no-alternative title

ញាក់សាច់! កម្មវិធី OPPO Reno8 T Series First Sale Event ទទួលបានមនុស្សចូលរួមយ៉ាងកក្រើកពេញផ្សារទំនើប AEON3

រយៈពេលមួយសប្តាហ៍ហើយ បន្ទាប់ពីក្រុមហ៊ុន OPPO ប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T Series ដែលអាចនិយាយបានថា លើកនេះមិនដូចមុនមែនអាចបំបេកកំណត់ត្រាថ្មីលើទីផ្សារស្មាតហ្វូនជាមួយសន្ទុះ Pre-Order ស្មាតហ្វូន Reno8 T 5G និង Reno8 T យ៉ាងច្រើនសន្ធឹកសន្ធាប់។ ឥឡូវក្រឡេកមកមើលថ្ងៃ First Sale Event របស់ស្មាតហ្វូន OPPO Reno8 T Series ថ្ងៃនេះវិញម្តង តើមានអ្វីពិសេសទើបនាំគ្នាសម្រុកអញ្ជើញទៅផ្សារទំនើប AEON មានជ័យ (AEON3) ច្រើនម្ល៉េះ?

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្ងៃនេះជាថ្ងៃពិសេសរបស់ OPPO សម្រាប់កម្មវិធី Reno8 T Seies First Sale Event ឃើញថា OPPO បានចែកកាដូ Free រហូតដល់ទៅ 600 កាដូទៅដល់ហ្វេនដែលអញ្ជើញមកផ្ទាល់។ រឹតតែរំភើប និងអស្ចារ្យនៅក្នុងកម្មវិធីនេះក៏ឃើញមានវត្តមានទូតសុច្ឆន្ទៈទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករស្រស់សង្ហា ជា វណ្ណរិទ្ធ បានញាំងកម្មវិធីឲ្យមានបរិយកាសសប្បាយរីករាយកក្រើកឆាកតែម្តង។

ជាមួយគ្នានេះ ក្នុងកម្មវិធីនេះក៏មានការសម្តែងពិសេសៗពីទូតសុច្ឆន្ទៈ ការចូលរួមលេងហ្គេម ជាពិសេសហ្វេនៗទទួលបានការចុះហត្ថលេខ មានឱកាសថតរូបសប្បាយៗទុកជាអនុស្សាវរីយ៍ជាមួយទូតសុច្ឆន្ទៈទាំង 3 រូបផងដែរ។ ឱកាសបែបនេះគឺកម្រនឹងមានណាស់!  មនុស្សជាច្រើនឆ្ងល់ខ្លាំងណាស់ថាតើ OPPO Reno8 T Series មានអ្វីអស្ចារ្យទើបបានលក់ដាច់សាហាវខ្លាំងម្ល៉េះ? ហើយហេតុអ្វីបានជាគេនាំគ្នាជជែកពី OPPO Reno8 T Series ច្រើនម្លឹង? 

សម្រាប់ OPPO Reno8 T 5G ជាសមាជិក Reno ដំបូងគេដែលបំពាក់អេក្រង់កោងគែមទំនើបទាន់សម័យ អេក្រង់ប្រភេទនេះភាគច្រើនមានតែនៅលើកំពូលស្មាតហ្វូនថ្លៃៗតែប៉ុណ្ណោះ។ អេក្រង់ Reno8 T 5G មានទំហំ 6.7” 3D Curved AMOLED Display មានគែមលើក្រោមរួមខ្លីបំផុតត្រឹមតែ 2.32mm ដែលធ្វើឲ្យផ្ទៃបង្ហាញរបស់អេក្រង់បានធំទូលាយរហូតដល់ទៅ 93% បើធៀបអេក្រង់ទាំងមូល។

លើសពីនេះ អេក្រង់ Reno8 T 5G មានកម្រិតទឹកពណ៌ច្បាស់ដិតដល់ទៅ 10Bit ជាមួយកម្រិតល្បឿន Refresh Rate 120Hz ដែលធ្វើឲ្យរាល់ការបង្ហាញចេញពីផ្ទៃអេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះមានគុណភាពច្បាស់ដិត ស្រទន់ត្រជាក់ភ្នែកបែបធម្មជាតិពិតៗជាមួយការបញ្ជាអូសកម្មវិធីបានដោយរលូន។

OPPO Reno8 T 5G បំពាក់ថាមពលថ្ម 4800mAh អាចប្រើប្រាស់កម្មវិធីធ្ងន់ៗរហូតដល់ជាង 7 ម៉ោង និងអាចប្រើប្រាស់ទូទៅបានពេញមួយថ្ងៃយ៉ាងស្រួលតែម្តង ឯការលេងហ្គេមយូរក៏មិនងាយឡើងកម្តៅដែរ ហើយការសាកបញ្ចូលថ្មវិញគឺបំពាក់នូវបច្ចេកវិទ្យា 67W SUPERVOOC អាចសាកពី 0 ទៅ 100% ចំណាយពេលត្រឹមតែ 44 នាទីតែប៉ុណ្ណោះ។

បើនិយាយពីសមត្ថភាពកម្លាំងម៉ាស៊ីន Reno8 T 5G បំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 695 5G ដែលមាន RAM 8GB ព្រមទាំងអាចបើកនូវមុខងារ RAM Expansion 8GB បន្ថែមទៀតធ្វើឲ្យការបើកកម្មវិធីច្រើនលែងជាបញ្ហា ចំណែកឯ ROM 128GB អាចផ្ទុកវីដេអូ រូបភាព ហ្គេមធំៗបានច្រើនមិនងាយអស់ទំហំផ្ទុក។ អ្វីដែលរឹតតែអស្ចារ្យគឺវាបានអាប់ដេតកាមេរ៉ា Portrait ខ្នាតធំទំហំ 108MP និងជាលើកដំបូងបំពាក់នៅលើត្រកូល Reno Series ដែលវាមានសមត្ថភាពអាចឲ្យអ្នកថតរូបភាពបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។

សម្រាប់មុខងារថតរូបនៅពេលយប់ OPPO ក៏មិនចោលដែរជាមួយមុខងារ Night Mode ដែលវាជំនួយច្រើនមែនទែននៅពេលយប់ក្នុងការទទួលបានពន្លឺគ្រប់គ្រាន់ ចំណែកមុខងារ Bokeh Flare Portrait ក៏មិនណយដែរ គឺវាកាត់ព្រាល Background បានស្អាតនិងចេញគ្រាប់ពន្លឺតូចៗដូច DSLR ចំណែកមួយគ្រាប់ទៀតជាលេន Micro សម្រាប់ការថតរូបល្អិតៗដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេ។ ដោយឡែកសម្រាប់កាមេរ៉ា Selfie មានទំហំ 32MP ដែលវាមានសមត្ថភាពអាចផ្តិតយករូបភាពបានស្អាតខ្លាំង ដោយវាមានជំនួយពី AI Beauty ។ រឹតតែទាក់ទាញ រឹតតែ Sexy រូបរាងថ្មីដែលផ្តល់នូវអារម្មណ៍ងាយស្រូលចាប់កាន់ដោយដៃម្ឋាងជាមួយនឹងកម្រាស់ 7.7mm និងមានទម្ងន់ 172g ជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដែល OPPO ដាក់ឈ្មោះឲ្យថាជា Midnight Black និងមួយទៀតគឺពណ៌មាសដែល OPPO ដាក់ឈ្មោះឲ្យថា Sunrise Gold ។

សម្រាប់ Reno8 T (4G) ដែលវាមានរូបរាងស្រដៀងទៅនឹង Reno8 T 5G ដែលខ្នងក្រោយរចនាដោយស្បែកមើលទៅពិតជាប្រណីតមែនទែន។ អេក្រង់ Reno8 T ធំមានទំហំ 6.43Inch AMOLED Display ក្នុងកម្រិតរូបភាព Full HD+ វាបង្ហាញរូបភាពបានស្អាត និងបំពាក់មកជាមួយលេនទម្លុះអេក្រង់ដែលមានទំហំ 32MP ដែលជាប្រភេទសេនស័រ RGBW ដូចនឹង Reno8 T 5G និងមានកាមេរ៉ាក្រោយទំហំ 100MP ដែលផ្តិតរូបភាពបានច្បាស់ខ្លាំងមែនទែនជាមួយព័ត៌មានលម្អិត។ ហើយការថតរូបនៅពេលយប់ ក៏មិនធម្មតាដែលមាន Bokeh Flare Portrait ធ្វើការបានល្អដូចគ្នា។ បន្ថែមពីនេះ Reno8 T បានបំពាក់ថាមពលថ្មធំ 5000mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 33W SUPERVOOC។ 

មានលក់ហើយ! ស្មាតហ្វូនស៊េរីថ្មី OPPO Reno8 5G តម្លៃ $399 និង OPPO Reno8 T តម្លៃ $349 លោកអ្នកអាចរកទិញបានចាប់ពីថ្ងៃទី 25 កុម្ភៈ 2023 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកញ្ចប់កាដូរួមមាន៖ 

▪️ បណ្ណធានា1ឆ្នាំ និងសេវាថែទាំ

▪️ កាដូពិសេស តម្លៃ $28

▪️ ស៊ីមស្មាតលេខធម្មតា មានភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

ព័ត៌មាននៃការបើកស៊ីមស្មាត៖ ចំពោះអតិថិជនដែលកក់ទុកទាំងអស់ អាចអញ្ជើញទៅទទួលទូរស័ព្ទនៅតាមបណ្តាហាងដែលលោកអ្នកបានធ្វើការកក់ទុក និងអាចចាប់ផ្តើមបើកស៊ីមស្មាតលេខពិសេស (Bronze) តាមបណ្តា Smart Shop គ្រប់ទីកន្លែង ចាប់ពីថ្ងៃទី 25 កុម្ភៈ ដល់ 03 មីនា 2023 ។ ករណីបើកក្រោយថ្ងៃកំណត់នឹងផ្តល់ជូនស៊ីមស្មាតលេខធម្មតាជំនួសវិញ។សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន