no-alternative title

ចង់ដឹងថា កំពូលស្មាតហ្វូន Samsung Galaxy S23 Series មានមានរចនាបថ និងចំណុចដ៏លេចធ្លោបែបណាខ្លះ? តោះតាមដានជាមួយគ្នា!

ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជាអានុភាពដ៏មហិមារបស់ត្រកូលស្មាតហ្វូន Samsung Galaxy S23 Series នេះហើយ។ ពិសេសជាងនេះទៅទៀត Samsung Galaxy S23 Series គឺត្រូវបានរចនាបថឡើងនូវ ពណ៌ថ្មីដ៏ទាក់ទាញ…រូបរាងស៊ិចស៊ី…បំពាក់នូវកំពូលកាមេរ៉ា…បច្ចេកវិទ្យាថ្មីៗ…និងកម្លាំងម៉ាស៊ីនកាន់តែធំជាងមុន! 

កំពូលស្មាតហ្វូន Samsung Galaxy S23 Series គឺជាទូរស័ព្ទស្មាតហ្វូនដំបូងគេបង្អស់ដែលត្រូវបានក្រាលដោយកញ្ចក់ការពារដ៏រឹងមាំទាំងមុខទាំងក្រោយនៃកញ្ចក់ Corning Gorilla Glass Victus 2 ជំនាន់ចុងក្រោយបំផុត និងមានស៊ុមការពារព័ទ្ធជុំវិញដ៏រឹងមាំ Armor Aluminum ផងដែរ និងជាពិសេសមានប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP68 ធន់នឹងការធ្លាក់ចូលក្នុងទឹកបានដល់ជម្រៅ 1 ម៉ែត្រ ក្នុងរយៈពេល 30 នាទី។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លើសពីនេះកំពូលស្មាតហ្វូន Samsung Galaxy S23 Series ក៏ត្រូវបានរចនាឡើងជាមួយនឹងរូបរាងដ៏ស៊ិចស៊ី ដែលមានលក្ខណៈសម្គាល់របស់ Galaxy ជាមួយនឹងកាមេរ៉ាបែបផុសតម្រៀមជាជួរបញ្ឈរដ៏ស្រស់ស្អាត និងមានផ្ទៃអេក្រង់ពន្លាតធំជាងមុនជាមួយនឹងគែមរចនាបែបថ្មីដែលផ្ដល់នូវភាពងាយស្រួលក្នុងការចាប់កាន់។ អ្វីដែលកាន់តែពិសេសអស្ចារ្យទៅទៀតនោះ គឺនៅពេលដែលយើងមើលទៅចំពីមុខទូរស័ព្ទយើងនឹងឃើញថាអេក្រង់កោងកាន់តែផុសអណ្ដែតឡើង ដែលធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៍ ដូចជាកាន់អេក្រង់ជាជាងកាន់តួទូរស័ព្ទប្រើអ៊ីចឹង…!

 

រីឯជម្រើសពណ៌វិញ គឺមានពណ៌ថ្មីដ៏ទាក់ទាញបំផុតនៃប្រណិតភាព និងភាពស្រស់ស្អាតជាមួយនឹងពណ៌ដែលបានពីធម្មជាតិ ដូចជា៖ ពណ៌មាសបែកស (Cream), ពណ៌ស្វាយស្រាល (Lavender), ពណ៌ខ្មៅ (Phantom Black) និងពណ៌បៃតង (Green) ដែលជាពណ៌ដ៏ពេញនិយមបំផុតសម្រាប់អតិថិជនទាំងអស់ជាទីស្រឡាញ់។ 

 

ក្រុមហ៊ុន សាមសុង គឺតែងតែនាំយកនូវបទពិសោធន៍ថ្មីៗ…ប្លែកបំផុត និងងាយស្រួលបំផុតក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងអស់របស់ សាមសុង។ តោះនៅចាំអីទៀតចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) +ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ >> 9 month (គិតចាប់ពីថ្ងៃទិញ). 

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន។ បន្ថែមពីនេះទៅទៀត ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ  និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក  World Expo 2030 នាពេលខាងមុខផងដែរ។ 

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន