no-alternative title

យុទ្ធសាស្រ្តថ្មីនៃស៊េរី C បាននាំមកនូវ realme C55 បំពាក់កាមេរ៉ា 64MP និងមានទំហំផ្ទុកធំ 256GB មកកាន់កម្ពុជា តម្លៃត្រឹមតែ 199$ ប៉ុណ្ណោះ

 

នៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2022 នេះ នៅសណ្ឋាគារ សុខាភ្នំពេញ  ក្រុមហ៊ុន realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោកបានបញ្ចេញ realme C55 ក្នុងទីផ្សារប្រទេសកម្ពុជាយើង ។ realme C55 មកក្នុងនាមជា "ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី" ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច្នេះហើយ realme C55 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។

លក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា របស់ ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី

realme បានប្រកាសជាផ្លូវការនូវការអាប់ដេតជាយុទ្ធសាស្ត្រទៅស៊េរី C ដើម្បីចែកចាយស្មាតហ្វូន ជាមួយនឹងមុខងារឈានមុខគេ នៅក្នុងផ្នែកកាមេរ៉ា ទំហំផ្ទុក ការសាកថ្មលឿន និងការរចនា។ ឥឡូវនេះ realme C55 បំបែករនាំងតម្លៃដោយបំពាក់ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2" ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់លាស់។

 

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព និង Filter ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។

 

realme C55 មានរ៉េមទំហំសរុបរហូតដល់ 16GB* (រួមបញ្ចូលរ៉េមជំនួយបន្ថែម 8GB+8GB) និង ទំហំផ្ទុកធំរហូតដល់ 256GB ដែលឥឡូវនេះជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ ហើយអាចបន្ថែមមេម៉ូរីបានរហូតដល់ 1TB សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង។ ជាមួយនឹងបច្ចេកវិទ្យា DRE បន្ថែមរ៉េមកម្រិតខ្ពស់ realme C55 ពង្រីក បន្ថែម RAM រហូតដល់ 8GB ដើម្បីទទួលបានបទពិសោធន៍ដូច រ៉េម 16GB ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ នូវបទពិសោធន៍ដ៏រស់រវើក និងរលូនជាងមុន។

 

ដោយយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ C55 ធ្វើអោយប្រសើរឡើងនូវសមត្ថភាពថ្មជាមួយ នឹងការសាកថ្មលឿន 33W SUPERVOOC លឿនបំផុតនៅក្នុងកម្រិតតម្លៃនេះ ដែលអាចសាកបាន 100% ត្រឹមតែ 63 នាទីប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងជំនាន់មុន C35 ជាមួយនឹងការសាកថ្ម 18W, C55 បង្កើនល្បឿនសាកបានលឿនជាងមុន 100% ជាមួយនឹងថាមពលថ្មធំ 5000mAh ដែលផ្តល់នូវបទពិសោធន៍សាកថ្មដោយមិនបារម្ភ។

 

ដោយឡែកផ្នែកខាងក្រោយ C55 ត្រូវបានរចនាយ៉ាងប៉ិនប្រសប់ជាមួយនឹងការរចនាបែបតំណក់ទឹកភ្លៀង ដែលបំផុសគំនិតដោយធាតុធម្មជាតិ ហើយមានពីរពណ៌គឺ ពណ៌ទឹកមាស និង ពណ៌ខ្មៅ។ មានភាគល្អិតពន្លឺចំនួន 500,000 ដែលបង្កើតជាខ្សែមីក្រូទស្សន៍បញ្ឈរ ដែលប្រៀបដូចជាបន្ទាត់នៃទឹកភ្លៀង គួបផ្សំជាមួយនឹងពណ៌ដ៏ស្រស់បំព្រង ដើម្បីឲ្យដូចជាផ្កាឈូករ័ត្ន ដែលនាំមកនូវអារម្មណ៍ល្អដល់អ្នកប្រើប្រាស់។realme C55 គែមអេក្រង់ និងតួខ្លួនស្តើងបំផុត 7.89mm ដែលធ្វើឲ្យមានផាសុកភាពក្នុងការចាប់កាន់ និងអារម្មណ៍ល្អនៅក្នុងដៃ។

 

លើសពីនេះ realme C55 មានអេក្រង់លាតពេញទំហំ 6.72 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងល្បឿនអេក្រង់ 90Hz ដែលផ្តល់នូវបទពិសោធន៍មើលឃើញកាន់តែមានផាសុកភាព។ ជាមួយនឹងអេក្រង់ទម្លុះ ស្ថិតនៅចំកណ្តាលដែលរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងតួទូរស័ព្ទ realme C55 បង្កើតរូបរាង និងអារម្មណ៍ពេញអេក្រង់កាន់តែប្រសើរ។

realme C55 បំពាក់បន្ទះឈីប Helio G88 បន្ទះឈីបដែលផ្អែកលើបច្ចេកវិទ្យាដំណើរការ 12nm និង Mali-G52 GPU មានលក្ខណៈពិសេស octa-core មានល្បឿន 2.0GHz ទទួលបានពិន្ទុ Antutu 273,364 ។

 ស្មាតហ្វូន Android ដែលមាន Mini Capsule ដំបូងគេបង្អស់

លើកនេះ realme C55 ធ្វើឱ្យមានការលេចធ្លោរយ៉ាងខ្លាំងក្លាជាមួយនឹងការភ្ញាក់ផ្អើល ដោយបង្ហាញនូវ Mini Capsule ដំបូងបង្អស់របស់ Android ដែលអាចសម្របខ្លួនយ៉ាងឆ្លាតវៃទៅនឹងអេក្រង់ ហើយអាចបង្ហាញជុំវិញរន្ធកាមេរ៉ា។

 

វាអាចបង្ហាញពណ៌ផ្សេងៗនៃពន្លឺរបស់វាទៅតាមស្ថានភាពថ្ម - ការសាកពេញ ពណ៌បៃតង កំពុងសាកថ្មពណ៌ខៀវ និងជិតអស់ថ្មតិចមានពណ៌ក្រហម។ លើសពីនេះ អ្នកប្រើប្រាស់អាចទទួលបានមុខងារពីរបន្ថែមទៀត គឺ ការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហាន ដែលតម្រូវឱ្យធ្វើការអាប់ដេត OTA នៅពេលក្រោយ។ ជាមួយនឹង Mini Capsule អ្នកប្រើប្រាស់អាចទទួលបានការជូនដំណឹងសម្រាប់ភាពងាយស្រួលប្រចាំថ្ងៃកាន់តែប្រសើរ។

លើសពីនេះទៅទៀត realme C55 ដំណើរការដោយ realme UI 4.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 13 ចេញពីប្រអប់ ស្កេនក្រយៅដៃចំហៀងដែលមានល្បឿនលឿន ផ្តល់ឱ្យអ្នកគាំទ្រនូវបទពិសោធន៍អ្នកប្រើប្រាស់យូរអង្វែង និងគុណភាពដែលអាចទុកចិត្តបាន។

 

ដូច្នេះហើយ realme C55 ត្រូវបានបំពាក់ដោយលក្ខណៈពិសេសទាំង ៤ ផ្នែក-កាមេរ៉ា ទំហំផ្ទុក ការសាកថ្ម និង ការរចនា ផ្តល់បទពិសោធន៍គ្រប់ជ្រុងជ្រោយ ដែលបំពេញតម្រូវការចម្រុះរបស់អ្នកប្រើប្រាស់។ វាបង្ហាញពីស្មារតីនៃ "ជើងឯក" និងលើកទឹកចិត្តយុវជនឱ្យរីករាយជាមួយ ជើងឯកជំនាន់ថ្មីនេះរបស់ពួកគេក្នុងតម្លៃសមរម្យបំផុត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន