no-alternative title
no-alternative title

OPPO ត្រៀមដាក់សម្ពោធជាផ្លូវការណ៍នូសស្មាតហ្វូនស៊េរីថ្មី OPPO A95 របស់ខ្លួននៅថ្ងៃទី 22 វិច្ឆិកាស្អែកនេះហើយ!

ជឿជាក់ថា អតិថិជន និងមិត្តអ្នកគាំទ្ររបស់ OPPO បានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទាក់ទងទៅនឹងថ្ងៃសម្ពោធ OPPO A95 ជាផ្លូវការណ៍ ដែលគ្រប់គ្នាស្គាល់ថាជា ស្មាតហ្វូនត្រកូល A ស៊េរីខ្ពស់ប្រកបដោយអានុភាពខ្លាំងក្លា មិនចាញ់ស្មាតហ្វូនតម្លៃថ្លៃៗប៉ុន្មានទេ។ ថ្មីៗនេះ OPPO បានប្រកាសនឹងដាក់សម្ពោធស្មាតហ្វូន OPPO A95 ម៉ូដែលចុងក្រោយបង្អស់សម្រាប់ឆ្នាំ 2021 ឲ្យផ្អើលគេឯងម្តងដោយមិនបង្អង់យូរឡើយ។ ដោយកម្មវិធីសម្ពោធនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី22 ខែវិច្ឆិកា ចាប់ពីវេលាម៉ោង 07:30 តទៅនៅលើ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ផ្ទាល់តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមគ្នានេះផងដែរ រយៈពេលប៉ុន្មានថ្ងៃនេះបន្ទាប់ពី OPPO ប្រកាសពីលក្ខណៈពិសេសៗធ្វើឲ្យ OPPO A95 លេចមុខមាត់ជាងគេជាងឯងតែម្តង ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល $300 ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាគ្រប់ទិសទីផ្អើលឈូឆរនាំគ្នាសម្រុកទៅកក់ទុកមុន ឬ Blind Order ទាំងក្រុមហ៊ុនមិនទាន់ប្រកាសចេញតម្លៃជាផ្លូវការនៅឡើយ។ 

ពិតណាស់! លោកអ្នកប្រាកដជាឆ្ងល់ហើយមែនអត់ទាក់ទងនឹងព័ត៌មាន Blind Order? ចំពោះការកក់ទុកមុន មានរយៈពេលកំណត់គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី 22 ខែវិច្ឆិកា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេសដែលមានផ្លាក OPPO នោះលោកអ្នកនឹងទទួលបានកាដូគាប់ចិត្តសរុបជាទឹកប្រាក់ $232 រួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

តើលោកអ្នកឆ្ងល់ទេ! ហេតុអ្វី OPPO A95 មានឥទ្ធិពលខ្លាំងយ៉ាងហ្នឹង? ពិតណាស់ មនុស្សឥឡូវចូលចិត្តរស់នៅបែបកាលីបៗ ស៊ីវិល័យ និងចូលចិត្តកាន់របស់ទំនើបៗ ទាន់សម័យ ពិសេសគ្រប់គ្នាចង់បានស្មាតហ្វូនរាងស្អាត ពណ៌កាលីប ដែលទាំងអស់នេះត្រូវប៉ាន់ជាមួយ OPPO A95 ហ្មង៎ ដែលរចនាឡើងជាមួយរូបរាងរាងស្តើងស្លីម ទម្ងន់ស្រាលៗធ្វើឲ្យងាយស្រួលក្នុងការចាប់កាន់ដោយមិនចុកដៃ ជាពិសេសផ្នែកខាងក្រោយរចនាបែប OPPO Glow ផ្ទៃគ្រើម ប៉ុន្តែផ្តល់នូវអារម្មណ៍រលោងពេលចាប់កាន់ មិនងាយជាប់ស្នាមក្រយៅដៃ។  

មួយវិញទៀត សម័យនេះជាសម័យអ៊ិនធើណែត យើងគ្រប់គ្នាសុទ្ធតែចូលចិត្តតាមដានព័ត៌មាន និងការកម្សាន្តផ្សេងៗនៅបណ្តាញសង្គមដូចជា Facebook, TikTok ឯអ្នកខ្លះទៀត ចូលចិត្តលេងហ្គេម ចូលចិត្តមើល Movie តាម Youtube ឬ Netflix ដោយពេលខ្លះគ្រាន់តែអូសលេងបានបន្តិច ឬមើល Movie មិនទាន់ចប់មួយភាគផងទូរស័ព្ទអស់ថ្មរលីង នេះវាជាកត្តារំខានអារម្មណ៍ខ្លាំងតែម្តង តែបើមាន OPPO A95 លែងមានបញ្ហាហើយ ជាមួយនឹងទំហំថ្មធំរហូតដល់ 5000mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហ័ស 33W ដែលផ្តល់ឲ្យការកម្សាន្តរបស់អ្នកកាន់តែយូរអង្វែង ផ្តល់នូវភាពរីករាយ និងសេរីភាពក្នុងការប្រើប្រាស់បានពេញមួយថ្ងៃ ដោយគ្មានក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម ទូរស័ព្ទងាយឡើងកម្តៅ និងបញ្ចូលថ្មដោយចំណាយពេលវេលាយូរឡើយ។

សំខាន់ជាងនេះទៅទៀត សម្រាប់អ្នកនិយមប្រើស្មាតហ្វូនគ្រប់គ្នាមិនចូលចិត្តទេពេលប្រើទូរស័ព្ទគាំងៗ អូសមិនទាន់ចិត្ត ប៉ុន្តែនេះលែងជាបញ្ហាសម្រាប់អ្នកប្រើប្រាស់ទៀតហើយ OPPO A95 បំពាក់មកជាមួយ RAM 8GB & ROM 128GB ដែលអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ធ្វើឲ្យដំណើរការទូរស័ព្ទលឿនរលូន អូសរហ័សទាន់ចិត្ត លែងស្អិតទ្រូងហើយ។ បន្ថែមពីនេះ អ្នកទាំងអស់គ្នាកំពុងជួបប្រទះ ជាមួយអេក្រង់បង្ហាញតូច? កម្រិតរូបភាពមិនសូវច្បាស់មែនទេ? OPPO A95 ជាស្មាតហ្វូនដែលមានអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកថែមទៀតផង។

ស្ទើរមិនគួរឲ្យជឿ… OPPO A95 ពោរពេញដោយលក្ខណៈពិសេស ចំណែករូបរាងក៏ទាក់ទាញជាងគេអ៊ីចឹងតើ ធ្វើឲ្យទប់ចិត្តមិនបាននាំគ្នាសម្រុកទៅកក់ទុកមុនគ្រប់ៗគ្នា! ស្របពេលនោះផងដែរ ក៏មានសំនួរជាច្រើនអំពីតម្លៃពិតប្រាកដប៉ុន្មាន? កក់ទុកមុនទទួលបានកាដូអ្វីខ្លះ? ហើយថ្ងៃណា OPPO A95 មានលក់លើទីផ្សារកម្ពុជា? កុំបារម្ភ! កុំបារម្ភ! រាល់ចម្ងល់របស់លោកអ្នក ព្រមទាំងចំណុចលម្អិតៗលើស្មាតហ្វូន OPPO A95 នឹងត្រៀមខ្លួនលាតត្រដាងនៅក្នុងថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2021 វេលាម៉ោង 7:30 នាទីល្ងាច ដោយលោកអ្នកអាចតាមដានទស្សនាការផ្សាយផ្ទាល់នៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន