no-alternative title
no-alternative title

វគ្គបណ្តុះបណ្តាលជំនាញជណ្តើរយន្ត ដំបូងគេនៅកម្ពុជា បានបញ្ចប់ជាស្ថាពរ

វគ្គបណ្តុះបណ្តាលជំនាញជួសជុល ដំឡើង ថែទាំជណ្តើរយន្តដំបូងគេនៅកម្ពុជាបានបញ្ចប់ជាស្ថាពរដោយទទួលបានវិញ្ញាបនបត្របញ្ជាក់ពីវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម (ITI)  និងទទួលស្គាល់ដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វគ្គនេះបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប សហការជាមួយវិទ្យាស្ថាន ITI អង្គការ UNIDO និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្តល់ជំនាញជណ្តើរយន្តទៅកាន់សាស្ត្រាចារ្យ និងនិស្សិតប្រមាណជាង ៣០នាក់។ ជំនាញដំឡើង ជួសជុល និងដំឡើងជណ្តើរយន្ត ត្រូវបានបង្រៀនដោយអ្នកជំនាញ បច្ចេកទេសជណ្តើរយន្តនៃGGear Elevator អាជីវកម្មរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប។

GGear Elevator គឺជាអាជីវកម្មមួយដែលទទួលបានសិទ្ធិចែកចាយ ដំឡើង ថែទាំជណ្តើរយន្តម៉ាក Hyundai នៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ស្របពេលនឹងគ្នានេះក្រុមហ៊ុន ក៏ទទួលបានវិញ្ញាបនបត្រស្តង់ដា ISO9001:2015 ដែលជាស្តង់ដាគុណភាពលើប្រព័ន្ធគ្រប់គ្រង (on Management System) ។ 

លោក ឃ្លោក បញ្ញា អនុប្រធានគ្រប់គ្រងនៃអាជីវកម្ម GGear Elevator មានប្រសាសន៍ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប គឺជាក្រុមហ៊ុនទី១ ក្នុងប្រទេសកម្ពុជាដែលបានផ្តល់វគ្គជំនាញជណ្តើរយន្តដល់យុវជន បន្ទាប់ពីមើលឃើញកង្វះខាតធនធានលើវិស័យនេះ ហើយលោករំពឹងថាតាមរយៈវគ្គបណ្តុះបណ្តាលនេះសិក្ខាកាម ទទួលបានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចយកទៅប្រើប្រាស់ក្នុងវិស័យការងារ ប្រកបដោយ ទំនួលខុសត្រូវ ដើម្បីធានាបាននូវសុខសុវត្ថិភាពទាំងម្ចាស់អាជីវកម្មផង និងអតិថិជនរបស់ពួកគេផង។  

លោកបន្ថែមថា ជណ្តើរយន្តម៉ាក Hyundai បានភ្ជាប់ដោយបច្ចេកវិទ្យាទំនើប ហើយពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យានោះវាកាន់តែ មានការវិវឌ្ឍន៍ទៅមុខ ដូច្នេះហើយបានជាទាមទារឱ្យយើងត្រូវសិក្សាស្វែងយល់ពីវាឱ្យបាន ច្រើន និងបង្កើនធនធានលើវិស័យ នេះកាន់តែច្រើន។ 

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ ខែកន្លះដោយបានបូកបញ្ចូលទាំងវគ្គមូលដ្ឋានគ្រឹះ ទ្រឹស្តី និងការចុះអនុវត្តផ្ទាល់ជាមួយក្រុមការងារបច្ចេកទេសនៅតាមការដ្ឋានផ្ទាល់ ដើម្បីជំរុញឱ្យសិក្ខាកាមទទួលបានបទពិសោធន៍ជាមួយអ្នកជំនាញ និងបង្កើនប្រសិទ្ធភាពលើជំនាញរបស់ពួកគេ។ 

អ្នកស្រី ម៉ាក់ ស្រីណែត សិក្ខាកាមដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះបានលើកឡើងថា អ្នកស្រីចង់ឱ្យមានការបង្កើតវគ្គបង្រៀនអំពីជណ្តើរយន្តនេះឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យ បច្ចេកវិទ្យាថ្មីៗសំរាប់យុវជនបានស្គាល់ និងមានជំនាញថ្មីមួយបន្ថែមទៀត ខណៈដែលទីផ្សារកំពុងមាន តម្រូវការខ្លាំង។ 

អ្នកស្រីបន្តថា«សម័យយើងឥឡូវជាសម័យដែលមានបច្ចេកវិទ្យាទំនើបដូច្នេះហើយខ្ញុំចង់ឱ្យយុវជនជំនាន់ក្រោយដើរឱ្យទាន់ការវិវឌ្ឍរបស់វាជាក់ស្តែងតាមរយៈវគ្គបណ្តុះបណ្តាលនេះខ្ញុំបានរៀនសូត្រច្រើនពាក់ព័ន្ធនឹងប្រភេទជណ្តើរយន្តដែលកំពុងមានចរាចរណ៍នៅក្នុងទីផ្សារ របៀបដំឡើង និងការថែទាំជណ្តើរយន្តតាម ប្រភេទផ្សេងៗគ្នាផងដែរ ហើយវាជាចំណេះដឹងថ្មីមួយសំរាប់ខ្ញុំដែលជាគ្រូបង្គោលផ្នែកបច្ចេកទេស»។ 

ជាមួយគ្នានេះលោក ថន សាយ សាស្ត្រាចារ្យបង្រៀនផ្នែកអេឡិចត្រូនិចនៅវិទ្យាស្ថានបច្ចេកទេសព្រះកុសមៈដែលបានចូលរួមសិក្សាវគ្គនេះដែរនោះមានប្រសាសន៍ថា លោកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះគឺ ចង់ដឹងអំពីការវិវឌ្ឍបច្ចេកវិទ្យារបស់ជណ្តើរយន្តពីមុន និងបច្ចុប្បន្នស្ថិតក្នុងកំរិតណា ហើយលោកនឹងយកចំណេះដឹងទាំងនោះទៅវិភាគ និងចែករំលែកដល់និស្សិតរបស់លោកបន្ត។ 

លោកថាបន្ទាប់ពីលោកបានចូលរួមថ្នាក់សិក្សាជាមួយ GGear Group លោកយល់ថាជណ្តើរយន្ត Hyundai បានផ្តល់ដំណោះស្រាយយ៉ាងល្អសំរាប់អ្នកប្រើប្រាស់ មានបច្ចេកវិទ្យាខ្ពស់ ងាយស្រួលគ្រប់គ្រង សំឡេងស្ងាត់ល្អ និងមានភាពឆ្លាតវៃថែមទៀតផង។ 

 

បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីហ្គៀ គ្រុប កំពុងពិនិត្យមើលលទ្ធភាពដើម្បីរៀបចំគំរោងបង្រៀនជំនាញនេះ ដល់យុវជនដែលមានចំណាប់អារម្មណ៍ លើវិស័យជណ្តើរយន្តនៅតាមបណ្តាខេត្តផ្សេងទៀតដែរ ដើម្បីបង្កើន វិសាលភាព និងឱកាសការងារដល់យុវជនជំនាន់ក្រោយ៕ 

ព័ត៌មានលំអិតអំពីជណ្តើរយន្ត Hyundai៖ https://www.ggear.com.kh/business/elevator/ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

Nissan ចេញឡាន SUV ឈ្មោះ NX ថ្មី មានទាំងអគ្គិសនីសុទ្ធ និង Plug-in Hybrid!

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

Kia Seltos 2026 បង្ហាញខ្លួនជាផ្លូវការ កាន់តែទំនើប ទាន់សម័យ និងធំទូលាយជាងមុន!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន