no-alternative title

Samsung Galaxy S23 Series បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយកាដូថែមជូនទៀតផង..!

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!! នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ Samsung Galaxy S23, S23+ និង S23 Ultra បានដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖ 

- Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ 

- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ! 

- ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ) 

 យ៉ាងម៉េចដែរហ្វេនៗស្កប់ចិត្តដែរទេប៉ុនហ្នឹង…!! នេះគ្រាន់តែការផ្ដល់ជូនក៏រំភើបរីករាយទៅហើយ ចុះទម្រាំតែចូលកាន់តែជ្រៅ និងដឹងកាន់តែច្បាស់នៃគុណសម្បត្តិរបស់ Galaxy S23, S23+ និង S23 Ultra ទៀត តើរំភើបរីករាយប៉ុណ្ណា? តោះ! ទៅតាមដានមើលទាំងអស់គ្នាថាលក្ខណៈសម្បត្តិដែលពិសេស…ដែលខ្លាំង…ដែលអស្ចារ្យនោះមានអ្វីខ្លះទៅ...!

 

* Samsung Galaxy S23 Ultra 

- កាមេរ៉ាកាន់តែធំជាងមុន៖ 200MP ច្បាស់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Nightography ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ) 

- អេក្រង់ធំ៖ 6.8 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ) 

- ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm) 

- អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB, 1TB RAM 12GB 

- ថាមពលថ្មធំ៖ 5,000 mAh (អាចប្រើលើអេក្រង់បានពេញមួយថ្ងៃតែម្ដង) សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charging 

- អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

 

 * Samsung Galaxy S23+ 

- កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ 

- អេក្រង់ធំ៖ 6.6 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ) 

- ល្បឿនដំណើរការខ្លាំង៖ ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm) 

- អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB 

- ថាមពលថ្មធំ៖ 4,700 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង) 

- សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charger 

- អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

 

* រីឯ Samsung Galaxy S23 

- កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ 

- អេក្រង់ធំ៖ 6.1 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ) 

- ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm) 

- អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 256GB RAM 8GB, 512GB RAM 12GB 

- ថាមពលថ្មធំ៖ 3,900 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង) 

- សាកថ្មបានលឿន៖ 25W សាកលឿនបានដល់ 50% ក្នុងរយៈពេល 30នាទី, 15W wireless Charger 

- អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី  

ជាពិសេស Samsung Galaxy S23 Series ក៏បានប្រើប្រាស់នូវប្រព័ន្ធបំភាយកម្ដៅបានយ៉ាងល្អជាងមុន បង្កើនភាពត្រជាក់កាន់តែប្រសើរ…! គ្រាន់តែឃើញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S23 Series ទាំងបីម៉ូឌែលនេះក៏លន់ថាមាត់ WOW ដែរ! ចុះបើបានប្រើប្រាស់ផ្ទាល់វិញមិនដឹងជារីករាយប៉ុណ្ណា…!! ដូច្នេះប្រញាប់រួសរាន់ឡើងណា៎ទាន់មានការផ្ដល់ជូននូវកាដូដ៏ពិសេសពីសាមសុង…!! សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើនយុទ្ធនាការផ្សេងៗជាច្រើនបន្តទៀត ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន