6 គ្រាប់ ដែលបំពាក់នៅខាងលើ…ចំហៀង… និងខាងក្រោម ដោយធ្វើប្រតិបត្តិការតាមលំញ័រសំឡេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៍ក្នុងការទស្សនាកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរណ្តំ!! ជាពិសេសម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេម…មើលកុន…ច្រៀងខារ៉ាអូខេ វិញគឺត្រូវម៉ាច់តែម្តង…!!

អ្វីដែលកាន់តែពិសេសអស្ចារ្យខ្លាំងបំផុតក្រៅពីការទស្សនា និងការកម្សាន្តនានាលោកអ្នកនឹងប្លែកភ្នែក…ប្លែកអារម្មណ៍បំផុតនោះគឺលោកអ្នកអាចកែប្រែអេក្រង់ស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឯកនេះឱ្យទៅជាផ្ទាំងគំនូរសិល្បៈវេទមន្តដ៏រស់រវើកបានផងដែរ …!!

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020 ដ៏ល្អឥតខ្ចោះនេះបាននៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស!  សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយផលិតផលរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ 2020  ដ៏ល្អឥតខ្ចោះនេះសូមកុំភ្លេចសួររកប័ណ្ណធានាណា៎!!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន