no-alternative title

វីដេអូបើកប្រអប់ OPPO A95 បំពាក់ RAM ធំរហូតដល់ 13GB ត្រូវបានគេបង្ហោះពេញបណ្តាញសង្គម មុនពេលប្រកាសចេញជាផ្លូវការ

តើមានអ្វីប្លែកនៅលើស្មាតហ្វូន OPPO A95? ទើបធ្វើឲ្យកីឡាករបាល់ទាត់ល្បីឈ្មោះ និង Youtubers រួមទាំង Gamers ប្រុសស្រីល្បីៗជាច្រើនរូបនាំគ្នាបង្ហោះវីដេអូបើកប្រអប់និយាយលាតត្រដាងពី OPPO A95 បែបនេះ? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ រយៈពេលប៉ុន្មានថ្ងៃមកនេះនៅលើផេគហ៊្វេសប៊ុករបស់ OPPO បានបញ្ចេញនូវព័ត៌មាន OPPO A95 ហើយក៏សង្កេតឃើញថាមានតារាៗជាច្រើនរូបបានធ្វើការបើកប្រអប់នូវស្មាតហ្វូន OPPO A95 ស៊េរីថ្មីចុងក្រោយបង្អស់ ខណៈស្មាតហ្វូននេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅឡើយ។ 

 

តាមការសង្កេតនៅក្នុងវីដេអូជាច្រើនឃើញថា ពួកគាត់បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងនៅពេលចាប់កាន់ស្មាតហ្វូននេះលើកដំបូងនិងមុនគេបង្អស់ ដោយលើកសរសើរគ្រប់ៗគ្នាពីរចនាប័ទ្ម បែបទាន់សម័យ ព្រមទាំងសមត្ថភាពលេចធ្លោផ្សេងៗទៀតរបស់ OPPO A95 មិនដាច់ពីមាត់។ លើសពីនេះពួកគេក៏បានបន្តថា បើតាមការប៉ានស្មានមើល ស្មាតហ្វូននេះគឺមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈសម្បត្តិពិសេសជាងគេបើធៀបជាមួយស្មាតហ្វូនដទៃដែលមានតម្លៃប្រហែលៗគ្នា។

តួយ៉ាង លោកអ្នកច្បាស់ជាចង់ដឹងស៊ីជម្រៅអំពីលក្ខណៈពិសេស OPPO A95 ដែលតារាល្បីៗបាននិយាយក្នុងវីដេអូទាំងនោះហើយមែនទេ? តើ OPPO A95 បំពាក់ជាមួយ មុខងារ និងលក្ខណៈពិសេសអ្វីខ្លះ? ដោយក្នុងវីដេអូនោះពួកគេបានលើកចំណុចស្រដៀងៗគ្នាយ៉ាងដូច្នេះថា «លើកនេះពិសេសជាងលើកមុនៗដោយ OPPO A95 មានមុខងារបន្ថែម RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ដែលមុខងារនេះហៅថា RAM Expansion ជាមុខងារជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធិបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន ព្រមទាំងអាចបន្ថែម RAM ដោយខ្លួនឯងដោយចាំបាច់ចំណាយប្រាក់ឡើយ។

ហើយបើមើលនឹងភ្នែកឃើញថា OPPO A95 មានរូបរាងស្តើងស្រាល ប៉ុន្តែថាមពលថ្មមានទំហំធំរហូតដល់ទៅ 5000mAh ដែលអាចទ្រទ្រង់នឹងកម្លាំងសាកថ្ម 33W ដោយបញ្ចូលថ្មត្រឹមតែ 5 នាទីអាចទស្សនាវីដេអូដល់ទៅជាង២ម៉ោងឯណ្ណោះ។ លើសពីនេះ វាជាស្មាតហ្វូនត្រកូល A ដំបូងគេរចនាបថតាមបែប OPPO Glow ដ៏កាលីបស៊ីវិល័យដាច់គេ ធ្វើឲ្យទូរស័ព្ទមើលទៅគ្រឺម ប៉ុន្តែរលោងនៅពេលចាប់កាន់ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g អាចនិយាយបានថាធំតែស្តើង ធំតែស្រាល ស្តើងជាងគេ និងស្រាលជាងគេ។

ហើយសម្រាប់ OPPO A95 ក៏មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Glowing Rainbow Silver និង Glowing Starry Black ដែលទាំង 2 ពណ៌នេះគឺមិនជាប់ស្នាមក្រយៅដៃ 100% ហើយភាគច្រើនរចនាបថឌីហ្សាញបែបនេះមានបំពាក់តែលើស្មាតហ្វូនដែលមានតម្លៃខ្ពស់ៗតែ OPPO A95 វិញមានតម្លៃប្រហាក់ប្រហែល $300 ប៉ុណ្ណោះ។»  ដើម្បីជ្រាបដឹងច្បាស់ថាការបើកប្រអប់ Unboxing យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖  https://www.facebook.com/KeoSokpheng68/videos/430986081984913 

 


ក្រោយមើលទស្សនាវីដេអូបើកប្រអប់ OPPO A95 ហើយអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើចំណុចមួយណាជាងគេ? ហើយអ្នកណាខ្លះមានគម្រោងប្តូរទូរស័ព្ទចាស់យក OPPO A95 ពេលមានលក់នៅលើទីផ្សារប្រទេសកម្ពុជា? លោកអ្នកអាចពិចារណាបណ្តើរៗបានលើស្មាតហ្វូន OPPO A95 ដែលតម្លៃប្រហាក់ប្រហែលខ្ទង់ $300។ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់ស្មាតហ្វូន OPPO A95 អតិថិជនទាំងអស់គ្នាសូមរង់ចាំតាមដាននៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន