no-alternative title

ដំណឹងថ្មីៈ ម៉ាស៊ីនថតស៊េរីថ្មី Panasonic LUMIX GH6 មានលក់ជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាយើងហើយ

ថ្មីៗនេះ បន្ទាប់ពីបានធ្វើការជូនដំណឹងការមកដល់របស់ ម៉ាស៊ីនថតស៊េរីថ្មីម៉ាក LUMIX GH6 មកកាន់ទីផ្សារប្រទេសកម្ពុជា ឃើញថា ហ្វេនៗជាច្រើនដែលនិយមប្រើប្រាស់ផលិតផលថ្មីក្រុមហ៊ុនមួយនេះ មានការចាប់អារម្មណ៌យ៉ាងខ្លាំង។ នៅថ្ងៃនេះ ដើម្បីការការឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំអស់តរយៈពេលប៉ុន្មានសប្តាហ៍នេះ SabbayNas Camera Shop ដែលជាតំណាងចែកចាយ កាមេរ៉ា Panasonic នៅកម្ពុជា បានប្រកាសថា ម៉ាស៊ីនថតស៊េរីថ្មី Panasonic LUMIX GH6 គឺមានស្តុកសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Panasonic ម៉ាស៊ីនថតស៊េរីថ្មីម៉ាក LUMIX GH6 ដែលជាម៉ូដែលថ្មីមួយ ដែលក្រុមហ៊ុនធ្វើការបំពាក់សែនស័រថតរូបធំជាងជំនាន់មុនៗប្រមាណ 20% ដោយម្តងនេះ គឺមានការតម្លើងដល់ទំហំ 25.2MP និងដំណើរការលើបន្ទះឈីបជំនាន់ថ្មី Venus Engine image processor ដែលគាំទ្រនូវមុខងារថ្មី Dynamic Range Boost ដើម្បីជួយបង្កើនកម្រិត Dynamic range បានប្រសើរជាងមុន។

ជាមួយនឹងបន្ទះឈីបថ្មីនេះ គឺជួយឲ្យល្បឿនដំណើរការក្នុងការចាប់រូបភាព និងកំនត់ភាពជាក់លាក់របស់រូបភាព និងវីដេអូ រួមនឹងដំណើរការរបស់ Sensor កាមេរ៉ាមានប្រសិទ្ធិភាពខ្ពស់ជាងមុន និងលឿនជាងមុន។ ជាមួយគ្នានដែរ Panasonic LUMIX GH6 ក៏មានភ្ជាប់មកជាមួយមុខងារទប់លំនឹងប្រសើរជាងមុនដោយប្រើមុខងារ Dual-IS2 5-axis gyro stabilization មានសមត្ថភាពខ្ពស់ជួយទប់លំនឹងបានកម្រិត 7.5 stops of stabilization។

សម្រាប់សមត្ថភាពថតវីដេអូវិញ LUMIX GH6 អាចធ្វើបានជាមួយនឹងការថតវីដេអូ C4K@60p 10-bit 4:2:2 ជាមួយ 4K 120p 10-bit 4:2:0 និង 1080p 240p 10-bit 4:2:2 ហើយអាចផលិតវីដេអូកម្រិត 1080p បានដល់ល្បឿន 300fps ឯណោះ។ នៅមិនទាន់អស់ទេ ម៉ាស៊ីនថតជំនាន់ថ្មីនេះនៅអាចថតវីដេអូបានដល់កម្រិត 5.7K 60p 10-bit 4:2:0 និង 5.8K 30p 10-bit 4:2:0 in anamorphic 4:3។ លើសពីនេះទៅទៀត Panasonic LUMIX GH6 ក៏អាចផលិតវីដែអូកម្រិត  5.7K 30p ជាមួយខ្នាត Apple's ProRes 422 HQ ហើយនិង ProRes 422 ដោយការប្រើនូវ CFexpress cards ថែមទៀតផង។ បន្ថែមពីនេះ LUMIX GH6 នៅគាំទ្រមុខងារ Panasonic's V-Log profile សម្រាប់ការថតវីដេអូបែប Vlog ផងដែរ។

តួរខ្លួនរបស់ Panasonic LUMIX GH6 មានទំងន់ប្រមាណជា 739 ក្រាម និងកម្រាស់ប្រមាណជា 100mm។ នៅលើម៉ាស៊ីនថតនេះមានភ្ជាប់មកជាមួយអេក្រង់ថាច់ស្រ្គីន រួមជាមួយអេក្រង់ Viewfinder កម្រិត 3.68-million dot, រន្ធ HDMI2.1 ដែលគាំទ្រការបញ្ចូលវីដេអូកម្រិត 4K 120p RAW និងជាពិសេស គឺវាមានដំឡើងមកនូវប្រព័ន្ធការពារការឡើងកំដៅ Active cooling system ថែមទៀតផង។ 

ដើម្បីជ្រាបច្បាស់ជាងនេះ ប្រិយមិត្តអាចទាក់ទងហាង SabbayNas Camera Shop ដែលជាតំណាងចែកចាយ កាមេរ៉ា Panasonic បានតាមរយៈលេខទូរស័ព្ទ 012 660 662, 081 773 521 ឬតាម link ខាងក្រោមនេះ: https://www.facebook.com/sabbaynashcamerashop   

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន