Panasonic LUMIX G100 4K Mirrorless Camera បំពាក់នូវមុខងារថ្មី ជម្រើសដ៏ពិសេសសំរាប់អ្នកធ្វើ Vlog

ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាកាមេរ៉ាស្មាតហ្វូន Flagship មានភាពទំនើប និងមានសមត្ថភាពខ្លាំងក្នុងការផលិតរូបភាព និងវីដេអូក្តី ក៏ពូកវាមិនទាន់អាចជំនូសម៉ាស៊ីនកាមេរ៉ាថតរូបបានទាំងស្រុងនោះទេ។ មានន័យថាសម្រាប់អ្នកថតរូបធម្មតាៗបែបកម្សាន្តអីគឺត្រឹមប្រើកាមេរ៉ាស្មាតហ្វូនគឺបានហើយ ប៉ុន្តែសម្រាប់អ្នកថតរូបអាជីព អ្នកចូលចិត្តបង្កើតវីដេអូខ្លីៗ អ្នកថតរូបសម្រាប់ធ្វើការឌីស្សាញ  ឬ Content Creator អីច្បាស់ណាស់គឺត្រូវការម៉ាស៊ីនកាមេរ៉ាថតរូបដែលសាកសមសម្រាប់អាជីពរបស់ពូកគេ។ ហើយប្រសិនបើលោកអ្នកកំពុងស្វែងរកកាមេរ៉ាដែលមានសមត្ថភាពសមស្របទៅនឹងអាជីព ឬជំនាញរបស់លោកអ្នកនោះ Panasonic LUMIX G100 ម៉ូដែល DC-G100KK ដែលជាប្រភេទកាមេរ៉ា 4K Mirrorless Vlogging Camera ស៊េរីថ្មីពិតជាសាកសមបំផុតសម្រាប់លោកអ្នក។ ដូច្នេះខាងក្រោមនេះគឺជាគុណសម្បត្តិខ្លឹមៗមួយចំនួនដែលមាននៅលើម៉ាស៊ីនកាមេរ៉ាស៊េរីថ្មីនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ថាច់ស្រ្គីនទំហំ 3.0” LCD 

Panasonic LUMIX G100 មានតួរខ្លួនតូចល្មម និងទំងន់ស្រាលផ្តល់ភាពងាយស្រួលក្នុងការកាន់ដើរថត និងយកតាមខ្លួន។ ម៉ាស៊ីនកាមេរ៉ានេះមានអេក្រង់ថាច់ស្រ្គីនប្រភេទ LCD ទំហំ 3.0” ជាមួយនឹងកម្រិតរីសូលូហ្ស៊ិន 1.84M-Dot ជាប្រភេទ Free-angle ដែលអាចកាច់បត់បាន 90 ដឺក្រេង និងកាច់បង្វិលបាន 360 ដឺក្រេ។ ជាមួយគ្នានេះដែរសម្រាប់អេក្រង់ Viewfinder របស់វាវិញមានកម្រិតរីសូលូហ្ស៊ិនខ្ពស់ដល់ទៅ 3.68m-dot ជាមួយកម្រិត 0.73x magnification សម្រាប់ផ្តល់នូវកម្រិតពន្លឺ និងភាពច្បាស់ល្អបំផុតដល់ភ្នែករបស់យើងនៅពេលពិនិត្យទៅលើប្លង់ថតតាមរយះកញ្ចក់ Viewfinder នេះ។ 

ថ្មកាមេរ៉ាមានលទ្ធភាពកាន់ក្នុងការប្រើថតរូបច្រើនប៉ុស្តិ៍ : Panasonic LUMIX G100 មានថ្មប្រភេទ DMW-BLG10PP lithium-ion ដែលសាកពេញម្តងអាចប្រើថតរូបបាន 270 សន្លឹក, បាន 250 សន្លឹកថតជាមួយ LVF និងដល់ 900 សន្លឹកពេលប្រើថតដោយបើកមុខងារ Power Save LVF Mode។ បន្ថែមពីនេះវាក៏អាចសាកថាមពលថ្មដោយផ្ទាល់នៅលើម៉ាស៊ីនកាមេរ៉ាតែម្តងដោយមិនចាំបាច់ដោះថ្មចេញតាមរយះរន្ធសាក micro-USB។

បច្ចេកវិទ្យាតភ្ជាប់មានភាពងាយស្រួល : ជាមួយកាមេរ៉ាស៊េរីថ្មីមួយនេះមានភ្ជាប់នូវបច្ចេកវិទ្យា Wi-Fi ល្បឿនលឿនកម្រិត 4.2GHz និង Bluetooth 4.2 LEC សម្រាប់ធ្វើការតភ្ជាប់ទៅកាន់ស្មាតហ្វូន ឬឧបករណ៍ឆ្លាតវៃផ្សេងៗទៀតសម្រាប់ធ្វើការ remote កំនត់មុខងារថតរូប និងវីដេអូពីចំងាយតាមរយះឧបករណ៍ភ្ជាប់ទាំងនោះ ឬក៏ធ្វើការផ្ទេរទិន្នន័យជាដើម។ បន្ថែមពីនេះវាក៏មានរន្ធ HDMI សម្រាប់ភ្ជាប់កាមេរ៉ាទៅកាន់អេក្រង់បង្ហាញផ្សេងៗ និងរន្ធ micro-USB សម្រាប់ភ្ជាប់ចម្លងវីដេអូ និងរូបភាពថែមទៀតផង។

សែនស័រផលិតរូបភាព និងវីដេអូទំហំ 20.3 មេហ្គាភិចសែល:  Panasonic LUMIX G100 ភ្ជាប់មានសែនស័រផលិតរូបភាពទំហំ 20.3 មេហ្គាភិចសែលជាប្រភេទសែនស័រ CMOS Micro Four Thirds sensor ដែលអូសដោយឈីប Venus Engine processor ដែលមានសមត្ថភាពលឿនរហ័សក្នុងការចាប់ប្លង់រូបភាពក៏ដូចជាការ Focus លើចំនុចណាមួយនៃប្លង់ថត។ សែនស័រនេះភ្ជាប់ប្រើជាមួយ Kit Lens ជាស៊េរី G Vario 12-32mm f/3.5-5.6 ASPH MEGA O.I.S. ជាមួយកម្រិតពន្លឺ ISO:25600។ បញ្ជាក់:អ្នកប្រើប្រាស់ធ្វើការប្តូរ Kits Len បានច្រើនជម្រើសផងដែរតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។

សមត្ថភាពផលិតសាច់វីដេអូ:  ជាមួយសែនស័រទំហំទំហំ 20.3 មេហ្គាភិចសែលរបស់ LUMIX G100 វាផ្តល់អោយអ្នកប្រើប្រាស់អាចផលិតសាច់វីដេអូបានដល់កម្រិត UHD 4K ខ្នាត 4:2:0 ល្បឿន 30 fps ជាមួយកម្រិតពណ៌ 8 bits  និង Full-HD ល្បឿន 60fps។ បន្ថែមពីនេះវាក៏ទ្រទ្រង់ការបញ្ចូនសាច់វីដេអូកម្រិត Full-HD តាមរយះ micro-HDMI ជាមួយខ្នាត 4:2:2 និងកម្រិតពណ៌ 8 bit ផងដែរ។

បច្ចេកវិទ្យាទប់លំនឹងកម្រិតខ្ពស់ 5-axis HYBRID Image Stabilization: ម៉ាស៊ីនកាមេរ៉ា LUMIX G100 មានភ្ជាប់បច្ចេកវិទ្យាទប់លំនឹងកម្រិតខ្ពស់ 5-axis HYBRID Image Stabilization ដែលមានសមត្ថភាពរក្សាលំនឹងសាច់វីដេអូបានយ៉ាងល្អទោះបីជាយើងថតកំពុងដើរក៏ដោយ ដែលមុខងារនេះគឺពិសេសបំផុតសម្រាប់ការផលិតវីដេអូបែប Vlog។

 មុខងារ Advanced Audio With Tracking :   ជាមួយមុខងារ Internal mic OZO Audio ដែលផ្តល់ដោយ Nokia និងប្រើភ្ជាប់ជាមួយមុខងារ Face Recognition ក្នុងការកំនត់ទៅលើមុខងារ audio adjust សម្រាប់ការថតរូបសែលហ្វីដែលផ្តល់នូវវីដេអូជាមួយសំឡេងលឺច្បាស់ល្អបំផុត។

មុខងារ Video Selfie Mode:   ជាមួយមុខងារនេះគឺកាមេរ៉ានឹងធ្វើការរក្សាការ Focus ទៅលើផ្ទៃមុខ និងផ្ទៃខាងក្រោយនៃប្លង់ថតដើម្បីបង្កើតនូវប្លង់វីដេអូបានច្បាស់ជាទីពេញចិត្ត។ ជាងនេះទៅទៀតជាមួយ Panasonic LUMIX G100 លោកអ្នកមានជម្រើសប្រើមុខងារដ៏សម្បូរបំពេញបានតាមតម្រូវការទៅតាមជំនាញថតរបស់លោកអ្នក៕

អាចរកជាវបាននៅហាង៖ https://www.facebook.com/sabbaynashcamerashop  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍