no-alternative title
no-alternative title

ស្មាតហ្វូនដំបូងគេបង្អស់ដែលបំពាក់សេនស័រ Samsung HM6 108MP និងមានតម្លៃមិនគួរឱ្យជឿក្រោម 300ដុល្លារ នឹងមកដល់ឆាប់ៗនេះហើយ

មិនបង្អង់យូរ realme ដែលជាប្រេនស្មាតហ្វូនរីកចម្រើនលឿនជាងគេលើពិភពលោក បន្ទាប់ពីបាន ប្រកាសចេញលក់ realme 9 Pro ស៊េរី របស់ខ្លួនហើយ realme ក៏នឹងនាំយក realme 9 series មកទីផ្សារកម្ពុជាបន្ថែម ទៀតផងដែរ។ លើកនេះ realme ហាក់ចង់ដណ្តើមទីផ្សារស្មាតហ្វូនតម្លៃក្រោម ៣០០ ដុល្លារ បន្ថែមទៀត។ ដោយរួមមាន realme 9 និង realme 9i នឹងមកដល់ឆាប់ៗនេះក្នុងទីផ្សារកម្ពុជា ដែលនឹងប្រកាសនៅថ្ងៃទី ១៩ ឧសភា នេះ ។ អ្វីដែលកាន់តែមិនគួរឲ្យជឿនោះ គឺ realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ហើយថែមទាំងលេចលឺថាតម្លៃក្រោម ៣០០ ដុល្លារទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ។ បច្ចេកវិទ្យាថ្មីលេចធ្លោរដែលភ្ជាប់មកមានដូចជា Nanopixel Plus-9Sum pixel Binning ធ្វើឲ្យរូបភាពកាន់តែមានភាពម៉ត់ច្បាស់ មិនថាថតរូបក្នុង ទីកន្លែងដែលមានពន្លឺតិចក៏ដោយ ហើយវាមានAutofocus លឿនជាងមុនថែមទៀត។ ចំណែកស្មាតហ្វូន realme 9i នឹងបង្ហាញវត្តមានជាមួយនិងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដូចគ្នា ដោយកាមេរ៉ាមេ ត្រូវបានគេដឹងថា នឹងមានការប្រើប្រាស់នូវសិនស័រទំហំ 50MP Aperture f/1.8 ។ 

គួររម្លឹកផងដែរថា ក្រុមហ៊ុនស្មាតហ្វូន realme នេះ ត្រូវបានគេមើលឃើញថា មានការផ្តោតទៅលើ ការរចនាថ្មីប្លែក នៅលើ Number Series ដែលផ្តល់នូវគុណតម្លៃនៃភាពច្នៃប្រឌិត ចំពោះការអភិវឌ្ឍន៍អ្វីដែលថ្មីសម្រាប់អតិថិជន របស់ពួកគេ។

realme 9 មានការរចនាបែបរលក 3D ប្រដេញពណ៌ (Ripple Holographic design) ពេលពន្លឺចាំងប៉ះ ខ្នងខាងក្រោយ realme 9 ការរចនាបែបរលក 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរ មានទំរង់ជា 3D។ ការរចនាគឺជាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូន ធន់មធ្យមបែបនេះ មើលទៅស្អាត ប្លែក ទាក់ភ្នែកតែម្តង។ ហើយ realme 9 ជម្រើស ៣ ពណ៌ ដោយ ២ ពណ៌ជាប្រភេទការរចនាបែបរលក 3D ប្រដេញពណ៌ ដែលមាន ពណ៌មាស Sunburst Gold និង ពណ៌ ស Stargaze White ។ ចំណែកឯពណ៌ មួយទៀតគឺពណ៌ខ្មៅ Meteor Black ដែលត្រូវរចនាឡើងសម្រាប់អ្នកចូលចិត្តភាពសាមញ្ញ minimalist ។

 

ដោយឡែកការរចនារបស់ realme 9i វាដូចទៅនឹងអ្វីដែលបានធ្វើរបស់ 9 ស៊េរី ដែរ ដែលត្រូវបានបំផុតគំនិត ដោយពន្លឺ realme 9i រំលេចនូវសោភ័ណភាព ណាំងផ្លាតនៃពន្លឺដើម្បីសម្រេចបាននូវសោភ័ណភាពនេះ realme 9i ប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម ដោយស្រោបអុបទិក 8 ស្រទាប់បញ្ចាំងពន្លឺចូល បង្កើត សោភ័ណភាព នៃចលនាពន្លឺដ៏អស្ចារ្យនេះ។ realme 9i មាន 2 ពណ៌សម្រប់ជ្រើសរើសគឺ ពណ៌ខ្មៅ Prism black និងពណ៌ខៀវ  prism blue។

 

នៅផ្នែកខាងមុខ realme 9 បំពាក់អេក្រង់ទំហំ 6.4” (16.3cm) 90Hz super AMOLED និង realme 9i បំពាក់អេក្រង់ទំហំ 6.6” FHD+ 90Hz IPS LCD ។ realme បានបង្កើតភាពពេញនិយមក្នុងការបំពាក់ អេក្រង់រលូនលើស្មាតហ្វូនកម្រិតមធ្យម ដែលមានតម្លៃជាង ២០០ ដុល្លារបែបនេះ។

 

ចំពោះថាមពលថ្ម realme 9 & 9i មានថាមពលថ្មធំ 5000mAh ភា្ជប់់ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។ ហើយកុំភ្លេចរង់ចាំការប្រកាសជាផ្លូវការនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី 19 ឧសភា 2022 នៅលើផេកផ្លូវការរបស់ realme Cambodia ដើម្បីជ្រាបកាន់តែច្បាស់ រឹតតែពិសេសការចូលរូមមើលការផ្សាយផ្ទាល់មាន ការផ្តល់រង្វាន់ជាច្រើន។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន