no-alternative title
no-alternative title

មកដល់ហើយ! ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S ផ្តល់នូវភាពអស្ចារ្យជាច្រើនលើសពីការរំពឹងទុក

កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2021 ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបង្ហាញជាផ្លូវការនូវស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះហៅថា Redmi Note 10S។ ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់នូវកាមេរ៉ាទំហំ 64MP ដែលល្អបំផុតសម្រាប់អ្នកដែលចូលចិត្តការកម្សាន្ត និងការថតរូបភាព។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វត្តមានរបស់ស្មាតហ្វូននេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi នៅក្នុងការផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន។

ការទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបនៅលើស្មាតហ្វូនថ្នាក់កណ្តាល

ជាមួយនឹងការផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតក្នុងការប្រើប្រាស់នោះ ស្មាតហ្វូន Redmi Note 10S នេះបំពាក់នូវអេក្រង់ដែលមានទំហំ 6.43” AMOLED DotDisplay ធំទូលាយក្នុងការប្រើប្រាស់បំផុត។ បើធៀបជាមួយនឹងស្មាតហ្វូន Redmi Note 19S នេះ ស្មាតហ្វូនជំនាន់ថ្មីនេះមានការឌីស្សាញរូបរាងថ្មីកាន់តែប្លែក និងទាក់ទាញបំផុតជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង បច្ចេកវិទ្យាសាកថ្ម 33W Fast Charging, 360-degree light sensor និង Speakers ភ្លោះផងដែរ។ ស្មាតហ្វូន Redmi Note 10S នេះមាន 3 ពណ៌យ៉ាងទាក់ទាញក្នុងការជ្រើសរើសនោះគឺពណ៌ប្រផេះ Onxy Gray ពណ៌សគុជ Pebble Whiteនិងពណ៌ទឹកសមុទ្រ Ocean Blue ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហម 64MP, 8MP ultra-wide angle សម្រាប់ការថតរូបភាពជាក្រុម, 2MP macroសម្រាប់ថតរូបភាព Closeups និង 2MP depth sensor សម្រាប់ថតរូបភាពប្រភេទ portraits ។ កាមេរ៉ាគោល 64MP របស់ស្មាតហ្វូននេះគឺមានបំពាក់នូវមុខងារ Pro time-lapse និងជាច្រើនទៀតដូចជា slow motion, night mode ជាដើម។

ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លា MediaTek Helio G95 ដែលធ្វើអោយការលេងហ្គេមគឺលឿនជាងមុន និងការពង្រឹងទៅលើសមត្ថភាពក្នុងការប្រើប្រាស់ និង GPU ហើយវាមានល្បឿន Clock Speed ដល់ទៅ 900MHz ផងដែរ។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 10S នេះមានទំហំ 8GB+128GB ដែលមានតម្លៃទាក់ទាញបំផុតគឺត្រឹមតែ 249$ ប៉ុណ្ណោះ។ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន Xiaomi ទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

សូមជំរាបថា ក្រុមហ៊ុន Xiaomi បង្កើតឡើងនៅក្នុងខែមេសា ឆ្នាំ 2010 ហើយវាក៏ស្ថិតនៅក្នុងបញ្ជីនៃក្រុមប្រឹក្សាភិបាលភាគហ៊ុនរបស់ហុងកុងផងដែនៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2018 (1810.HK) ។ ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនអ៊ីនធឺណិតដែលមានស្មាតហ្វូន និង Hardware ឆ្លាតវៃដែលអាចធ្វើការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ជាស្នូលរបស់ខ្លួន។

ជាមួយនឹងចក្ខុវិស័យនៃការក្លាយជាមិត្តភក្តិជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួន និងការក្លាយខ្លួនជាក្រុមហ៊ុនមួយដែលស្ថិតនៅក្នុងបេះដូងរបស់អ្នកប្រើប្រាស់ជាច្រើនោះ ក្រុមហ៊ុន Xiaomi ប្តេជ្ញាចិត្តនៅក្នុងការផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យបន្ថែមទៀតជាមយនឹងការផ្តោតទៅលើគុណភាព និងប្រសិទ្ធិភាពនៃការប្រើប្រាស់។ ក្រុមហ៊ុននេះ ខិតខំប្រឹងប្រែងក្នុងការបង្កើតនូវផលិតផលជាច្រើនដ៏អស្ចារ្យជាមួយនឹងតម្លៃដ៏ល្អបំផុតដែលអនុញ្ញាតអោយអ្នកគ្រប់គ្នារីករាយជាមួយនឹងជីវិតកាន់តែប្រសើរជាងមុនតាមរយៈនូវបច្ចេកវិទ្យាច្នៃប្រឌិតដ៏អស្ចារ្យទាំងនេះ។

Xiaomi បច្ចុប្បន្ននេះ គឺជាក្រុមហ៊ុនម៉ាកយីហោស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់ទី 2 នៅលើពិភពលោក នៅក្នុងឆមាសទី 2 ឆ្នាំ 2021 នេះហើយក៏ជាក្រុមហ៊ុនដែលនាំមុខគេទៅលើឧបករណ៍ IoT របស់ពិភពលោកផងដែរ ជាមួយនឹងឧបករណ៍ឆ្លាតវៃច្រើនជាង 289.5 លាន (មិនរាប់បញ្ចូលនូវស្មាតហ្វូន និងកុំព្យូទ័រយួរដៃ) ដែលធ្វើការតភ្ជាប់គ្នានោះ។ ពេលនេះ ផលិតផលជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi គឺមានវត្តមាននៅក្នុងប្រទេសជាង 90 និងតំបន់ជាច្រើនទៀតនៅជុំវិញពិភពលោក និងកំពុងតែនាំមុខគេថែមទៀតនៅលើទីផ្សារ។ នៅខែសីហាឆ្នាំ 2020 ក្រុមហ៊ុនបានធ្វើពួកយេីងបានឈរជើងក្នុងបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 5០០ ជាលើកទី 2 ដែលជាប់ចំណាត់ថ្នាក់ទី 422 ដែលកើនឡើង 46 កន្លែងបើប្រៀបធៀបនឹងឆ្នាំមុន។ ពួកយើងក៏ជាប់ចំណាត់ថ្នាក់ទី 7ក្នុងចំណោមក្រុមហ៊ុនអ៊ីនធឺណេតនៅក្នុងបញ្ជីផងដែរ។  

ក្រុមហ៊ុន Xiaomi គឺជាធាតុផ្សំនៃ Hang Seng Index, Hang Seng China Enterprises Index and Hang Seng TECH Index. សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនសូមចូលទៅកាន់គេហទំព័រ https://blog.mi.com/en/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន