កាលពីថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2025 នេះ មានសេចក្តីប្រកាសថ្មីមួយរបស់ China Automotive Technology និងResearch Centre (CATARC) បានបញ្ចេញនូវលទ្ធផលនៃការស្រាវជ្រាវទៅលើសុវត្ថិភាពបរបស់ឡានអគ្គិសនីថ្មីៗទាំង 10 ដែលមានលក់នៅលើទីផ្សារប្រទេសចិនហើយ។ យោងតាមការទិន្នន័យខាងលើនេះ បានបញ្ជាក់ថា ឡានអគ្គិសនីមីម៉ូដែល Mazda EZ-60 ក៏បានក្លាយជាឡានមួយក្នុងចំណោមឡានដែលទទួលបាននូវពានរង្វាន់ Best Material Award នេះដែរ។
យោងតាមការការបញ្ជាក់ពីក្រុមហ៊ុន Mazda បានអោយដឹងថា EZ-60 ត្រូវបានគេទទួលស្គាល់ថា ជាម៉ូដែលមួយដែលមានសុវត្ថិភាពខ្ពស់ មានបច្ចេកវិទ្យាថ្មី និងមានការផលិតតាមស្តង់ដារគុណភាពខ្ពស់។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានចេញមកបញ្ជាក់ពីការធ្វើតេស្តទៅលើឡាននេះជាមួយនិងខ្លឹមសារថា “Warrior’s Road” ផងដែរ។ ជាមួយនិងការធ្វើតេស្តទៅលើការជួបឧបសគ្គនៅមុខសម្រាប់ការប្រើប្រាស់ល្បឿន 110 km/h ឡាននេះអាចបញ្ឈប់ត្រឹមចម្ងាយ 35 ម៉ែត្រ។ Mazda បានបន្ថែមថា អ្នកខាងក្នុងមានសុវត្ថិភាព ដោយសារពោងការពារសុវត្ថិភាពដំណើរការបានល្អ ខណៈដែលអាគុយក៏មិនបង្ករបញ្ហាដូចគ្នា។
EZ-60 ត្រូវបានផលិតឡើងពីដែកដែលមានគុណខ្ពស់ដែលមានការអភិវឌ្ឍឡើងរួមជាមួយគ្នា Baosteel ដោយតួរថយន្តនេះ គឺមានការប្រើប្រាស់នូវដែក 86.5% ដែលមានការដាក់បញ្ចូលគ្នាជាមួយនិង Hot-Formed Steel 27.45% ជាមួយនិងកម្រិត 2,000 MPa។ នៅផ្នែកខាងមុខនៃឡានេះ គឺមានការប្រើប្រាស់នូវស្រទាប់ការពារសុវត្ថិភាព 5 ជាន់ ខណៈដែលធ្នឹមចំហៀងក៏ប្រើប្រាស់នូវកម្រិត 2,000 MPa ដូចគ្នា។ ឡាននេះមានការបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់។
Mazda EZ-60 ត្រូវបានក្រុមហ៊ុនផ្តើមសង្វាក់ផលិតកម្មនៅរោងចក្រ Mazda Nanjing plant ដែលជារោងចក្រមួយ ដែលធ្លាប់ផលិតនូវឡាន 8 ម៉ូដែលរួចមកហើយ។ នៅក្នុងរោងចក្រនេះ គឺមានការប្រើប្រាស់នូវមនុស្សយន្តធ្វើការងារដោយស្វ័យប្រវត្តិចំនួនច្រើនជាង 800 ដៃ ដែលអាចធ្វើការងារបានស្ទើរគ្រប់ទម្រង់។ សម្រាប់ការទទួលបាននូវពានរង្វាន់ “China Top 10 Car Body” នេះ Mazda EZ-60 គឺជាម៉ូដែលទីពីរហើយបន្ទាប់ពី Mazda3។ EZ-60 នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ។