no-alternative title

Reno8 T 5G និង Reno8 T បានបំបែកកំណត់ត្រាថ្មីលើការកក់ទុកមុនធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា

ថ្វីត្បិតស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series មិនទាន់ប្រកាសដាក់លក់ស្រួលបួលនៅលើទីផ្សារកម្ពុជា ក៏ពិតមែន ប៉ុន្តែសង្កេតឃើញថា សន្ទុះអតិថិជនធ្វើការកក់ទុក (Pre-Order) គឺមានចំនួនច្រើនមែនទែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno8 T Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno8 T 5G មានតម្លៃត្រឹម $399 និង Reno8 T តម្លៃ $349 ធ្វើឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលនេះ។ យ៉ាងណាមិញ បើក្រឡេកទៅមើលតាមបណ្តាហាងលក់ទូរស័ព្ទដៃវិញកំពុងមមាញឹកទទួលស្វាគមន៍អតិថិជន OPPO យ៉ាងកក់ក្តៅក្នុងការកក់ទុក Reno8 T Series ដែលពេលនេះសន្ទុះនៃការកក់ទុកមុនមានចំនួនច្រើនលើសលប់ពេក ធ្វើឲ្យក្រុមហ៊ុន OPPO ភ័យខ្លួនសឹងតែគ្មានទូរស័ព្ទគ្រប់គ្រាន់ប្រគល់ជូនអតិថិជនជាទីស្រលាញ់របស់ខ្លួន។ 

 

ទន្ទឹមគ្នានេះ បើក្រឡេកមើលលើបណ្តាញសង្គមវិញ OPPO Reno8 T Series កំពុងក្លាយជាប្រធានក្តៅគគុកដែលមហាជន អតិថិជន តារាៗនាំគ្នាចែករំលែកនិយាយតៗគ្នាពីគុណសម្បត្តិរបស់ស្មាតហ្វូនមួយនេះ។ ចំណែកឯអ្នកជំនាញ Review ខាងវិស័យបច្ចេកវិទ្យា និងបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើនក៏បានធ្វើការ Review ពីចំណុចលម្អិតៗ និងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ ជាពិសេសថែមទាំងបានណែនាំដល់អ្នកប្រើប្រាស់ឲ្យងាកមកមើល OPPO Reno8 T Series ទៀតផង។ ដូចនេះតើ Reno8 T Series ទាំងពីរម៉ូដែលមានអ្វីពិសេស និងអស្ចារ្យអ្វីខ្លះទើបគេហ៊ាននិយាយថា លើកនេះមិនដូចមុន?

 

•OPPO Reno8 T 5G រចនាឡើងជាមួយអេក្រង់កោងបែប 3D លំដាប់កំពូល 120Hz ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែត និងរលូនជាងអេក្រង់ធម្មតា ដែលអេក្រង់ប្រភេទនេះគឺភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនថ្លៃៗរាប់ពាន់ដុល្លារ។ ចំណែកកាមេរ៉ាធំមិនធ្លាប់មាន Portrait 108MP អាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ មិនតែប៉ុណ្ណោះវាបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនកំពូល 67W SuperVOOC™ អាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សាកថ្មដ៏មានសុវត្ថិភាព និងកាន់តែអស្ចារ្យ ដោយសាកត្រឹមតែសាកថ្ម 5នាទី និយាយទូរស័ព្ទ 5 ម៉ោង ហើយសាក 44 នាទី បានថាមពល 100%។

 

•OPPO Reno8 T បំពាក់កាមេរ៉ាធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ ធានាថាសម្រាប់អ្នកចូលចិត្តថតរូបប្រាកដជាមិនខកចិត្តឡើយ។ ចំណែក សមត្ថភាពខ្លាំង RAM 8GB+8GB អាចកំណត់ RAM បន្ថែមបានច្រើនជាងមុនជួយឲ្យល្បឿនដំណើរការរលូន បើកកម្មវិធីច្រើនយ៉ាងណាក៏មិនរអាក់រអួលដែរ។ រីឯ ទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ជាទំហំផ្ទុកធំបំផុតបើធៀបទៅស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ជួយសម្រួលដល់ការប្រើប្រាស់បានកាន់តែយូរ មិនបារម្ភខ្លាចពេញ និងមិនចាំបាច់ទិញ Memory បន្ថែមឡើយ។ 

ការកម្សាន្តគ្មានដែលកំណត់ជាមួយថាមពលថ្ម 5000mAh បំពេញការកម្សាន្តប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់ ហើយវាគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលអាចបំពេញថាមពលកាន់តែរហ័ស សាកថ្មមួយភ្លែតអាចបន្តបេសកកម្មរបស់អ្នកបាន។ ក្រៅពីនេះ រូបរាងវាគឺរចនាដូចទៅនឹង Reno8 T 5G ជាមួយម៉ូដស្បែក និងរចនាដោយស្បែក Fiberglass ពណ៌ស្រស់ចែងចាំង Sunset Orange ហើយមួយទៀតរចនាបថស៊ីវិល័យ OPPO Glow ពណ៌ Starry Black។ រីឯអេក្រង់ OPPO Reno8 T 4G មានទំហំ 6.4Inch ជាមួយនឹងកម្រិតច្បាស់ Full HD+ ពណ៌ដិតស្រស់ កម្រិតបង្ហាញរស់រវើក។ រឹតតែគួរឲ្យចាប់អារម្មណ៍ពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីគឺ OPPO Reno8 T 4G បំពាក់ Speaker 2 គ្រាប់ កម្រិតសម្លេង 200%។ 

 

ឥឡូវនេះធ្វើការកក់ទុកមុន OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន Reno8 T 5G មានតម្លៃត្រឹមតែ $399 ដុល្លារ និង Reno8 T តម្លៃ $349 ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖ 

Reno8 T 5G ថែមកាដូតម្លៃស្មើ $200 ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។

Reno8 T ថែមកាដូតម្លៃស្មើ $121 ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន