no-alternative title

ប្រភពពីបុគ្គលិក Huawei បានបង្ហើបថាប្រតិបត្តិការ HarmonyOS ជំនាន់ទី 3 នឹងដាក់ចេញផ្លូវការណ៍ក្នុងពេលឆាប់ៗនេះ

យោងតាមរបាយការណ៍របស់ IT Home News បានចុះផ្សាយថា បុគ្គលិករបស់ក្រុមហ៊ុន Huawei មួយរូបបានបង្ហើបថា ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី HarmonyOS 3.0 នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ បើតាមរបាការណ៍បាននិយាយទៀតថា ក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតយក្សរបស់ប្រទេសចិនមួយនេះត្រៀមប្រារព្ធព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំ “Huawei Developer Conference 2021” នៅថ្ងៃទី 24 ខែតុលាខាងមុខនេះ។ ដោយក្នុងព្រឹត្តិការណ៍នោះ Huawei នឹងបង្ហាញចេញនូវប្រតិបត្តិការស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ HarmonyOS 3.0។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Huawei បានចាកចេញពីការប្រើប្រាស់ប្រតិបត្តិការស្មាតហ្វូន Android របស់ក្រុមហ៊ុន Google ដោយសារតែវិវាទទីផ្សារពាណិជ្ជកម្មវរវាងសហរដ្ឋអាមេរិក និងចិន ហើយក៏បានចាប់ផ្តើមបង្កើត និងដាក់ឲ្យប្រើប្រាស់ប្រតិបត្តិការស្មាតហ្វូនដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់កាលពីអំឡុងខែមិថុនាឆ្នាំ 2021 នេះ។

 

សូមរំលឹកថា Huawei បានប្រកាសចេញប្រតិបត្តិការស្មាតហ្វូនផ្ទាល់ខ្លួនក្រោមឈ្មោះថា HarmonyOS2.0 ជាផ្លូវការណ៍កាលពីអំឡុងព្រឹត្តិការណ៍ Huawei Developer Conference ដែលប្រារព្ធធ្វើឡើងកាលខែកញ្ញា ឆ្នាំ 2020 និងបានដាក់ឲ្យធ្វើការតេស្តសាកល្បងប្រើនៅលើស្មាតហ្វូនលើកដំបូងនៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2020។

ហើយសម្រាប់ស្មាតហ្វូន Huawei ដំបូងដែលប្រកាសចេញដោយបានដំឡើងមកជាមួយ HarmonyOS2.0 ចេញពីប្រអប់ស្រាប់គឺ Huawei P50 Series និងបន្ទាប់មកគឺ Huawei Nova 9 Series ដែលទើបប្រកាសចេញថ្មីៗនេះ។ យើងទៅលើរបាយការណ៍របស់ Huawei ដែលបានចេញផ្សាយនាអំឡុងខែកញ្ញាកន្លងទៅថ្មីៗនេះបានឲ្យដឹងថា មានឧបករណ៍ចំនួនជាង 120 លានគ្រឿងហើយដែលបានធ្វើបច្ចុប្បន្នភាពផ្លូវការណ៍ឡើងមក HarmonyOS 2.0។

ក្រុមហ៊ុន Huawei បានរំពឹងថា ខ្លួនអាចមានលទ្ធភាពដាក់ឲ្យធ្វើបច្ចុប្បន្នប្រតិបត្តិការ HarmonyOS 2.0 ជាផ្លូវការណ៍នៅលើឧបករណ៍ទាំងរបស់ Huawei និង Honor ឲ្យបានចំនួន 300 លានគ្រឿងនៅមុនដំណាច់ឆ្នាំ 2021 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន