no-alternative title
no-alternative title
no-alternative title
no-alternative title

ហ្គេមីងឡែបថប MSI Stealth 18 Mercedes-AMG Motorsport A1V ប្រណិតភាពខ្លាំង និងមានកំលាំងដ៏មហិមា

ដូចដែលយើងបានដឹងរួចហើយថា កាលពីអំឡុងព្រឹត្តិការណ៍ Computex 2024 នៅតៃវ៉ាន់ដែលប្រារព្ធធ្វើឡើងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រហ្គេម (Gaming Laptop) ដ៏មានឥទ្ធិពលរបស់តៃវ៉ានបានធ្វើការប្រកាសបង្ហាញចេញនូវម៉ាស៊ីន Laptop ស៊េរីថ្មីៗជាច្រើនស៊េរីច្រើនម៉ូដែលតម្រូវតាមកម្រិតនៃការប្រើប្រាស់ ហើយក្នុងនោះក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តប្រណិតកម្រិតអភិជន Mercedes-Benz ផលិត និងបង្ហាញចេញកុំព្យូទ័រម៉ូដែលពិសេសដែលមានឈ្មោះថា MSI Stealth 18 Mercedes-AMG Motorsport A1V។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យ័រយួរដៃម៉ូដែលពិសេសនេះត្រូវបានសហការបង្កើតឡើយដែលក្រុមអ្នកជំនាន់ផ្នែករចនារបស់ MSI និង Mercedes ដែលធ្វើឲ្យ Laptop Special Edition មួយនេះ មានការរចនាថ្មីប្លែកពីបណ្តា Laptop របស់ MSI ផ្សេងទៀត។ ដោយតួរខ្លួនទាំងមូលរបស់ Stealth 18 Mercedes-AMG Motorsport A1V ត្រូវបានស្រោបពាសដោយលោហៈធាតុ Magnesium-Aluminum Alloy Chassisដែលមានភាពធន់រឹងមាំង ប៉ុន្តែ មានទំងន់ស្រាល។ 

ហើយដើម្បីបញ្ជាក់នូវសក្ខីភាពពីការចាប់ដៃគូសហការគ្នា គឺនៅលើផ្ទៃ Lid របស់ Laptop មួយនេះមានរំលេចដោយស្លាកសញ្ញាក្រុមហ៊ុន MSI និង Mercedes យ៉ាងប្រណិត រួមទាំងនៅផ្នែកគែមកញ្ចក់អេក្រង់មុខផងដែរ។ បន្ថែមពីនេះនៅលើផ្ទៃ Armrest ត្រូវបានរចនាឡើងជាមួយផ្ទៃបែបក្រឡាដែលទាញការឌីស្សាញចេញពីសំណាញ់ប៉ាណាមុខរបស់រថយន្ត Mercedes ព្រមទាំងរំលេចជាមួយគ្រាប់ Key ចម្រុះពណ៌យ៉ាងទាក់ទាញ។

 

MSI Stealth 18 Mercedes-AMG Motorsport A1V មានកម្រាស់ស្តើងល្មមត្រឹម 19.9mm ជាមួយទម្ងន់ស្រាលប្រមាណ 2.89 គីឡូក្រាម។ Laptop Special Edition របស់ MSI នេះ បំពាក់នូវបច្ចេកវិទ្យាអេក្រង់ mini-LED Display ទំហំធំដល់ 18-inch គាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 4K លើខ្នាត 16:10 aspect ratio ជាមួយល្បឿន refresh rate 120Hz។ បន្ទះអេក្រង់របស់បច្ចេកវិទ្យាពណ៌កម្រិត VESA DisplayHDR 1000 និង 100% DCI-P color gamut  រួមនឹងកម្រិតពន្លឺខ្ពស់ដល់ 1,000bits ដែលធ្វើឲ្យការបង្ហាញចេញពីផ្ទៃអេក្រង់ទទួលបានភ្លឺច្បាស់ ជាមួយកម្រិតទឹកពណ៌ច្បាស់ដិតត្រឹមត្រូវ 100% តែម្តង។

ចូលមកផ្នែកម៉ាស៊ីនវិញ MSI Stealth 18 Mercedes-AMG Motorsport A1V ត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើកំពូលឈីបខួរក្បាលជំនាន់ចុងក្រោយរបស់ Intel គឺ Intel-core Ultra 9 Processor  185H ភ្ជាប់ដោយអង្គក្រាហ្វិចជំនាន់ចុងក្រោយរបស់ Nvidia ស៊េរី GeForce RTX4080 ទំហំ 12GB GDDR6 ជាមួយថាសរឹងផ្ទុកទិន្នន័យល្បឿនលឿនប្រភេទ NVMe PCIe Gen 4 SSD ព្រមជាមួយរន្ធសម្រាប់ដាក់រ៉េមបានចំនួនពីរដើមដែលគាំទ្រទំហំដល់ 96GB ថែមទៀតផង។ 

បន្ថែមពីនេះ Stealth 18 Mercedes-AMG Motorsport A1V នៅមានបំពាក់មកជាមួយប្រព័ន្ធ Nvidia Geforce RTX Studio ជាមួយប្រព័ន្ធ Speaker សំឡេងចំនួន 6 គ្រាប់ គាំទ្របច្ចេកវិទ្យាសំឡេង Dynaudio, ប្រព័ន្ធបន្សាបកម្តៅ Vapor Chamber Cooler ដំណើររួមជាមួយកង្ហារចំនួន 2 Fans + 4 Exhausts។ 

ហើយជាពិសេស Laptop ស៊េរីថ្មីម៉ូដែលពិសេសនេះ ក៏បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា MSI AI Engine ដើម្បីឲ្យការប្រើប្រាស់នៅលើ Laptop Special Edition មួយនេះប្រកបដោយភាពទំនើប និងមានប្រសិទ្ធិភាពខ្ពស់។ ក្រៅពីនេះ MSI Stealth 18 Mercedes-AMG Motorsport A1V នៅមានបំពាក់មកថ្មទំហំធំដល់ 99.9Whr, ប្រព័ន្ធកាមេរ៉ាវ៉ិបខេមប្រភេទ IR-FHD ដែលគាំទ្រមុខងារកាត់បន្ថយសំឡេងរំខាន HDR & 3D Noise Reduction Plus,  ទ្រនាប់សែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាព ក៏ដូចជាប្រព័ន្ធភ្លើង Ambient Mystic Light by SteelSeries GG ជាដើម៕

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន