PIXMA​ iX6870​ ម៉ាស៊ីន​ព្រី​ន​ទំនើប​ បែប​ Inkjet​ ព្រី​ន​បាន​ខ្នាត​ធំ​ A3+​ ជាមួយ​ប្រព័ន្ធ​ឥត​ខ្សែ​ពិសេស​

 

ម៉ាស៊ីន​ព្រី​ន​ទំនើប​ប្រភេទ​ PIXMA​ iX6870​ ជា​ប្រភេទ​ព្រី​ន​ធឺ​ ខ្នាត​ធំ​ A3+​ និង​បាន​ភ្ជាប់​ជាមួយ​ LAN​ និង​ Wifi​ រួច​ជា​ស្រេច​សាក​សម​សំរាប់​គេហដ្ឋាន​ និង​ការងារ​ជំនួញ​ទូទៅ​ ដែល​ត្រូវការ​គុណភាព​ផ្តិត​រូបភាព​ជា​ចំបង​។​ម៉ាស៊ីន​ នេះ​ប្រើ​នូវ​ប្រភេទ​ទឹក​ថ្នាំ​ ៥​ ពណ៌​ជាមួយ​ប្រព័ន្ធ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ ផ្តល់​នូវ​កំរាស់​ពណ៌​ច្បាស់​។​ ពិសេស​លោក​អ្នក​ ដែល​មាន​តំរូវកា​របោះ​ពុ​ម្ភ​ និង​ផ្តិតរូប​ច្រើន​ក៏​អាច​ជ្រើស​ប្រើ​ប្រភេទ​ទឹក​ថ្នាំ​ចំនុះ​ច្រើន​ផង​ដែរ​ ដែល​អាច​ព្រី​ន​ដល់​ទៅ​ ៨០០​ទំព័រ​ ពី​ដុំ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​មួយ​ដប​។​

 

​លោក​អ្នក​ក៏​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ភ្ជាប់​ចូល​ទៅ​ទាញ​យក​គំរូ​ឯកសារ​ពិសេសៗ​នានា​ ដូច​ជា​ គំរូ​មី​នុយ​សំរាប់​ភោជនីយដ្ឋាន​ គំរូ​សេចក្តី ជូនដំណឹង​ ខិតប័ណ្ណ​ ដែល​ភាគច្រើន​ត្រូវ​បាន​បោះ​ពុ​ម្ភ​ ក្នុង​ខ្នាត​ A3​ សំរាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​។​PIXMA​ iX6870​ អាច​អនុញ្ញាតិ​អោយ​មាន ការ​ប្រើប្រាស់​ដល់​ទៅ​ប្រាំ​អ្នក​ក្នុង​ពេល​តែ​មួយ​ និង​ផ្តល់​នូវ​ការ​ព្រី​ន​ពី​គ្រប់​ទីកន្លែង​នៅ​ពេល​ភ្ជាប់​ជាមួយ​សេវាកម្ម​ Google​ Cloud​ Print​។​ លោក​អ្នក​អាច​ព្រី​ន​ពី​ឧបករណ៍​ចល័ត​នានា​ តាម​រយៈ​ Gmail​ ឬ​ Google​ និង​ពី​គ្រប់​គេហទំព័រ​នៅ​លើ​កុំព្យូទ័រ​ប្រើ​ Windows,​ Macintosh,​ Linux,​ និង​ Chrome​។​

 

​សំរាប់​ការ​គ្រប់គ្រង​ម៉ាស៊ីន​ព្រី​ន​ លោក​អ្នក​គ្រាន់តែ​ទាញ​យក​កម្មវិធី​ PIXMA​ PRINTING​ SOLUTION​ ដែល​មាន​សំរាប់​គ្រប់​ទូរស័ព្ទ​ដំណើរ ការដោយ​ iOS​ និង​ Android​ ដើម្បី​ធ្វើការ​ភ្ជាប់​ចូល​ទៅ​ ពិនិត្យ​មើល​ចំនុះ​ទឹក​ថ្នាំ​ជាមួយ​ការ​ធ្វើ​តំហែទាំ​ង​ដោយ​ខ្លួន​អ្នក​ផ្ទាល់​។​ កម្មវិធី​នេះ​ ក៏​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចុច​ព្រី​ន​រូបភាព​ និង​ឯកសារ​ពី​ទូរស័ព្ទ​ភ្លាមៗ​ផង​ដែរ​។​

 

 

Canon​ PIXMA​ iX6870​ key​ features

•​​Colour​ inkjet​ printer​ 

•​​Print​ Resolution​ 9600​ x​ 2400dpi​ (Max)

រូបភាពពាណិជ្ជកម្ម
no-alternative title

•​​Speed:​ 10.4ipm​ (Color)​ /​ 14.5ipm​ (Mono)

•​​USB​ 2.0​ Hi-Speed/​ LAN/​ Wifi

•​​Full​ HD​ Movie​ Print,​ Print​ up​ to​ A3+​ /​ Ledger​ Size,​ Creative​ Park

•​​Cableless​ Setup​ 

•​​Ink​ Type:​ PGI-750PBK,​ CLI-751BK/C/M/Y

 

Canon​ PIXMA​ iX6870​ មាន​ដាក់​តាំង​លក់​នៅ​ហាង​ អាយ​គ្លី​ក​ (i-Qlick)​ ដែល​ជា​ភ្នាក់ងារ​ ចែកចាយ​ផលិតផល​ Canon​ មាន​អ​ជ្ញា​ប័ណ្ណ​នៅ​កម្ពុជា​ និង​នៅ​តាម​បណ្តា​ហាង​ជា​ដៃគូ​។​ តំលៃ​ប្រហាក់ប្រហែល​ ត្រឹមតែ​ 276​ ដុល្លា​ ប៉ុណ្ណោះ​ និង​ផ្តល់​ការ​ធានា​ជូន​រយៈពេល​ 12​ +​ 3​ ខែ​នៅ​ពេល​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ផលិតផល​មានការ​ធានា​តាម​រយៈ​ គេហទំព័រ​ www.i-qlick.com/warranty​ ។​ ក្រុមហ៊ុន​ i-Qlick​ មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​អគារ​លេខ​ ១៤៦​ តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ ក្បែរ​ផ្សារ​ទំនើប​ឡាក់​គី​។​ សំរាប់​ព័ត៌មាន​ពី​កម្មវិធី​លក់​ពិសេសៗ​នានា​ សូម​ចូល​ទៅ​កាន់​ www.facebook.com/iQlickCabmdia

 

ព័ត៌មានពាណិជ្ជកម្ម