no-alternative title

OPPO បង្អួតសមិទ្ធផលបច្ចេកវិទ្យាចំនួន 3 នៅក្នុងកម្មវិធី Find N Media Experience ជាមួយនឹងភាពភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់គ្នា!

អ្នកនិយមតាមដានវិស័យបច្ចេកវិទ្យានៅចាំបានអត់ កាលពីថ្ងៃទី14-15 ធ្នូ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍អ្វី? ហើយ OPPO បានបង្អួតបច្ចេកវិទ្យាថ្មីចុងក្រោយអ្វីខ្លះលើពិភពលោក?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិតណាស់ នៅប៉ុន្មានឆ្នាំជាប់គ្នានេះ OPPO បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំមួយដែលមានឈ្មោះថា «OPPO INNO Day» ជាកម្មវិធីលាតត្រដាងនូវបច្ចេកវិទ្យានាពេលអនាគតជាច្រើន ក្នុងគោលបំណងដើម្បីបង្ហាញពីរបកគំហើញថ្មីថ្មោង ការរុករកលើវិស័យបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មីៗចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ INNO Day 2021 OPPO បានលាតត្រដាងនូវបច្ចេកវិទ្យាថ្មីចំនួន 3 រួមមាន កំពូលស្មាតហ្វូន OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass និងបន្ទះឈីប MariSilicon X។ 

យ៉ាងណាមិញ កាលពីរសៀលនាថ្ងៃទី10 ខែមករា ឆ្នាំ2022 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺបានរៀបចំកម្មវិធីធ្វើតេស្ត ឬ Media Experience ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីៗទាំងនេះមកបង្ហាញជូនបងប្អូននៅក្នុងប្រទេសកម្ពុជាផ្ទាល់ៗតែម្តងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលកម្មវិធីនេះ បានប្រព្រឹត្តិនៅឯសណ្ឋាគារ HIMAWARII ដោយឃើញមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន OPPO ស្ថានិកនៃក្រុមហ៊ុន Cambo Report លោក ចន សី ពិធីករដ៏ពូកែវោហាស័ព្ទ ជា វណ្ណារិទ្ធិ ព្រមទាំងបងប្អូនមិត្តៗអ្នកសារព័ត៌មានល្បីៗជាច្រើនស្ថាប័នបានអញ្ជើញក្នុងការតេស្តលើផលិតផលថ្មី និងការច្នៃប្រឌិតដ៏វិសេសវិសាលរបស់ OPPO ដោយមានការបញ្ចេញមតិយោបល់រៀងៗខ្លួនទៅលើរបកគំហើញថ្មីៗទាំងនេះផងដែរ។ 

នៅក្នុងកម្មវិធីនេះអ្នកតំណាង OPPO កញ្ញា ទួត ពិសីវក្ខណ៍ បានលើកឡើងដោយពន្យល់ថា «សម្រាប់កំពូលស្មាតហ្វូន OPPO Find N ជាកំពូលស្មាតហ្វូនដែល OPPO បានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរ ដែលមានការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុងជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះដែលមានធ្លាប់មានដូចជា អេក្រង់ពេញខ្នាតខាងក្រៅដ៏ឈានមុខ អេក្រង់ទម្រង់ផ្តេកពេលបត់ចេញដំបូងបំផុតក្នុងឧស្សាហកម្មស្មាតហ្វូន និងគន្លឺះបិទបើកឈានមុខគេក្នុងឧស្សាហកម្មស្មាតហ្វូនជាមួយអេក្រង់ Serene ដែលរចនាផ្ទាល់ដោយ OPPO ។ សម្រាប់កំពូលស្មាតហ្វូតនេះបានបំពាក់ដោយបន្ទះឈីប 5G Snapdragon 888 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹង ColorOS 12 ។

លើសពីនេះ OPPO Find N ក៏បានបង្កប់មកជាមួយមុខងារកំពូលៗ និងបច្ចេកវិទ្យាដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនទៀតផងដែរ។ ចំណែកផលិតផលទី2 គឺវ៉ែនតាវៃឆ្លាត OPPO Air Glass ដែលបានរចនាឡើងដោយមានកញ្ចក់តែមួយប៉ុណ្ណោះ ឬហៅថា Single-Len Design ដែលស្ថិតនៅផ្នែកខាងស្តាំ។ ចំពោះលក្ខណៈពិសេសនៅលើវ៉ែនតានេះគឺវាមានថាមពលថ្មកាន់បានយូរ, មានអង់តែនសម្រាប់ចាប់ប្រព័ន្ធ Wi-Fi/ Bluetooth, Mircrophone, Speaker ព្រមទាំងអាចគ្រប់គ្រងការប្រើប្រាស់ដោយប៉ះបញ្ជាលើដងវ៉ែនតាជាមួយនឹងការ Touch Control, Hand gesture & Head Shakes ជាដើម។

បន្ថែមពីនេះ OPPO Air Glass គាំទ្រដំណើរការប្រើប្រាស់ជាមួយកម្មវិធីជាច្រើនដូចជា Weather Remainder, Schedule Remainder, Health App, Tele Promotor, Presentation ព្រមទាំងអាចបកប្រែភាសាចិន និងអង់គ្លេសបានជាលក្ខណៈ real-time ថែមទៀតផង និងមុខងារដែលផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។ ដោយឡែកសម្រាប់បន្ទះឈីប MariSilicon X ដែលជាឈីប Imaging NPU ដំបូងរបស់ OPPO ធ្វើឡើងដោយផ្តោតសំខាន់លើការថតរូប ថតវីដេអូនៅលើទូរស័ព្ទឆ្លាតលំដាប់កំពូលរបស់ OPPO ផ្ទាល់តែម្តង។ ដោយបន្ទះឈីប MariSilicon X នេះគឺត្រូវបាន OPPO ដាក់រួមបញ្ចូលផ្នែកសំខាន់ចំនួន 3 ចូលគ្នារួមមាន NPU, ISP និង Memory ដាច់ដោយឡែកទៀតផង។» 

 

អ្វីដែលកាន់តែពិសេសស្ថានិកនៃក្រុមហ៊ុន Cambo Report លោក ចនសី ក៏បានចែករំលែកបទពិសោធន៍អំពីរបកគំហើញថ្មីៗរបស់ OPPO យ៉ាងដូច្នេះថា «សម្រាប់កំពូលស្មាតហ្វូនអេក្រង់បត់ OPPO បានចំណាយពេលសិក្សារហូតដល់ទៅ 4 ឆ្នាំទើបអាចសម្រេចគំរូចុងក្រោយនេះបាន ដែលអាចនិយាយបានថាទាំងបច្ចេកវិទ្យា ការរចនាបថ និងសមត្ថភាពផ្សេងៗលើ OPPO Find N ពិតជាមិនធម្មតាមែនឡើយ។ ចំណែក OPPO Air Glass បានគាំទ្រដំណើរការដោយមុខងារពិសេសៗស្ទើរតែមិនគួរឲ្យជឿថាអាចនឹងមានបច្ចេកវិទ្យាទំនើបៗបែបនេះរួមមានជា Weather Remainder, Schedule Remainder, Health App, Tele Promotor, Presentation, បកប្រែភាសាចិននិងអង់គ្លេសបានជាលក្ខណៈ real-time ផងដែរ ពិតជាពិសេសមែនទែនសម្រាប់ OPPO នៅក្នុងឆ្នាំនេះ។»

ដោយឡែកមិត្តៗសារព័ត៌មាន និងអ្នកនិយមតាមដានវិស័យបច្ចេកវិទ្យាក៏បានបញ្ចេញមតិផ្សេងៗយ៉ាងដូច្នេះថា សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ពីមួយឆ្នាំទៅមួយឆ្នាំតែងតែលាតត្រដាងពីរបកគំហើញថ្មីៗជានិច្ចលើពិភពលោក ហើយក្នុងឆ្នាំនេះ OPPO បានបញ្ចេញផលិតផលថ្មីចំនួន 3 ផ្ទួនៗគ្នាដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងក្នុងនិងក្រៅស្រុក ជាពិសេសគឺកំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N ដែលបត់ដោយគ្មានស្នាមផ្នត់នៅចំកណ្តាលដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃឡើយ ព្រមទាំងល្បីថាស្មាតហ្វូននេះលក់ដាច់ខ្លាំងអស់ស្ទះនៅលើទីផ្សារប្រទេសចិនថែមទៀតផងកាលពីថ្មីៗនេះ។» 

ចុះសម្រាប់លោកអ្នកវិញយល់យ៉ាងណាដែរ? បន្ទាប់ពីបានឃើញសមិទ្ធផលថ្មីចំនួន 3 ក្នុងពេលតែមួយរបស់ OPPO នៅក្នុងឆ្នាំនេះ ទាំងភ្ញៀវកត្តិយស ពិធីករ និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនបានលាតមាត់សរសើរពី OPPO មិនដាច់ពីមាត់។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងស៊ីជម្រៅអំពីបច្ចេកវិទ្យាថ្មីកម្រិតកំពូល លោកអ្នកអាចចូលទៅកាន់ផេកហ៊្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន