ទិញភ្លាមបានភ្លាម! បង់ត្រឹមតែ $197 ក្នុងមួយខែ ជាមួយជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែប!

Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV មួយដែលមានប្រជាប្រិយភាពពីសំណាកអ្នកប្រើប្រាស់រថយន្តថ្មីផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានសម្រេចបន្តនាំចូលរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2022 យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជនទាំងអស់ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញរថយន្តដោយមិនចាំបាច់រង់ចាំយូរ គឺទិញភ្លាមបានភ្លាម ជាមួយនឹងតម្លៃពិសេសត្រឹមតែ $27,900 ប៉ុណ្ណោះ ឬក៏អាចបង់រំលស់ជាមួយនឹងអត្រាការប្រាក់ទាបជាងគេ លក្ខខណ្ឌងាយៗ និងការអនុម័តឆាប់រហ័ស ដោយបង់ប្រចាំខែត្រឹមតែ $197 ប៉ុណ្ណោះ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 9 ពណ៌ ដូចជា៖ ពណ៌លឿងស្រស់បែកទឹកមាសដែលជាពណ៌ថ្មីស្រឡាងនឹងកំពុងតែអង្រួនចិត្តប្រិយមិត្តពិសេសគឺយុវវ័យតែម្តង ពណ៌ខៀវក្រម៉ៅដែលមានភាពភ្លឺភ្លេកប្រដេញស្អាតហើយនេះក៏ជាពណ៌ថ្មីផងដែរ ពណ៌សដែលកំពុងពេញនិយម ពណ៌ក្រហម ពណ៌ខៀវខ្ចី ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌គ្រាប់អំពិល។ 

នៅមានចំណុចមួយចំនួនធំដែល Ford EcoSport ស៊េរីថ្មីឆ្នាំ 2022 មានប្រៀបជាងរថយន្តផ្សេងៗដែលជាដៃគូប្រកួតប្រជែងដូចជា៖

•ម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលធ្វើឲ្យល្បឿនរថយន្តមានភាពស្ទុះ មានលំនឹង និងស្ងាត់ល្អ

•កម្ពស់ខ្ពស់ពីដីរហូតដល់ទៅ 209mm.

•ដែកថែបពិសេសចំនួន 2 ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត

•ប្រព័ន្ធផ្លិតទឹកស្វ័យប្រវត្ត

•ផ្នែកខាងក្នុងធំទូលាយ និងមានផាសុកភាព

•ពូកស្បែកបែបប្រណិត

•តាបឡូស្បែកបែបប្រណិត

•កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត

•ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ (EPAS)

•អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ

•អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map

•កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយមានខ្សែគំនូសពណ៍ស រេតាមចង្កូត

•សេនសឺជុំវិញរថយន្តចំនួន 8 គ្រាប់

•កន្លែងដាក់អីវ៉ាន់ 25 កន្លែង

•ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន

•ទម្រដាក់អីវ៉ាន់មានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន

•បំពាក់នូវពោងសុវត្ថិភាពចំនួន 6 គ្រាប់

•ប្រព័ន្ធគ្រប់គ្រងសីតុណ្ភភាពដោយស្វ័យប្រវត្ត

•ប្រព័ន្ធហ្រ្វាំង ABS និង EBD

•ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់

•ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត

ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលមានបំពាក់លើរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2022។ 

ចង់ជ្រាបព័ត៌មានកាន់តែច្បាស់អាចទស្សនាវីដេអូនេះ៖  

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៌មាន ក៏ដូចជាបើកបរសាកល្បងរថយន្ត Ford EcoSport នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖ 

•អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773

•អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939

•អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935

•អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357 

•អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

 

ព័ត៌មានពាណិជ្ជកម្ម