no-alternative title
no-alternative title
no-alternative title
no-alternative title

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

កាលពីឆ្នាំមុននេះ មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Samsung បានធ្វើការនៅលើបច្ចេកវិទ្យាសាកថាមពលថ្មជំនាន់ថ្មី ដែលនឹងបង្កើនទៅលើថាមពលដង់ស៊ីតេថ្មខ្ពស់ជាងជំនាន់មុន ដោយមិនធ្វើការផ្លាស់ប្តូរទៅលើសមាសភាគគីមីនៃ Cells នោះទេ។ ដោយថាមពលថ្មថជំនាន់ថ្មីនេះ អាចនឹងមានកម្រិតថាមពលថ្មខ្ពស់ជាងមុនប៉ុន្តែប្រើប្រាស់នៅក្នុងបរិមាណដដែល។ ការផ្លាស់ប្តូរទៅលើការរៀបចំនៃ Cells នេះ ឡើងវិញគឺហៅថា Stacked Battery។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ស្មាតហ្វូន Galaxy S24 Ultra ដែលបង្ហាញវត្តមានកាលពីមុននេះ ក៏ធ្លាប់ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Samsung នឹងផ្តល់នូវការប្រើប្រាស់នូវបច្ចេកវិទ្យានេះផងដែរ។ ប៉ុន្តែអ្វីៗខកខានទៅវិញ ដោយក្រុមហ៊ុននេះ បានសម្រេចចិត្តមិនធ្វើការផលិតទៅលើថាមពលថ្ម Stacked Battery នោះទេ ដោយក្រុមហ៊ុនបន្តធ្វើការអភិវឌ្ឍបន្ថែម។ បន្ថែមពីនេះ ក៏មានការទម្លាយទៀតថា ស្មាតហ្វូន Galaxy Galaxy S25 Ultra អាចនឹងបំពាក់នូវបច្ចេកវិទ្យាថ្មជំនាន់ថ្មីនេះ ដែលថែមទាំងមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 65W ទៀតផង។

 

យោងតាមអ្នកទម្លាយ Sawyer Galox បានអះអាងថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Galaxy S25 Ultra នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W និងមានថាមពលថ្មទំហំ 5000mAh ផ្អែកទៅលើបច្ចេកវិទ្យា Li-Ion។ តាមការបញ្ជាក់របស់គាត់ បានអោយដឹងថា ក្រុមហ៊ុន Samsung បានផ្លាស់ប្តូរគំនិតទៅលើរឿងនេះ ដោយបានសម្រេចចិត្តក្នុងការសន្សំសំចៃប្រាក់ទៅលើរឿងនេះផងដែរ។ គាត់បាននិយាយថា បច្ចេកវិទ្យា stacked battery ថ្មី នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនGalaxy S26 Ultra ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នេះ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនជាងមុនផងដែរ។

ខណៈពេលដែលអាយុកាលថាមពលថ្មនេះ ត្រូវបានគេចាត់ទុកថា ជារឿងល្អសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Ultra របស់ក្រុមហ៊ុន Samsung នោះ បច្ចេកវិទ្យាសាកថ្មលឿន ក៏ជារឿងដែលសំខាន់បំផុត នៅក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនផងដែរ។ ក្រុមហ៊ុន Qualcomm ក៏បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ នឹងមានតម្លៃខ្ពស់ជាងបន្ទះឈីប Snapdragon 8 Gen 3 ហើយស្មាតហ្វូន Galaxy S24 Ultra នេះមានតម្លៃ $1300 ។ នេះគឺជាហេតុផលមួយដែលក្រុមហ៊ុន Samsung នេះ អាចនឹងបង្កើនទៅលើថាមពលថ្មនេះ នៅលើស្មាតហ្វូន 2026៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម