នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថា FAW-Toyota bZ5 ដែលជាឡានអគ្គិសនីសុទ្ធប្រភេទ SUV របស់ក្រុមហ៊ុនជប៉ុន Toyota នឹងមានការប្រកាសជាផ្លូវការណ៍នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 10 ខែមិថុណាខាងមុខនេះហើយ នេះបើតាមការបញ្ជាក់ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុននេះនៅ Tianjin។ ឡានអគ្គិសនីថ្មីនេះ គឺមានការប្រើប្រាស់នូវស្ថាបត្យកម្ម e-TNGA platform ដែលមានតម្លៃសមរម្យអាចប្រជែងបានជាមួយនិងដៃគូរនៅលើទីផ្សារចិន ដោក្រុមហ៊ុននេះមានការផ្តោតខ្លាំងទៅលើការបំពាក់នូវបច្ចេកវិទ្យាថ្មី ហើយនិងរត់បានចម្ងាយកាន់តែឆ្ងាយ។
ឡានអគ្គិសនី bZ5 នឹងបង្ហាញវត្តមានជាមួយជម្រើសច្រើនរួមមានដូចជា ម៉ូដែលរត់បានចម្ងាយ 550km តាមស្តង់ដារ CLTC មានតម្លៃក្រោម 130,000 យ៉ន់ ឬ 18,000 ដុល្លារ និងម៉ូដែល L2 advanced driving assistance trim រត់បានចម្ងាយ 550km ដូចគ្នា មានតម្លៃក្រោម 160,000 យ៉ន់ ឬ 22,200 ដុល្លារ និងមួយម៉ូដែលទៀតរត់បានចម្ងាយ 630km តាមស្តង់ដារ CLTC ក៏មានការដាក់លក់ដែរ តែមិនទាន់មានតម្លៃទេ។
ជាមួយនិងវត្តមាននៅលើទីផ្សារចិន ឡានអគ្គិសនី bZ5 នឹងមានការប្រើប្រាស់នូវអាគុយរបស់ក្រុមហ៊ុន BYD ។ ឡាននេះ ក៏មានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន BYD ផងដែរ មានកម្លាំង 200kW (268 សេះ)។ និយាយពីការឌីស្សាញរូបរាងវិញ bZ5 គឺមានការឌីស្សាញផ្នែកខាងមុខដូចត្រីឆ្លាម “hammerhead shark” ទាំងខាងមុខ និងទាំងក្រាយមានស្តើង ហើយនិងមានដៃទ្វាលាក់ជិត។ ឡាននេះ មានប្រវែង 4780mm និងទទឹង 1866mm ហើយនិងកំពស់ 1510mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2880mm។ ឡាននេះប្រើប្រាស់នូវកង់ទំហំ 21 អ៊ីង។
និយាយពីការឌីស្សាញខាងក្នុងវិញ គឺមានអេក្រង់នៅកណ្តាលទំហំ 15.6-អ៊ីង ហើយនិងមានដំបូលកញ្ចក់ Panoramic sunroof ទំហំ 1.44 ម៉ែត្រ រួមនិងអំពូលខាងក្នុង 256 ពណ៌ ambient lighting ដែលអាចប្តូរបាន 4 “nap modes.” ព្រមទាំងពោងសុវត្ថិភាពដក់ទៅ 9 គ្រាប់។ នៅលើឡាននេះ មានមុខងារ Momenta 5.0 L2 urban advanced driving assistance system និងមានការគាំទ្រដោយសិនស័រ 33 គ្រាប់ ហើយនិងមុខងារជំនួយការបើកបរ និងមុខងារជំនួយការចូលចតផងដែរ។