no-alternative title

HUAWEI Mate X3 និង P60 Pro សម្ពោធជាផ្លូវការនៅកម្ពុជា ជាមួយនិងការប្រើហ្គូហ្គលបាន ក៏មានការប្រកួតថតរូបថ្នាក់ជាតិដំបូងគេជាមួយ XMAGE ផងដែរ

កាលពីថ្ងៃទី 12 ឧសភា 2023  ក្រុមហ៊ុនហួវៃ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ជាមួយនឹងវត្តមានផ្លូវការកំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់នូវកញ្ចក់ស្វិតតាន់ធន់ KUNLUN ប្រើGoogleបាន  គឺ HUAWEI Mate X3 ស្មាតហ្វូនអេក្រង់បត់ តម្លៃ $1,999 និង HUAWEI P60 Pro ថតហ្សូ៊មច្បាស់នៅទីងងឹត តម្លៃ $999 (8GB+256GB) និង $1,249 (12GB+512GB) ក្នុងកម្មវិធីកិច្ចសហការជាមួយក្រសួងទេសចរណ៍ បើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី1 Powered By Huawei XMAGE”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ប្រារព្ធឡើងនៅសណ្ឋាគារ Hyatt Regency Hotel ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រុមហ៊ុនហួវៃគ្រប់ជាន់ថ្នាក់ និងវត្តមាន ម្ចាស់ហាង ដៃគូសហការ ភ្ញៀវកតិ្តយស និងមិត្តអ្នកសារព័ត៌មាន ញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។ 

ថ្លែងនៅក្នុងកម្មវិធីដ៏វិសេសនេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានកោតសរសើចំពោះក្រុមហ៊ុនហួវៃ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍ តាមរយៈកិច្ចសហការបើកដំណើរការ “ការប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិលើកទី១ Powered by Huawei X-MAGE” និងការនាំចូលមកនូវឧបករណ៍ និង បច្ចេកវិទ្យាថ្មីៗដូចជាកំពូលស្មាតហ្វូនស៊េរីថ្មីអេក្រង់បត់ HUAWEI Mate X3  និង HUAWEI P60 Pro ដែលមានរហស្សនាម ថតហ្សូ៊មច្បាស់នៅទីងងឹតជាដើម។ 

លោក Jeff Feng អគ្គនាយកក្រុមហ៊ុនហួវៃបានឲ្យដឹងថា  ក្រុមហ៊ុនហួវៃពិតជាមានមោទនភាពក្នុងការចូលលើកស្ទួយវិស័យទេសចរណ៍ប្រទេសកម្ពុជា តាមរយៈការបើកឱកាសដល់ប្រជាជនគ្រប់រូប ក្នុងការបញ្ចេញស្នាដៃរបស់ខ្លួន ជាពិសេសដកស្រង់នូវបទពិសោធន៍ជាមួយនឹងច្ចេកវិទ្យាថតរូបកម្រិតអាជីព HUAWEI X-MAGE ដែលកំពុងមានបំពាក់នៅលើកំពូឡស្មាតហ្វូនសេ៊រីថ្មីរួមមាន Huawei Mate X3 និង P60 Pro។

HUAWEI Mate X3 ត្រឡប់មកលើកនេះ ត្រូវបានរចនារូបរាងកាលីបទាន់សម័យ អេក្រង់បត់អឹបស្អាតគ្មានសល់ប្រហោង មានទំហំស្រាលស្តើងបំផុតលើពិភពលោកកម្រាស់ត្រឹម 5.3mm ពេលលាអេក្រង់ និង 11.08mm ពេលបត់អេក្រង់, និង បំពាក់នូវកញ្ចក់ KUNLUN Glass ស្វិតតាន់ ធន់នឹងការធ្លាក់បែក ជាងកញ្ចក់ធម្មតារហូតដល់ទៅ10ដង ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាប្រាំ ដោយស្ថាប័ន Switzerland's five-star SGS impact-resistance certification។

ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា HUAWEI XMAGE ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (F1.8 aperture) សម្រាប់ថត ទូទៅ, កាមេរ៉ាទី2 ទំហំ  13 MP Ultra-Wide Angle Camera (F2.2 aperture) សម្រាប់ថតប្លង់ទូលាយ និង 12 MP Periscope Telephoto Camera (F3.4 aperture, OIS) អាចថតហ្សូ៊ម បាន 50X Digital Zoom និង 5X Optical។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Mate X3 មានអាវក្រោះការពារជម្រាបទឹក រយៈពេល30នាទី ក្នុងទឹកជម្រៅ 1.5 ម៉ែត្រ។ កំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី HUAWEI Mate X3 តម្លៃ $1,999

មានឈាមជ័រខ្លាំងពីកំណើត HUAWEI P60 Pro  ដណ្តើមបានតំណែងចំណាត់ថ្នាក់លេខ1 ជាស្មាតហ្វូនថតរូបល្អស្អាតជាងគេបំផុតលើពិភពលោក ពីស្ថាប័ន្ថ DXOMARK។  ស្មាតហ្វូន Flagship ត្រកូល P នេះ ត្រូវបានឌីហ្សាញឡើងយ៉ាង ល្អឥតខ្ចោះ បំពាក់កញ្ចក់ KUNLUN ដែលមានសភាពស្វិតធន់និងការធ្លាក់បែក ប្រើប្រាស់សេនសឺកាមេរ៉ា HUAWEI XMAGE ជំនាន់ចុងក្រោយដែលមានសមត្ថភាពផលិតរូបល្អឥតខ្ចោះនៅទីងងឹត ក៏បានភ្ជាប់មកនូវ Aperture ដែលអាចសារ៉េបានចាប់ពីកម្រិត F1.4 រហូតដល់ F4.0 និងសមត្ថភាពផលិតរូបភាពលឿន និង អាចហ្សូ៊ម វត្ថុដែលនៅឆ្ងាយបានរហូតដល់ 200ដង។

Huawei P60 Pro មានថាមពលថ្មធំ 4815mAh  ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចរន្ទះ HUAWEI SuperCharge (Max 88W) សាកត្រឹម 10នាទីទទួលបាន 50% និង Wireless HUAWEI SuperCharge (Max 50 W)។ ជាពិសេសស P60 Pro មានប្រព័ន្ធការពារជម្រាបទឹក IP68 ជម្រៅ 2ម៉ែត្រ ក្នុងរយៈពេល30នាទី ។ កំពូលស្មាតហ្វូនថតហ្សូ៊មច្បាស់នៅទីងងឹត HUAWEI P60 Pro តម្លៃ $999 (8GB+256GB) និង តម្លៃ $1,249  (12GB+512GB)។ 

សូមបញ្ជាក់ផងដែរថាផលិតផលទាំងពីរនេះគឺ Huawei Mate X3 និង Huawei P6០ Pro អាចប្រើប្រាស់ជាមួយនឹងកម្មវិធីផ្សេងៗរបស់ Google ដូចជាកម្មវិធី Youtube, Gmail, Google Chrome, Google Photo, Google Drive, និងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុន Google។ អ្នកប្រើប្រាស់ក៏អាចដោនឡូតនៅកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃដូចជាកម្មវិធីធនាគារ, កម្មវិធីបញ្ជាទិញទំនិញ, កម្មវិធីដឹកជញ្ជូនម្ហូប, កម្មវិធីបណ្ដាញសង្គមដូចជា Facebook, Instagram, Telegram, និងកម្មវិធីជាច្រើនទៀត។

 

ក្នុងនោះដែរអស់រយះពេល៤ឆ្នាំ HUAWEI បានបង្កើត AppGallery ដែលជា App Store ក្នុងការដោនឡូដកម្មវិធីប្រើប្រាស់នៅលើស្មាតហ្វូនហួវៃគ្រប់ម៉ូដែល AppGallery គឺជាហាងកម្មវិធីដែលធំបំផុតទី៣នៅលើពិភពលោកបន្ទាប់ពី App Store និង Play Store ។ រាល់កម្មវិធីល្បីៗនៅប្រទេសកម្ពុជាអាចធ្វើការដោនឡូដបានពី AppGallery អតិថិជនអាចចូល AppGallery រួចចុចលើ Top Apps អតិថិជនអាចធ្វើការដោនឡូដABA, ACLEDA , PassApp, Grab, FaceBook, Messenger, Foodpada, Khmer24 បានសឹងតែ ១០០% នៃកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ។

 

ក្រៅពីផលិតផលស្មាតហ្វូន ក្រុមហ៊ុនហួវៃក៏បានប្រកាសដាក់លក់ជាផ្លូវការនូវ នាឡិកានិងកាសរួមបញ្ចូលគ្នាតែមួយ HUAWEI WATCH Buds តម្លៃ $399, នាឡិកាឆ្លាតវៃ HUAWEI WATCH Ultimate តម្លៃ $899 និង Matepad SE តម្លៃ $179  

 

សរុបមកជ្រើសរើសស្មាតហ្វូនប្រើ Google បាន HUAWEI Mate X3 តម្លៃ $1,999, HUAWEI P60 Pro (8GB+256GB) តម្លៃ $999  និង HUAWEI P60 Pro (12GB+512GB) តម្លៃ $1,249 ពិតចំណាយមិនស្រណោះដៃ ហើយប្រសិនបើចង់បានពាន សូមកកុំភ្លេចចូលរួមដាក់ពាក្យប្រកួតថតរូបទេសចរណ៍ថ្នាក់ជាតិទាំងអស់គ្នា! កម្មវិធីទាំងមូលត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ ការចែកពានរង្វាន់ដល់ដៃគូសហការ និង ការទទួលទានអាហារសាមគ្គីរួមគ្នា។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន