ក្រុមហ៊ុន ជីហ្គៀ គ្រុប ទទួលបានសិទ្ធិផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច និងសម្ភារៈដេគ័រលើបុរីស្តង់ដាអាមេរិក Williams

ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន Borey Williams បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចម៉ាក LG Panasonic ជណ្តើរយន្តម៉ាកHyundai ទ្វាបង្អួច និងសម្ភារៈ កំសាន្ត សំរាប់កុមារនៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2023 នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កិច្ចសហប្រតិបត្តិការរវាងអាជីវកម្មទាំងពីរនេះធ្វើឡើង ដើម្បីជំរុញដល់ការអភិវឌ្ឍផ្ទះវីឡាបុរី Williams ឱ្យកាន់តែមានប្រណិតភាព ស៊ីវីល័យ សម្បូរបែប និងផ្តល់ភាពងាយស្រួល ដែលឆ្លើយតបតាមតម្រូវការរបស់អតិថិជនសម័យថ្មី។ 

Mr. William Naramore ម្ចាស់បុរី William មានប្រសាសន៍ថា«គោលដៅរបស់ក្រុមហ៊ុន Borey William គឺសង់ផ្ទះដែលជាក្តីស្រលាញ់របស់អតិថិជន ទីពីរគឺយើងផ្តល់សេវាកម្មសំរាប់អតិថិជនលំដាប់ផ្កាយ៥ ផ្តល់បទពិសោធន៍ល្អជាងគេនៅក្នុងស្រុកខ្មែរ»។ 

 

លោកបន្តថា «ការសាងសង់បុរីនេះអាចប្រកួតប្រជែងក្នុងទីផ្សារកម្ពុជាបានដោយសារថ្នាក់ដឹកនាំបានផ្តោតសំខាន់លើចំណុចចំនួន ដូចជាគោលគំនិតខុសប្លែកពីគេដែលយករចនាបទតាមផ្ទះរបស់អាមេរិក និងជា តម្រូវការរបស់អតិថិជនជាក់ស្តែង មិនតែប៉ុណ្ណោះបរី William បានផ្តល់ទំនុកចិត្ត និងផ្តល់ស្នាមញញឹម ដល់អតិថិជនគ្រប់ផ្ទះតាមរយៈការគំនិតច្នៃប្រឌិតរបស់បុរី ព្រមទាំងមានបានផ្តល់នូវគុណតម្លៃខ្ពស់ ផ្តល់ បទពិសោធន៍សំរាប់អតិថិជន នៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍន៍ខ្លាំង ប៉ុន្តែមានតម្លៃសមរម្យ»។ 

ម្ចាស់បុរីរូបនេះបន្ថែមទៀតថាការចាប់ដៃគូជាមួយក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន Toys&Me ជាការបន្ថែមលើគុណតម្លៃបុរី William ឱ្យកាន់តែសម្បូរបែប និងឆ្លើយតាមតម្រូវការរបស់អតិថិជន តាមរយៈការផ្តល់សេវាកម្ម ផលិតផលអេឡិចត្រូនិច ដែលមានបច្ចេកវិទ្យាខ្ពស់ និងសម្ភារៈកំសាន្តដែល ផ្តល់ការអភិវឌ្ឍន៍ដល់ប្រាជ្ញាស្មារតីរបស់កុមារ។ 

ស្របនឹងគ្នានេះដែរ ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មានប្រសាសន៍ថា ការរៀបចំពិធីចុះអនុស្សរណៈយោគយល់ លើភាពជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន ជីហ្គៀ គ្រុប ក្រុមហ៊ុន Toys&Me និងក្រុមហ៊ុន Borey Williams ដើម្បីកិច្ចសហការ និងយោគយល់គ្នាទៅវិញទៅមក និងជំរុញឱ្យអាជីវកម្មរបស់ភាគីទាំងសងខាងកាន់តែរីកចំរើនតាមរយៈការផ្លាស់ប្តូរផែនការយុទ្ធសាស្ត្រប្រកបដោយចីរភាព និងលើកកម្ពស់សេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុនទៅវិញទៅមក។

លោកបន្ថែមថាតាមរយៈការចុះអនុស្សរណៈនេះលោករំពឹងថាក្រុមហ៊ុនទាំងពីរនឹងធ្វើការកាន់តែជិតស្និតនឹងគ្នាដើម្បីអភិវឌ្ឍន៍លំនៅឋានបែបទំនើបដែលជាតម្រូវការពិតប្រាកដរបស់អតិថិជននៅកម្ពុជាផងដែរ។ ហើយក្នុងនាមជាថ្នាក់ដឹកនាំ និងបុគ្គលិកជាង១ពាន់នាក់នៃក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងនៅជួយគាំទ្រទាំងផ្នែកសេវាកម្ម ផលិតផល ព្រមទាំងការផ្សព្វផ្សាយគម្រោងនេះទៅកាន់អតិថិជនគោលដៅថែមទៀតផង។ 

 យោងតាមរយៈកិច្ចព្រមព្រៀងនេះក្រុមហ៊ុន ជីហ្គៀ គ្រុប នឹងផ្គត់ផ្គង់ម៉ាស៊ីនត្រជាក់ LG ដើម្បីបំពាក់លើផ្ទះ វីឡាបុរី Williams ប្រភេទ California ដែលជាប្រភេទផ្ទះវីឡាស្តង់ដារអាមេរិក មានទំហំធំទូលាយ និងមានបន្ទប់ច្រើនបែបសណ្ឋាន។ វីឡាប្រភេទ California លើសពីផ្ទះស្នាក់នៅ ប៉ុន្តែវាមានលក្ខណៈ ពិសេសច្រើនដូចជា ការិយាល័យធ្វើការ បន្ទប់កំសាន្តបែបទំនើប ផ្ទះបាយធំទូលាយ កន្លែងញាំអាហារ ចំណតរថយន្តសុវត្ថិភាព អាងហែលទឹកនៅចំកណ្តាលផ្ទះ និងមានសួនច្បារខៀវស្រងាត់។  

 

ក្រៅពីម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏បានផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចម៉ាក LG ដែលជាដំណោះស្រាយប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទ ព្រមទាំងទ្វាបង្អួចដែលផលិតដោយអាជីវកម្មរបស់ខ្លួនមានឈ្មោះថា GGear Pronith ដែលផលិតដោយស្នាដៃកូនខ្មែរដើម្បីដំឡើងលើផ្ទះវីឡាអភិជនមួយនេះ ផងដែរ។ 

 

សំរាប់គម្រោងផ្ទះវីឡាស្តង់ដារអាមេរិកមួយនេះ ជីហ្គៀ គ្រុប ក៏នឹងផ្គត់ផ្គង់សម្ភារៈកំសាន្តសំរាប់សួនកំសាន្តកុមារ និងសម្ភារៈសំរាប់អាងហែលទឹកនៅក្នុងបុរីផងដែរ ដែលនាំចូលដោយក្រុមហ៊ុន Toys&Me។ ក្រុមហ៊ុន Toys& Me ជាក្រុមហ៊ុននាំចូល និងចែកចាយសម្ភារៈកំសាន្ត និងសម្ភារៈសិក្សា សំរាប់កុមារដែលជាជំនួយដល់ការអភិឌ្ឍន៍ស្មារតី និងការអប់រំ។ 

ក្រុមហ៊ុន ជីហ្គៀ គ្រុប ជាក្រុមហ៊ុនក្នុងស្រុកមួយដែលបានសហការ ជាមួយក្រុមហ៊ុន LG Electronics ដើម្បីនាំចូល និងចែកចាយ គ្រឿង អេឡិចត្រូនិចម៉ាកLG ជាច្រើនប្រភេទ មានទាំងសម្ភារៈផ្ទះបាយ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកផលិតផលថែទាំសម្លៀកបំពាក់ ឧបករណ៍បន្សុទ្ធសំណើម បន្សុទ្ធខ្យល់ម៉ូដែលថ្មីចុងក្រោយគេបង្អស់ និងសម្ភារៈ ផ្តល់ដំណោះស្រាយ សំរាប់អាគារ ពាណិជ្ជកម្មនានា។ 

មិនតែប៉ុណ្ណោះក្រុមហ៊ុន ជីហ្គៀ គ្រុប ក៏បានសហការជាមួយ ក្រុមហ៊ុនធំៗ ផ្សេងទៀតដូចជា Hyundai Elevators និងAJ Auto Car Parking System ដើម្បីចែកចាយផលិតផលទាំងនេះនៅក្នុងស្រុក ព្រមទាំងមានរោងចក្រផលិតទ្វាបង្អួចប្រណិតៗសំរាប់ផ្ទះអាជីវកម្ម ក្រុមហ៊ុន និងគម្រោងបុរីធំៗផងដែរ។ ក្រៅពីចែកចាយបណ្តុំគ្រឿងអេឡិចត្រូនិចទាំងនេះ ក្រុមហ៊ុនក៏មាន ចែកចាយសម្ភារៈកម្សាន្តសំរាប់កុមារមានឈ្មោះថា Toys&Me ដែលជាផលិតផលជួយបង្កើនសមត្ថភាព ប្រាជ្ញាស្មារតីរបស់កុមារ និងមានអាជីវកម្មជាច្រើនទៀត ស្ថិតនៅក្រោមក្រុមហ៊ុន ជីហ្គៀ គ្រុប។ ផលិតផលដែលនាំចូល និងដំឡើងដោយក្រុមហ៊ុន ជីហ្គៀ គ្រុប សុទ្ធតែមានគុណភាព មានប្រព័ន្ធឆ្លាតវៃ មានបច្ចេកវិទ្យាខ្ពស់គិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ និងបរិស្ថានផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម