ស្មាតហ្វូន vivo X80 និង X80 Pro ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌាហើយ

ស្មាតហ្វូន vivo X80 Series បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌានៅដើមខែនេះ ហើយពេលនេះ ក្រុមហ៊ុននេះ បានប្រកាសដាក់លក់ស្មាតហ្វូន X80 និង X80 Pro នៅក្នុងប្រទេសនេះហើយ។ ស្មាតហ្វូន vivo X80 នេះ មានអេក្រង់ទំហំ 6.78 អ៊ីង E5 AMOLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និង 120Hz refresh rate ។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Dimensity 9000 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ  50 Megapixel Primary Sensor, 12 Megapixel Telephoto Lens និង 12 Megapixel Ultra Wide Angle Lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32 megapixel selfie ។

សម្រាប់ស្មាតហ្វូន X80 Pro នេះ មានអេក្រង់ទំហំ 6.78 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2K និង 120Hz refresh rate។ ស្មាតហ្វូននេះមានបន្ទះឈីប  Qualcomm Snapdragon 8 Gen 1 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ  256GB និងមានថាមពលថ្មទំហំ 4,700mAh និងបច្ចេកវិទ្យាសាកថ្មលឿន 80W Fast Charging។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50 Megapixel, 48 Megapixel Ultra Wide Angle Lens និង  12 Megapixel Portrait Sensor ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ  32 Megapixel selfie។

ស្មាតហ្វូន  X80 នេះ មាន 2 ទំហំ ខណៈពេលដែលស្មាតហ្វូន Pro មានតែមួយទំហំប៉ុណ្នោះនៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន Vivo X80 ដែលមានពណ៌ Urban Blue មានតម្លៃ  53,999 INR សម្រាប់ទំហំ 8GB+128GB ខណៈពេលដែលទំហំ 12GB+256GB គឺមានតម្លៃ  59,999 INR។ ស្មាតហ្វូន X80 Pro មានតម្លៃ 79,999 INR សម្រាប់ទំហំ 12GB+256GB ហើយវាមានពណ៌ Cosmic Black។ ស្មាតហ្វូននេះដាក់លក់នៅលើ Flipkart និងហាងជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍