no-alternative title

HONOR ប្រកាសសម្ពោធស្មាតហ្វូនម៉ូដែលថ្មី Magic4 Pro 5G, HONOR 70 5G, HONOR X6 នៅលើទីផ្សារកម្ពុជា

កាលពីថ្ងៃទី 01 ខែតុលា ឆ្នាំ 2022 នេះ ក្រុមហ៊ុន HONOR បានប្រកាសសម្ពោធស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនតែម្តងនៅលើទីផ្សារកម្ពុជា ដែលស្មាតហ្វូនទាំងនោះមានដូចជា Magic4 Pro 5G, HONOR 70 5G, HONOR X6។ ព្រឹត្តិការណ៌ថ្មីនេះ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន ឡោវទីហ្វាង ដែលមានការអញ្ជីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor រួមជាមួយនិងតំណាងចែកចាយបន្ត ហើយនិងម្ចាស់ហាងលក់ទូរស័ព្ទនានា អ្នកសារព័ត៌មានជាច្រើនរូប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ចននី ដែលជាអ្នកគ្រប់គ្រងស្មាតហ្វូន HONOR ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៌ថា សព្វថ្ងៃនេះប្រេន HONOR គឺមានការគាំទ្រខ្លាំងមែនទែននៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនៅក្នុងតំបន់ជាច្រើនទៀត។ បើទោះជាប្រេនមួយនេះ ទើបតែចេញលក់ស្មាតហ្វូនសារឡើងវិញក៏ពិតមែន ប៉ុន្តែពេលនេះ ប្រេន Honor បានឈរលើកំពូលតារាងទីផ្សារស្មាតហ្វូនប្រទេសចិនហើយ ទោះក្នុងកំឡុងកូវីត 19 រាត្បាតក៏ដោយ។ ដូច្នេះជាមួយនិងវត្តមានរបស់ស្មាតហ្វូនថ្មីៗទាំងនេះ ជឿជាក់ថា នឹងធ្វើអោយទីផ្សារកម្ពុជា កាន់តែមានភាពរីកចំរើន ហើយអតិថិជនដែលជាវប្រេន Honor និងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនដូចគ្នា។

 

ជាមួយគ្នាដែរលោក ថង សារី ដែលជាប្រធានផ្នែកទីផ្សារ និងលក់ស្មាតហ្វូន Honor នៅកម្ពុជា ក៏បានបញ្ជាក់ស្រដៀងៗគ្នានេះ ដោយបានលើកឡើងថា ប្រេន Honor គឺជាស្មាតហ្វូនដែលមានការឌីស្សាញស្អាត មានគុនភាពខ្ពស់ និងមានសមត្ថភាពខ្លាំងជាពិសេសគឺមានតម្លៃធូជាងដៃគូររបស់ខ្លួន។ នៅក្នុងព្រឹត្តិការណ៌នោះលោកក៏បានប្រកាសចេញនូវតម្លៃស្មាតហ្វូនទាំងនេះ រួមទាំងការបញ្ជាទិញមុន ហើយនិងអត្ថប្រយោជន៌ជាច្រើនទៀតផងដែរ។ ស្មាតហ្វូន Magic4 Pro 5G មានតម្លៃ 949 ដុល្លារ, HONOR 70 5G មានតម្លៃ 469 ដុល្លារ, HONOR X6  មានតម្លៃ 149 ដុល្លារ។ 

Honor Magic4 Pro មានអេក្រង់ 3D Quad-Curved ដែលគាំទ្រដោយ LTPO Display។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.81-អ៊ីង មានគែមកោងគ្រប់ជ្រុងទាំង 4 និងប្រើប្រាស់នូវកញ្ចក់ LTPO OLED ជាមួយនិងទំហំ 1312x2848pixel។ស្មាតហ្វូននេះ នឹងប្រើថ្មធំរួមជាមួយនិងបច្ចេកវិទ្យាសាកកម្លាំង 100W wireless charging តាមរយៈ Honor SuperCharge។ សម្រាប់កម្លាំងម៉ាស៊ីនវិញ គឺប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 1 ហើយនិងមានការទ្រទ្រង់ជាមួយនិងសេវាកម្ម Google Mobile Services ថែមទៀតផង។ សម្រាប់សេវាកម្មនេះ ត្រូវបានក្រុមហ៊ុន Honor ធ្វើតេស្តរួចរាល់ហើយ។ 

Honor Magic4 Pro មានកាមេរ៉ាក្រោយ 3 គ្រាប់ កាមេរ៉ាមេ គឺមានទំហំ 50MP មាន Aperture f/1.8, (wide) ប្រើសិនស័រទំហំ 1/1.56 អ៊ីង និងគ្រាប់ទីពីរមានទំហំ 50MP Aperture f/2.2, 122˚ (Ultra-Wide) ប្រើសិនស័រទំហំ 1/2.5" មានមុខងារ Auto Focus និងទីបីទំហំ 64MP មាន Aperture f/3.5 ជាប្រភេទ Periscope Telephoto) និងប្រើសិនស៛រទំហំ 1/2 អ៊ីង គាំទ្រមុខងារ OIS និងអាចហ៊្សូមបាន 3.5x optical zoom។ រីឯការថតវីដេអូ គឺធ្វើបានកម្រិត 4K@30/60fps, 1080p@30/60fps គាំទ្រដោយ gyro-EIS និង HDR10, 10-bit video។ កាមេរ៉ាមុខស្មាតហ្វូននេះ មានទំហំ 12MP មាន Aperture f/2.4, 100˚ (ultra-wide) និងអាចថតវីដេអូបាន 4K@30fps, 1080p@30fps។ 

ស្មាតហ្វូន Honor 70 គឺមានអេក្រង់ទំហំ 6.67-អ៊ីង OLED បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ FHD+។ ស្មាតហ្វូននេះមានអេក្រង់កម្រិតល្បឿន 120Hz refresh rate និងមានការគាំទ្រជាមួយនឹង 1,920Hz PWM dimming frequency ថែមទៀត។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 54MP Sony IMX800 និងគ្រាប់ទីពីរទំហំ 50MP ultra-wide និងគ្រាប់ទីបីមានទំហំ 2MP depth sensor។ ស្មាតហ្វូន Honor 7 នេះមានថាមពលថ្មទំហំ 4,800mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W។ 

សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ ស្មាតហ្វូនេះប្រើប្រាស់នូវ Android 12 ជាមួយនឹង Magic UI 6.1។ ស្មាតហ្វូននេះប្រើប្រាស់នូវ Google Play Services ខណៈពេលដែលក្រុមហ៊ុន Honor លែងជាផ្នែកណាមួយរបស់ក្រុមហ៊ុន Huawei ហើយ។ ស្មាតហ្វូនដែលបង្ហាញខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 778+ និងមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ ការលក់ស្មាតហ្វូននេះ គឺចាប់ផ្តើមពីថ្ងៃទី 26 ខែសីហានេះ។ សម្រាប់ក្រុមហ៊ុន Honor របស់អាល្លឺម៉ង់ក៏ចាប់ផ្តើមទទួលកក់ទិញស្មាតហ្វូននេះផងដែរ។

ចំពោះស្មាតហ្វូនម៉ូដែលចុងក្រោយគេ Honor X6 នេះវិញ គឺមាមអេក្រង់ទំហំ 6.5-អ៊ីង LCD បង្ហាញចេញកម្រិត HD+ ទំហំ 720x1600pixels លើខ្នាត 20:9 មានល្បឿន 60Hz។ ស្មាតហ្វូននេះមានតួខ្លួនទំហំ 163.66x75.13x8.68mm និងមានទម្ងន់ 194 grams សម្រាប់កម្លាំងម៉ាស៊ីននៅលើ Honor X6 ប្រើប្រាស់បន្ទះឈីប MediaTek Helio G25 និងរត់ជាមួយស្បែកកម្មវិធី Magic UI 6.1 ផ្អែកលើ Android 12 OS។ សា្មតហ្វូននេះមានរ៉េមទំហំ 4GB+64GB។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 5-Megapixel អាចថតវីដេអូបាន 1080p។ ចំពោះកាមេរ៉ាក្រោយគឺមានទំហំ 50-Megapixel និង 2-Megapixel អាចថតវីដេអូបាន1080p។ ស្មាតហ្វូន Honor X6 មានថ្មទំហំ 5,000mAh។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន