no-alternative title

មិត្តហ្វូន ពន្លឿនបំលាស់ប្តូរប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថល និង Fintech

នៅថ្ងៃទី 3 ខែសីហា ឆ្នាំ 2020 នេះ មិត្តហ្វូនបានសហការរៀបចំនូវសន្និសីទកាសែតជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងក្រុមហ៊ុន vivo ដើម្បីចាប់ផ្តើមការផ្សព្វផ្សាយប្រូម៉ូសិនដ៏ធំបំផុតសម្រាប់អ្នកប្រើប្រាស់សេវាធនាគារចល័តដោយការផ្តល់ជូនទូរស័ព្ទដៃទំនើប ជាមួយនិងស៊ីមកាតដោយឥតគិតថ្លៃ។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមិត្តហ្វូនមានគោលបំណងពន្លឿនក្នុងការបំលាស់ប្តូរឌីជីថលក្នុងវិស័យហិរញ្ញវត្ថុដោយសហការជាមួយដៃគូ និងម៉ាកសញ្ញាល្បីៗជាច្រើន ជាពិសេសជំរុញការប្រើប្រាស់បច្ចេកវិទ្យា 2G និង 3G ទៅបច្ចេកវិទ្យា 4G ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងពេលដំណើរការកម្មវិធីនេះ ដោយគិតចាប់ពីថ្ងៃទី 3 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 រាល់អតិថិជនទាំងអស់ដែលស្នើរសុំប្រាក់កម្ចីឥណទានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចមានឱកាសទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ទូរស័ព្ទដៃទំនើបម៉ាក vivo និងជាពិសេសទទួលបានស៊ីមកាតមិត្តហ្វូនដោយឥតគិតថ្លៃដែលមានទិន្នន័យរួចជាស្រេច 1GB រួមនឹងការហៅទូរស័ព្ទចេញនៅក្នុងប្រព័ន្ធដោយសេរីសម្រាប់រយៈពេល 2 សប្តាហ៍។ 

មិត្តហ្វូនបានកំណត់គោលដៅក្នុងការសហការជាមួយម៉ាកសញ្ញា និងដៃគូដើម្បីជំរុញបំលាស់ប្តូរបច្ចេកវិទ្យាពី 2G និង 3G ទៅ 4G ជាមួយនឹងល្បឿនលឿនជាងមុន។ ដោយសារតែបច្ចេកវិទ្យា 4G ជួយមនុស្សឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទក្នុងគ្រប់វិស័យនៃជីវិតរស់នៅដូចជា ការទំនាក់ទំនង ការទទួលបានពត៌មាន ការតភ្ជាប់ ការសិក្សា និងការកម្សាន្ត -ល-។ ជាក់ស្តែង, ប្រទេសកម្ពុជានៅតែមានអតិថិជន 20% ដែលប្រើប្រាស់ទូរស័ព្ទចល័តជាមួយនឹងមុខងារមិនពេញលេញដែលជាឧបសគ្គធ្វើឲ្យពួកគេមិនអាចទទួលបាន និងការប្រើប្រាស់បច្ចេកវិទ្យា និងសេវាកម្មថ្មីៗ។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងបន្តបន្ទាប់ខាងមុខទៀត ក្រុមហ៊ុនមិត្តហ្វូននឹងបន្តសហការជាមួយដៃគូ និងម៉ាកសញ្ញានានាដែលទាក់ទងនឹងការប្រើប្រាស់បរិក្ខារទំនើបចុងក្រោយ និងដំណោះស្រាយបច្ចេកវិទ្យាដើម្បីពន្លឿនបំលាស់ប្តូរបច្ចេកវិទ្យានៅក្នុងយុគសម័យនេះឲ្យកាន់តែប្រសើរឡើង។

ថ្លែងសុន្ទរកថានៅក្នុងកម្មវិធីនោះ លោក Bui Minh Binh នាយករងនៃក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកចក្ខុវិស័យរបស់ក្រុមហ៊ុនលោកថា៖ “មិត្តហ្វូនរំពឹងថាកម្មវិធីនេះនឹងបង្កើតផលជាវិជ្ជមាន ដោយការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា 4G និងឆ្ពោះទៅរកបច្ចេកវិទ្យា 5G ប្រជាជននឹងបានអភិវឌ្ឍខ្លួនឯងនៅក្នុងជីវិតរស់នៅ ដោយស្គាល់និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាទំនើបៗក្នុងជីវិតប្រចាំថ្ងៃ ការសិក្សា និងការងារ”។  “ដោយហេតុនេះ ប្រសិទ្ធិភាពការងារអាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើង ហើយវាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាជំហានដំបូងដែលនាំឱ្យមានសកម្មភាពជាបន្តបន្ទាប់ និងទៀងទាត់ដើម្បីជួយប្រជាជនក្នុងការផ្លាស់ប្តូរបច្ចេកវិទ្យាឱ្យកាន់តែលឿនរហ័ស” លោកបន្ថែម។

ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជននិងប្រជាជនទាំងអស់នឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអម្រឹត មិត្តហ្វូន និង vivo ជានឹងឧបករណ៍ទំនើបចុងក្រោយ រួមទាំងសេវាកម្មផ្សេងៗទៀត។ កិច្ចសហការនេះបានជួយប្រជាជនកម្ពុជាជាមួយនឹងការសន្សំសំចៃថវិកាជាច្រើន ការធ្វើឱ្យបច្ចេកវិទ្យាកាន់ប្រសើរឡើងឆាប់រហ័ស ពង្រីកឱកាសការងារ ការសិក្សា និងការកំសាន្តពីចម្ងាយ។ ដោយហេតុនេះ វាជាការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងមួយកម្រិតទៀត។ ស្វែងរកព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗទៀតក្នុងពេលឆាប់ៗ ដោយចូលទៅកាន់គេហទំព័រមិត្តហ្វូន www.metfone.com.kh  និងទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន www.fb.com/metfone.closer 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន