no-alternative title

ក្រុមហ៊ុន ASUS រៀបចំពិធីតាំងពិពរណ៌ Stay with ASUS សំរាប់សិស្សានុសិស្សនៅសាលាតិចណូ

កាលពីថ្ងៃទី 6-7  ខែមីនាឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន ASUS មានការតាំងពិពរណ៍ផលិតផលមួយដែលមានឈ្មោះថា Stay with ASUS សំរាប់សិស្សានុសិស្ស ដើម្បីអោយអ្នកចូលរួមគ្រប់រូបយល់ដឹងបន្ថែមពីប្រព័ន្ធបច្ចេកវិទ្យា និងស្វែងយល់ពីរបៀបជ្រេីសរេីសកុំព្យូរទ័រយួរដៃ អោយសាកសមនឹងតម្រូវការរបស់ខ្លួន និងមានការចូលរួមពី Creator ជាច្រើនរួមដើម្បីសំណេះសំណាល ក៏ដូចជាចែករំលែកបទពិសោធន៍ការងារទៅកាន់អ្នកចូលរួមផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីដាក់តាំងពិពរណ៍ Stay with ASUS នេះទទួលបានភ្ញៀវចូលរួមជាច្រើនកុះករ ដែលមានចំនួនអ្នកចូលរួមប្រមាណ 600 នាក់សំរាប់ 2 ថ្ងៃពេញ ដែលអ្នកចូលរួមបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែល សម្រាប់គ្រប់តម្រូវការដូចជា សំណង់ស៊ីវិល ការសសេរកូដ ការឌីហ្សាញ និង សម្រាប់ជំនាញសិក្សាទូទៅផងដែរ។

 

ការដាក់តាំងកុំព្យូរទ័រយួរដៃនោះរួមមាន៖ Zenbook Pro Duo 14 OLED ដែលមានបំពាក់អេក្រង់ភ្លោះសាកសមសម្រាប់ការងារ multitasking និង ម៉ូដែល Zenbbook 14X OLED និង Zenbook 14 ដែលមានរូបរាងស្តើងស្រាល ងាយស្រួលក្នុងការយកតាមខ្លួន នឹង សាកសមសម្រាប់ការងារ និង ការសិក្សាទូទៅមួយនឹងអេក្រង់ OLED ដែលការពារភ្នែកអ្នកប្រើប្រាស់ពីភន្លឺពណ៌ខៀវបានយ៉ាងល្អប្រសើរ ក្នុងនោះផងដែរ ក្រុមហ៊ុន ក៏មានដាក់បង្ហាញសេរីហ្គេមមីងដូចជា សេរ៊ី TUF 2023 សំរាប់អ្នកឌីស្ស៉ាញឬគូរប្លង់ផ្សេងៗ សេរ៊ី ROG Zephrus Dual សំរាប់អ្នកដែលត្រូវការកម្លាំងម៉ាស៊ីនខ្លាំងហើយស្តើងស្អាត និងROG Strix Scar Special Edition សំរាប់ការងារដែលត្រូវការម៉ាស៊ីនកម្លាំង ។

ក្រៅពីការដាក់បង្ហាញផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក Reanthort លោក Allan Scott និង លោក ដុំហ្វីល- Film Reel ផងដែរ។ អ្វីដែលកាន់តែពិសេសនៃកម្មវិធីនេះ គឺក្រុមហ៊ុន ASUS បានចែកលេងហ្គេមចែកកាដូអនុស្សាវរីយ៍ជាច្រើនទៅកាន់អ្នកចូលរួមព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័៏រដ៏ប្រណិតមួយគ្រឿងទៀតផង។

សម្រាប់ព័ត៌មានបន្ថែម៖

https://www.asus.com/kh/  

https://www.facebook.com/ASUSKH.Cambodia 

https://www.facebook.com/ASUSROGKH 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន