no-alternative title
no-alternative title
no-alternative title
no-alternative title

Bluetronics នឹងបើកពង្រីកជំនួញរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគម្រោងផ្ដល់សេវាកម្មឲ្យប្រជាជនកាន់តែច្រើនជាងមុន

នៅថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 2020 សហព័ន្ធ Mobile World Group (Hose: MWG) ដែលជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ក្រុមហ៊ុនលក់រាយធំជាងគេទាំង 100 នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការប្រកាសកម្មវិធីអបអរការបើកសម្ពោធបានចំនួន  20 សាខា Bluetronics នៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងគម្រោងពង្រីកបណ្ដាញរបស់ខ្លួនឲ្យពេញផ្ទៃប្រទេស។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឈានជើងចូល ប្រទេសកម្ពុជាតាំងពីឆ្នាំ 2017 អាជីវកម្មលក់រាយមួយនេះ មិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះដំបូងរបស់ក្រុមហ៊ុនត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរ ដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា បរិក្ខាអេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ល. និងទូរស័ព្ទក៏ត្រូវបានរួមបញ្ចូលក្នុងហាងតែមួយ។ ទម្រង់សមាហរន្តកម្ម ដែលមានទំហំហាងធំជាងមុន ដែលអាចផ្ដល់ឲ្យអតិថិជនមានជម្រើសច្រើនជាងមុន។ 

ទន្ទឹមនឹងការពង្រីកទំហំហាងធំជាងមុន រាល់សាខា Bluetronics គឺត្រូវបានតុបតែងផលិតផលដោយផ្នែកផ្សេងៗគ្នាទៅតាមក្រុមនៃផលិតផល ដែលធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសយកនូវជម្រើសដែលត្រូវចិត្ត ចំណាយពេលនិងកម្លាំងតិច។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងតម្លើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ។

ទោះបីជាក្នុងកំឡុងនៃការរីករាលដាលនៃជំងឺ Covid 19 ហាង Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង។ ក្រោយពេលសម្រេចបាន ២០សាខា ក្រុមហ៊ុនបានមានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបាន ៥០សាខានៅមុនបំណាច់ឆ្នាំ ដើម្បីគ្របដណ្ដប់ទៅបណ្តាខេត្តផ្សេងៗរួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ដោយមិនគ្របដណ្ដប់តែរាជធានីភ្នំពេញនោះឡើយ។

សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងអាចនិយាយបានថា ចំនួនសាខារបស់យើងខ្ញុំគឺមានច្រើនជាងគេ ដោយអាចស្មើនឹងចំនួនអាជីវកម្មលក់រាយដ៏ទៃរួមបញ្ជូលគ្នា។ នៅពេលពង្រីកបានគ្រប់ចំនួន៥០សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹងទទួលបាន៥០%នៃទីផ្សារអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា។

ការសន្យារបស់អាជីវកម្មលក់រាយរបស់យើងខ្ញុំ គឺជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនគឺបានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ពួកយើងមានការតាំងចិត្តផ្ដល់ជូនផលិតផលសុទ្ធ សេវាកម្មដែលមានស្ដង់ដាខ្ពស់ ក្រៅពីភាពងាយស្រួល និងការយកចិត្តទុកដាក់ ទៅលើបទពិសោធន៍ទិញទំនិញរបស់អតិថិជន ទៅដល់អ្នកគ្រប់គ្នា។

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសអោយកាន់តែប្រសើរ Bluetronics ត្រូវបានបង្កើតនៅក្នុងស្រុក មានន័យថា ក្រុមហ៊ុនកំពុងបង្កើតឱកាសការងារជាច្រើន ទៅដល់យុវជនកម្ពុជា។ បរិយាកាសការងារដែលស្មើភាព តម្លាភាពក្នុងការឡើងតំណែងត្រូវបានដាក់ជាអទិភាព។ សម្រាប់ដៃគូអាជីវកម្ម Bluetronics បានស្វែងរកការបង្កើត ចំណងមិត្តភាពដ៏រឹងមាំ ដើម្បីទទួលបាននូវសមូហភាពនៃផលប្រយោជន៍ របស់ភាគីទាំងសងខាង។

 “ក្នុងនាមជាអាជីវកម្មលក់រាយ និងជាដៃគូដែលអាចជឿទុកចិត្តបានម្នាក់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់សេវាដែលល្អបំផុត និងចំណងមិត្តភាពយូរអង្វែងនៅគ្រប់ទិសទីដែលយើងទៅដល់។ Bluetronics គឺជាបទពិសោធន៍ទី១ របស់យើងខ្ញុំនៅខាងក្រៅប្រទេសវៀតណាម ដូចនេះព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ។ ភាពជោគជ័យក្នុងទីផ្សារមួយនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់យើងខ្ញុំដើម្បីគម្រោងពង្រីកទៅទីផ្សារដែលមានសក្ដានុពលផ្សេងទៀត។ ប្រសាសន៍លោក Doan Van Hieu Em នាយកប្រតិបត្តិនៃសហព័ន្ធ Mobile World។ “ដៃគូរបស់យើងខ្ញុំផ្ដល់ជំនួយដើម្បីយើងខ្ញុំអាចពង្រីកខ្លួននៅទីផ្សារអន្តរជាតិ ហើយពេលនេះយើងកំពុងតែស្ថិតនៅលើវិថីពង្រីកខ្លួននេះហើយ” លោកបន្ថែម។

សហព័ន្ធពាន់លានដុល្លារសហរដ្ឋអាមេរិក Mobile World Investment Corporation (MWG) ដែលមានប្រភពពីប្រទេសវៀតណាម មានខ្សែបណ្ដាញ ៤០០០សាខា ទូទាំងប្រទេស។ ក្រុមហ៊ុនយើងខ្ញុំមានបុត្រសម្ព័ន្ធលក់រាយជាច្រើនមុខរួមមាន thegioididong, Dienmayxanh, Bachhoaxanh និងគេហទំព័រលក់អនឡាញដែលមានអ្នកចូលទស្សនាច្រើនជាងគេសម្រាប់បុត្រសម្ព័ន្ធនីមួយៗ។ ជំនួញរបស់ MWG មានយ៉ាងសម្បូរបែបដោយរួមមាន ផលិតផលអេឡិចត្រូនិក រហូតដល់គ្រឿងទេស ផ្ដល់សេវាកម្មពីក្រុង ដល់តំបន់ជនបទ។

ក្រុមហ៊ុនដែលមានវ័យ 16 ឆ្នាំ និងត្រូវបានដាក់ចូលទីផ្សារភាគហ៊ុនទីក្រុង ហូជីមិញនៅក្នុងឆ្នាំ 2014 បានក្លាយទៅជាក្រុមហ៊ុនភាគហ៊ុនក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង៣០នៅលើទីផ្សារ។ ក្រុមហ៊ុនបានរកចំណូលបាណ 4.4 ពាន់លានដុល្លារអាមេរិក និងចំណេញ 160 លានដុល្លារអាមេរិកក្នុងឆ្នាំ 2019។

MWG ក៏បានឈ្នះពានក្រុមហ៊ុនដែលលូតលាស់លឿនបំផុត យោងតាម World Economic Forum (WEF) និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំបំផុតទាំង 100 នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏ទទួលបានពាននៅលើទីផ្សារអន្តរជាតិជាច្រើនផងដែរ។ហេតុនេះហើយ Bluetronics នៅពេលនេះ គឺមានតែមួយគត់ ហើយជំនួសឲ្យឈ្មោះ BigPhone កាលពីមុន៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន