no-alternative title

GAC EMKOO សេរីថ្មីឆ្មាំ 2023 បើកទទួលកក់ជាផ្លូវការហើយ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GAC Motor Cambodia បានធ្វើការប្រកាសអំពីការបើកទទួលការកក់ជាផ្លូវការនូវរថយន្ត GAC EMKOO សេរីថ្មីឆ្នាំ២០២៣ ដែលជារថយន្តប្រភេទ SUV ខ្នាតកណ្តាលសម្រាប់ទីផ្សារប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

EMKOO គឺជារថយន្តម៉ូឌែលថ្មីរបស់ក្រុមហ៊ុន GAC Motor ដែលត្រួវបានរចនាយកលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ (Sci-Fi designed concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន12 រាង្គជាអក្សរ "V" ដែលមានន័យថា "ជ័យជំនះ" ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។

ប្រសិនបើក្រលេកមើលពីផ្នែកចំហៀង រថយន្តនេះត្រូវបានរចនារាង្គបញ្ឆិតចុះក្រោមផ្នែកខាងមុខ និងស្រមោលភ្លើងផ្នែកចំហៀងដែល GAC ឲឈ្មោះថា Light-shadow Sculptural សក្តិសមឥតខ្ចោះជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ 19 អ៊ីង។ ចំពោះផ្នែកខាងក្រោយ កាន់តែបង្ហាញនូវភាពលេចធ្លោបែបស្ព័រ ជាមួយការរចនាភ្លើងក្រោយរាង្គអក្សរ "X" និងបំពាក់បំពង់ស៊ីមាំងភ្លោះ។

នៅផ្នែកខាងក្នុង EMKOO ផ្តល់នូវផាសុខភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ លើសពីនេះ វាបានបំពាក់នូវកុងទ័រប្រភេទ LCD ទំហំ 7 អ៊ីង អេក្រង់ Touch Screen ទំហំ 10.1 អ៊ីង មានកម្មវិធី Apple CarPlay កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ។

ចំពោះម៉ាស៊ីន EMKOO ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈ្មោះថា Mega Wave Power ទំហំ 1.5T GDI ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ ប្រភេទ Dual Clutch Automatic Transmission និងមានកំរិតស៊ីប្រងស្តង់ដារ 6.2 លីត្រ ក្នុងរយៈចម្ងាយបើកបរ 100 គីឡូម៉ែត្រ។  វាត្រូវបានបំពាក់លើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានភាពបត់បែន រឹងមាំ សុវត្ថិភាព និងសន្សំសំចៃថាមពល ស្របតាមសកលភាវូបនីយកម្មយាយន្តនៃយុគសម័យថ្មី។ 

ចំពោះបច្ចេកវិទ្យាឆ្លាតវៃ EMKOO បានបំពាក់ ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control, ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning, ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking, ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist, ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង Lane Departure Warning, ប្រព័ន្ធសម្គាល់ស្លាកសញ្ញាចរាចរ Traffic Sign Recognition និង ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist និងប្រព័ន្ធទំនើបៗជាច្រើនទៀត...

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រកាសទទួលកក់រថយន្ត EMKOO សេរីថ្មីឆ្នាំ២០២៣ នេះ ក្នុងតម្លៃពិសេសត្រឹមតែ 39,999 ដុល្លា សម្រាប់ការបញ្ជារទិញមុនរថយន្តមកដល់ទីផ្សារប្រទេសកម្ពុជា។ ដូច្នេះសម្រាប់ព័ត៌មានលម្អិត និងលក្ខណៈពិសេសបន្ថែមទៀតអំពីរថយន្តសេរ៊ីថ្មីនេះ បងប្អូនអាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់ផ្នែកលក់របស់ក្រុមហ៊ុន GAC Motor Cambodia តាមរយៈលេខទូរស័ព្ទ 095 999 029/095 999 268 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន