no-alternative title

បច្ចេកវិទ្យាថ្មីសាកថ្ម 65W SuperDart Charge បានមកដល់ហើយ! បទពិសោធន៍ដំបូងរបស់ realme 7 Pro៖ លឿនហួសពីការស្មាន

កាលពីថ្ងៃទី 23 ខែកញ្ញា កម្មវិធី realme 7 series Media Tasting ដែលធ្វើឡើងក្រោមប្រធានបទ "65W OF SPEEDY FLASH CHARGING BEYONG YOUR IMAGINATION " បានបញ្ចប់ដោយជោគជ័យនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ បានមានធ្វើការសាកល្បងនៅនឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿនបំផុតនៃ 65W SuperDart Charge ដែលបានបំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់។ វាទទួលបានការកោតសរសើរព្រមគ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើងនូវរលកបច្ចេកវិទ្យាថ្មីមួយទៀត។ តារាល្បីៗ និង បណ្តាញសារព័ត៌មានទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍ ចំពោះបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ថាអ្នកអាចនិយាយពាក្យលាក្នុងការរង់ចាំចំពោះការសាកថ្ម។ វាបានផ្តល់នូវ ការស្រមើស្រមៃដល់ការរស់នៅឆ្លាតវៃបែបថ្មីដែលមិនធ្លាប់មានពីមុនមក។

រូបភាពពាណិជ្ជកម្ម
no-alternative title

តារាល្បីៗ និងបណ្តាសារព័ត៌មានបានបង្ហាញចំណាប់អារម្មណ៍ព្រមគ្នាថា ៖ គ្មានទៀតឡើយការរង់ចាំចំពោះការសាកថ្ម

នៅក្នុងកម្មវិធីផ្ទាល់  បន្ទាប់ពីការលេងសៀករហាសកម្មខ្លីដ៏ជក់ចិត្តបានកន្លងផុតទៅ។ realme 7 Pro ដែលមានបំពាក់នូវបច្ចេកវិទ្យា 65W SuperDart Charge សម្រេចបានការសាកថ្មចំនួន 13% ក្នុងរយៈពេល3នាទី យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកផលិតរបស់ realme បានបង្ហាញថាថាមពលថ្មដែលសាកបាននេះអាចលេង PUBG បានដល់៣ប្រគួត លេងInstagramបាន២ម៉ោង មើលYouTube បាន២.៥ម៉ោង។ ឬអាចដាក់standbyទុកបានរយៈពេល ៤ថ្ងៃ។ កាន់តែអស្ចារ្យក្នុងរយៈពេលត្រឹមតែ ៣៤នាទី បច្ចេកវិទ្យា65W SuperDart Charge អាចជួយឲ្យ realme 7 Pro ពោលពេញទៅដោយថាមពលឡើងវិញ ពី ០% ដល់ ១០០%។ 

លោក G-Devith និង កញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀងតំណាងឲ្យ realme បាននិយាយថា គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់ធ្វើអ្វី គឺធ្វើភ្លាម ការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បច្ចេកវិទ្យា65W SuperDart Charge មិនមែនគ្រាន់តែជាបទពិសោធន៍ បច្ចេកវិទ្យាថ្មី ភាពឡូយឆាយ និងការយកចិត្តទុកដាក់ សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។ នៅក្រោមជំនួយពីមុខងារសាកថ្មនេះ realme 7 Pro អាចសម្រេចនូវតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការសាកថ្មលឿននិងប្រើប្រាស់បានវិញភ្លាមៗ បំបាត់ចោលនូវការកំណត់ទៅលើពេលវេលាកន្លងមកដែលប្រើប្រាស់ក្នុងការរង់ចាំការសាកថ្ម និងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់តែងាយស្រួលនិងរហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី។

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាននាំមកនូវបច្ចេកវិទ្យាសាកថ្មទំនើបជាងគេ និងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Charge បំពាក់ចូលទៅលើផលិតផល realme Number seires  ដែលអាចឱ្យយុវជនកាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់ទទួលយកជីវិតដែលមានគុណភាពខ្ពស់។ នេះក៏បានបង្ហាញផងដែរថាrealmeគឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យានិយមយ៉ាងពិតប្រាកដ។ ចំពោះថាមពលថ្ម 4500 mAh អាចកំដរគគាត់បានពេញ១ថ្ងៃសម្រាប់ការប្រើប្រាស់ទូទទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់បានរហូតដល់៦ម៉ោង៤០នាទី។ គាត់ក៏ស្វាគមន៍ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មី ដែលអាចផ្តិតនូវរូបភាពពេលយប់កាន់តែច្បាស់។ ហើយនាពេលអនាគតសង្ឃឹមថា realme នឹងផ្តល់ជូនអ្នកប្រើប្រាស់នូវបច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ។

កាមេរ៉ា Sony  បួនគ្រាប់ 64MP ៖ ការថតរូបពេលយប់កាន់តែស្រស់ស្អាតនិងច្បាស់ជាងមុន

ចំពោះផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួនគ្រាប់ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួលបានប្រសិទ្ធិភាពនៃការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវាក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីឌីអូគួរឱ្យចាប់អារម្មណ៍បន្ថែមជាច្រើនទៀត។ នៅក្នុងកម្មវិធីផ្ទាល់ លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃrealme បានបង្ហាញពីគន្លឹះសំខាន់ៗនៃការប្រើប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាពស្រស់ស្អារពេលរាត្រី និងបង្ហាញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់រូបភាពដើម្បីកត់ត្រានូវសកម្មភាពជីវិតដ៍ស្រស់បំព្រង។

Media Tek Helio G95 ដែលបង្ហាញខ្លួនដំបូងបំផុតលើពិភពលោក ៖ បទពិសោធនៃការគ្រប់គ្រងហ្គេម “ខ្លាំងលើសពីការរំពឹងទុក ”

ក្នុងនាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរ និងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ថែមទាំងប្រើប្រាស់អេក្រង់លេងហ្គេម ដែលមានកម្រិតល្បឿនរលូន90Hz  អាចនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែរលូន។ លោក Ic3_fr0Gz ដែលជាGame Caster និង ជាសមាជិកគ្រួសាររបស់realme។ តាំងនាមជាអ្នកដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃការគ្រប់គ្រងហ្គេមរបស់ realme 7 មានភាពប្រសើរជាងមុនខ្លាំង “ ខ្លាំងលើសពីការរំពឹងទុក ” វាពិតជាសាកសមសម្រាប់អ្នកលេងហ្គេមគ្រប់រូបគួរតែធ្វើការសាកល្បង។

បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge ជាមួយនឹងកាមេរ៉ា Sony ៤ គ្រាប់ 64MP ហើយ realme 7 ដែលមានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំងបំពាក់នូវអេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart ។ realme 7 series  នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី30ខែកញ្ញានេះហើយ សូមរង់ចាំទសន្សាទាំងអស់គ្នា! 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន