
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបញ្ជាក់រួចមកហើយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17, Xiaomi 17 Pro ហើយនិង Xiaomi 17 Pro Max នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅចុងខែនេះហើយ នេះបើតាមប្រកាសពីក្រុមហ៊ុនផ្ទាល់។ នៅថ្ងៃនេះមុនការសម្ពោធចូលមកដល់នោះ ត្រឹមតែរយៈ 24 ម៉ោងប៉ុណ្ណោះ មានការចែកចាយព័ត៌មានថ្មីស្តីពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ារបស់ស្មាតហ្វូន Xiaomi 17 Pro រួមជាមួយនិងកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននៅលើបញ្ជី Geekbench ថែមទៀតហើយ ដែលនេះអាចបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមកដល់ឆាប់ៗនេះហើយ។
យោងតាមការបែកធ្លាយថ្មីនៅពេលនេះ គឺមានការបញ្ជាក់ជាថ្មីពីស្មាតហ្វូន Xiaomi 17 Pro នៅលើបណ្តាញ X ថែមទៀតហើយ ដោយលើកនេះ គឺមានការចែកចាយដោយ Ice Universe នៅលើបណ្តាញ X។ តាមរយៈនៃការបែកធ្លាយនេះ គឺក្រុមហ៊ុននេះចង់បង្ហាញពីសមត្ថភាពនៃអេក្រង់ខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro។

សូមជំរបាថា Xiaomi 17 Pro អាចនឹងបង្ហាញខ្លួនជាមួយនិងអេក្រង់ទំហំ 6.3 អ៊ីង OLED ដែលមានការទ្រទ្រង់ជាមួយនិង Tiny Symmetrical Bezels ដែលមានកម្រាស់ស្តើង ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 រួមជាមួយនិងកាមេរ៉ាក្រោយ 3 គ្រាប់ ដែលមានការគាំទ្រដោយបច្ចេកវិទ្យាកាមេរ៉ារបស់ Leica ផងដែរ។ និយាយពីកាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺមានទំហំ 50MP មានកម្រិត f/1.67 aperture និងឡែន ultrawide ប្រើប្រាស់ឡែន 17mm focal length ខណៈដែល telephoto មានកម្រិត f/3.0 aperture និងអាចហ៊្សូមបាន 5x optical zoom។





