no-alternative title
no-alternative title
no-alternative title
no-alternative title

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40 Series ឥឡូវនេះ V40 Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40 Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40 Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series ។

 

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI ។

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ

V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖

• រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ។

• AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់  AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។

• កញ្ចក់លែនច្រើនប្រភេទ៖ V40 5G  រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។

• សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។

V40 5G៖ ថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ

V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:

• សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។

• ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ។

• ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។ 

 

V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និងទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំងពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។

V40 series បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ  ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page :  https://www.facebook.com/vivoCambodia 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន