no-alternative title

TECNO SPARK 20Pro ប្រកាសចេញជាផ្លូវការជាមួយបន្ទះឈីបខ្លាំង អេក្រង់ទំហំ 6.78

នៅថ្ងៃទី 13 ខែមករា ឆ្នាំ 2024 ក្រុមហ៊ុន TECNO បានចាប់ដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន Moontoon ដែលជាក្រុមហ៊ុនហ្គេម ដ៏ពេញនិយមបំផុត គឺ Mobile Legends: Bang Bang ប្រារព្ធកម្មវិធីប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី TECNO SPARK 20Pro នៅលើទីផ្សារកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៌នេះ ប្រារព្ធឡើងនៅផ្សារទំនើប អ៊ីអន ភ្នំពេញ ហើយនិងមានការ LIVE នៅលើហ្វេសប៊ុកផេកផ្លូវការ TECNO Mobile ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេមជាច្រើនរូប ក្នុងនោះក៏មាន ក្រុមតំណាងជាតិ M5 ក្រុម See You Soon ប៉ះគ្នាជាមួយ ក្រុមជំរើសជាតិ CFU Gaming ផងដែរ។

អ្វីដែលពិសេសនោះ កម្មវិធីនេះថែមទាំងមានការចូលរួមពី Influencer ល្បីៗជាច្រើនដូច អាយហ្វ្រក់, គ្បី, កាកាសែពីរ, ស៊ីនាង ហ្គេមីង, អឹមស៊ី រ៉ាប៊ី និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។  

ស្មាតហ្វូន TECNO SPARK 20Pro ដាំមកជាមួយសមត្ថភាពខ្លាំងលើសគេ ក្នុងកម្រិតតម្លៃនេះ ក្នុងនោះមានដូចជា RAM ធំ 16GB* Memory ធំ 256GB, អេក្រង់ធំរលូន 6.78” ល្បឿនអេក្រង់ល្បឿន 120Hz, បន្ទះឈីប MediaTek Helio G99 6nm Ultra Boost Processor ហើយនិងមានថាមពលថ្មធំ 5000mAh អាចលេងពេញមួយថ្ងៃ ព្រមទាំងសាកថ្មបានលឿនតាមរយៈ 33W Super charge ទៀតផង។ TECNO SPARK 20Pro មានតម្លៃត្រឹមតែ 159 ដុល្លារ ប៉ុណ្ណោះ សម្រាប់ទំហំផ្ទុក 8+8GB*+ 256GB ។

បើតាមបញ្ជាក់ពីក្រុមហ៊ុន TECNO បានអោយដឹងថា SPARK 20Pro ប្តេជ្ញាផ្តល់នូវបទពិសោធន៍លេងហ្គេម និងការកម្សាន្តប្រកបដោយភាពរលូន តាមរយៈការផ្គត់ផ្គង់ថាមពល ឥតដែនកំណត់ និងដំណើរការខ្លាំង។

ហើយ TECNO មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំ TECNO SPARK 20Pro Mobile Legends Edition ថ្មីស្រឡាង ដែលនឹងផ្តល់នូវមធ្យោបាយដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រហ្គេម ដើម្បីទទួលបានបទពិសោធន៍ នៃការកម្សាន្តហ្គេមគ្រប់បែបយ៉ាងដែលមិនអាចប្រៀបផ្ទឹមបាន និងដំណើរការល្អបំផុត ក្នុងកម្រិតតម្លៃនេះ។ 

TECNO SPARK 20Pro Mobile Legends Edition បំពាក់មកជាមួយបន្ទះឈីបខ្លាំងមួយ MediaTek Helio G99 6nm Ultra Boost Processor ដែលផ្តល់នូវដំណើរការលេងហ្គេមដ៏ល្អ ជាមួយនឹងការប្រើប្រាស់ ថាមពលទាប ថាមពលកុំព្យូទ័រកាន់តែរឹងមាំ និងស្ថេរភាពជាងមុន។

SPARK 20 Pro Mobile Legends Edition  មានអេក្រង់ទំហំ 6.78 អ៊ីង FHD+ ជាមួយនឹងកម្រិតភាពច្បាស់ទំហំ 1080x2460px បង្ហាញចេញទិដ្ឋភាពបានធំទូលាយ និងមានរូបភាពគួរអោយចាប់អារម្មណ៍បំផុត។ ស្មាតហ្វូនមមានល្បឿនអេក្រង់រលូន 120Hz បង្កើតចលនារលូន មិនគួរឱ្យជឿ និង ការប៉ះបញ្ជាដ៏រីករាយ។ មិនថា សម្រាប់ការលេងហ្គេម ការមើលភាពយន្ត ឬការប្រើប្រាស់ជារៀងរាល់ថ្ងៃ វាអាចកំដរអ្នកបានគ្រប់ពេល។

TECNO SPARK 20 Pro Mobile Legends Edition មាមរ៉េម 8GB+8GB (បន្ថែម RAM) និងមាន ROM រហូតដល់ 256GB។ សមត្ថភាពប៉ុណ្ណោះ គឺផ្តល់បទពិសោធន៍រលូន គ្មានភាពរអាក់រអួលនោះទេ ហើយសម្រាប់អង្គចងចាំធំនៅក្នុង SPARK 20 Pro អាចបើកកម្មវិធីរហូតដល់ 25 កម្មវិធី ឲ្យដំណើរការក្នុងពេលតែមួយ ដោយមិនមានការយឺត និងអាចឱ្យពេលវេលាចាប់ផ្តើមកម្មវិធី ជាមធ្យមប្រសើរឡើង 39% ។

TECNO SPARK 20Pro បំពាក់នូវកាមេរ៉ា 108MP Ultra Sensing ដ៏អស្ចារ្យ សម្រាប់ការចាប់យករូបភាព យ៉ាងច្បាស់ស្អាត។ នៅកាមេរ៉ានេះ មានមុខងារ 900% Ultra Sensitive Adaptive Pixel ថតច្បាស់ទាំងពេលថ្ងៃ និងពេលយប់ យ៉ាងអស្ចារ្យដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។ ចំពោះកាមេរ៉ាមុខគឺមានទំហំ 32MP និងមានមុខងារ Master Portrait ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ បង្កើនភាពស្រស់ស្អាត បែបធម្មជាតិរបស់ពួកគេ ខណៈដែលមុខងារ HDR ធានានូវគុណភាពច្បាស់ដូចគ្រីស្តាល់អញ្ចឹង។

សម្រាប់ចំណុចទាក់ទាញនៅលើ TECNO SPARK 20 Pro Mobile Legends Edition គឺមានថាមពលថ្ម 5,000mAh, កម្លាំងសាក 33W Super Charge សាកថ្ម 25 នាទី បាន 50%។ អាច Stand by រហូតដល់ 33 ថ្ងៃ មើលវីដេអូបាន 18 ម៉ោង។ ស្មាតហ្វូននេះ បាសបំពងសំឡេង 2 គ្រាប់ ជាមួយបច្ចេកវិទ្យា DTS + Hi Res ស្តាប់តន្រ្តី និងមានការប្រើប្រាស់នូវ Dynamic Port ដែលស្រដៀងនឹង Dynamic Island អញ្ចឹងដែរ។ បន្ថែមពីនេះ ស្មាតហ្វូននេះក៏មានប្រព័ន្ធការពារទឹកកម្រិតស្រាល IP53 ផងដែរ។

ចំណុច​ពិសេស​លម្អិត​៖

រាងស្តើង​ស្អាត​ស្រួល​កាន់ Dimensions 164.6576.618.26mm

អេ​ក្រង់ 6.78″ FHD+ និង​ល្បឿន 120Hz, ជាមួយ Dynamic Port

ឈី​ប​ខ្លាំង Helio G99 6nm Ultra Boost Processor

ទំហំ​ផ្ទុក 8GB (MemFusion 16GB) + 256GB

កាមេរ៉ា ភ្នែក 3 ទំហំ 108MP+2M+AI CAM

បាស​បំពង​សំឡេង​២​គ្រាប់ DTS + Hi Res,

ផ្តល់​ភាព​ងាយស្រួល ស្កេ​ន​ដោះ​សោរ​ចំហៀង Side fingerprint

ប្រព័ន្ធ WIFI 2.4+5GHz/ ប្លូ​ធូ 5.2/ វិទ្យុ​FM /NFC

សាក​ថ្ម​លឿន​33W ជាមួយ​រន្ធ​ដោត Type-C

ប្រព័ន្ធ​ការពារ ទឹក​កម្រិត​ស្រាល IP53

សម្រាប់​អ្នក​ដែល​មិន​ទាន់​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន TECNO ពី​មុន​មក​អាច​ពិចារណា​បាន​ដោយ​អាន​នូវ​មតិ​ដែល​ផ្តល់​ឲ្យ​ដោយ Top Fan តាម​រយ​:​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ TECNO Mobile ខាងក្រោម​នេះ

លោក Moung Samnang ៖ «សម្រាប់​ខ្ញុំ​មានបទពិសោធន៍​ជាមួយ​និង​ការ​ប្រើប្រាស់​ម៉ាក​ទូរស័ព្ទ TECNO អស់​រយៈពេល​3​ឆ្នាំ​កន្លង​មក ដោយ​ម៉ាក​ទូរស័ព្ទ​នោះ​គឺ​ម៉ូ​ដេ​ល​TECNO POVA​ចំពោះ​គុណ​តម្លៃ របស់​ម៉ាក​ទូរស័ព្ទ​នេះ​គឺ​ការ​កាន់​ថ្ម​បាន​យូរ​ការ​ផ្ទុក​នៅ​ទិន្នន័យ​បាន​ច្រើន​អាច​ប្រើ​បានជា​ច្រើន​ថ្ងៃ​ក្នុង​ការ​ធ្វើ​ការងារ និង​អាច​លេង​ហ្គេ​ម​ជា​ច្រើន​បាន​យ៉ាង​ល្អ​» ។

លោក Kol Both ៖ «ទូរស័ព្ទ​មាន​ភាព​រលូន​ស្រួល​ក្នុង​ការ​ប្រើប្រាស់ ប្រើ​យូរ​មិនសូវ​ក្តៅ ការ​ថតរូប​និង​វី​ឌី​អូ​បាន​យ៉ាង​ល្អ ចំពោះ​តម្លៃ​ដែល​កាល​ខ្ញុំ​ទិញ​គឺជា​ទូរស័ព្ទ​មួយ​ដែល​មាន​តម្លៃ​សមរម្យ​ល្អ សម​ស្រប​ទៅ​និង​លទ្ធភាព​ក្នុង​សង្គម​សព្វថ្ងៃ ជា​ទូរស័ព្ទ​ដៃ​ក្នុង​កម្រិត​ថ​រិ​កា​មួយ​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​…​» ។​

លោក Chai Acoustic ៖ «បទ​ពិសោធន៍​របស់ខ្ញុំ​នៃ​ការ​ប្រើប្រាស់ ទូរស័ព្ទ TECNO POVA 5 ទូរស័ព្ទ​លេង Game ផង ថតរូប ផង និង​ប្រើប្រាស់​ការងារ​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ កាន់តែ​ពិសេស​កម្លាំង​ថាមពល​ថ្ម 6000mAh របស់​ទូរស័ព្ទ​នេះ​ពិតជា​កាន់​បាន​យូរ​មែនទែន ហើយ​ការ​សាក​ថាមពល​ថ្ម ក៏​បញ្ចូល​បាន​លឿន​ឆាប់​ពេញ​ទៀត ជា​ពិសេស​អេ​ក្រង់ 120hz ក្នុង​ការ​លេង​ហ្គេ​ម គឺ​វា​រអិល Smooth ប៉ុន្តែ​ទូរស័ព្ទ​មាន​តម្លៃ​ត្រឹមតែ 199$ ធ្វើ​ឲ្យ​ខ្ញុំ​ពេញចិត្ត​តែ​ម្តង» ។​

លោក Sok Chhay ៖ «ធ្លាប់តែ​ទិញ​ទូរស័ព្ទ​បី​បួន​រយ​ដុល្លារ​របស់​ក្រុមហ៊ុន​ផ្សេង​យក​មក​ប្រើ ប្រើ​បាន ១ ឆ្នាំ​ចាប់ផ្ដើម​ដើរ​ឡើង​ស្ទួ​ក តែ​ពេល​ដូរ​មក​ប្រើ TECNO POVA 5 មក​គឺថា​ទូរស័ព្ទ​នេះ​នៅ​តែ​អ៊េ​ម ដំណើរការ​ដូច​កាល​ទិញ​ដំបូង​ហើយ​មិនសូវ​មាន​បញ្ហា​ហត់​ទៅ​ជួសជុល​ទៀត​។ ទូរស័ព្ទ​ធ្វើការ​ដំណើរការ​បាន​ពេញ​សាច់​ហ្មង ខ្ញុំ​ប្រើ​ច្រើន​កម្មវិធី​ណាស់​តែ​វា​មិន​មាន​បញ្ហា​នោះ​ទេ ប្រើ​អស់ ២ ឆ្នាំ​ហើយ តែបើ​គេ​ចេញ POVA សេរី​ថ្មី​ខ្ញុំ​នឹង​ទិញ​ហើយ​ព្រោះ​ល្អ​ប្រើ​ណាស់» ​។​

កញ្ញា Nearo Dey ៖ «ទូរស័ព្ទ​ដែល​សាក​សម​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប​ដូច​ខ្ញុំ​គឺ​ទូរស័ព្ទ TECNO CAMON 20 Pro ជំនាញ​ថតរូប​ពេល​យប់ Super Night Portrait ការ​រចនា​រូបរាង​គឺ​ស្រស់​ស្អាត មើល​មក​គឺ​ទាន់សម័យ​» ។

 

រាល់​ការ​ជាវ ស្មា​ត​ហ្វូ​ន TECNO SPARK 20Pro លោក​អ្នក​នឹង​ទទួល​បាន​កញ្ចប់​កាដូ​ពិសេស TECNO Gift Box (Case + Screen) ។

សម្រាប់​ព​ត៌​មាន​បន្ថែម​សូម​អញ្ជើញ​ទៅ​កាន់ ហាង​ទូរស័ព្ទ​ទាំងអស់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ទូ​ទាំង​ប្រទេស ឬ​ក៏​អាច ចុច JOIN GROUP ដើម្បី​ទទួល​ព​ត៌​មាន​ថ្មី​ៗ

https://www.facebook.com/groups/tecnocambodiaofficialfanclub 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

រថយន្ត BYD Dolphin 2024 បង្ហាញវត្តមានជាផ្លូវការជាមួយនិងតម្លៃត្រឹម 13,865 តែប៉ុណ្ណោះ

ដោយ ប៉េងលីន
Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

Zeekr 001 រថយន្តអគ្គិសនីស៊េរីថ្មីដែលគាំទ្រប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់កំលាំង 800V នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ

ដោយ ប៉េងលីន
តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

តម្លៃពិសេសត្រឹមតែ 89$ ស្មាតហ្វូនស្តេចគុណភាព realme Note 50 ស៊េរីថ្មី ឡានកិនក៏មិនបែកហើយមិនជ្រាបទឹក រូបរាងស្អាតលេចធ្លោបំផុត

ដោយ ប៉េងលីន
ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ព្រឹត្តិការណ៍ការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G នៅថ្ងៃនេះ បាននាំមកនូវកម្មវិធីពិសេសៗច្រើនមែនទែន!

ដោយ ប៉េងលីន
រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024  បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

រថយន្តអគ្គិសនីប្រភេទប្រណិតម៉ូដែល IM L7 2024 បង្ហាញវត្តមាននៅលើទីផ្សារជាមួយតម្លៃចាប់ពី 42,200 ដុល្លារ

ដោយ ប៉េងលីន
BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

BYD គ្រោងធ្វើការអភិវឌ្ឍន៍ផលិតថ្មអគ្គីសនីសម្រាប់ប្រើក្នុងវិស័័យទោចក្រយានយន្តអគ្គិសនី

ដោយ ប៉េងលីន