no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត Huawei Maextro S800 មានការបញ្ជាទិញ 3,600 គ្រឿងហើយ ត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោ

នៅពេលនេះ Maextro S800 ដែលជាឡានប្រណិត luxury NEV របស់ក្រុមហ៊ុន Huawei និង JAC មានការបញ្ជាទិញមុនចំនួន 3,600 គ្រឿងហើយ បន្ទាប់ពីការប្រកាសដាក់លក់នៅលើទីផ្សារប្រទេសចិន។ រថយន្តនេះ គឺមានប្រវែង 5.5 ម៉ែត្រ និងមានតម្លៃ 708,000 យ៉ន់ ដែលប្រហែលជា 98,660 ដុល្លារ។ ជាមួយនិងការបង្ហាញខ្លួនៅពេលនេះ ឡានអគ្គិសនី Maextro S800 នេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាគូរប្រជែងថ្មីរបស់ឡាន Mercedes-Benz Maybach S-Class និង Yangwang U7 ជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ម៉ាកយីហោ Maextro នេះ គឺជាម៉ូដែលមួយដែលមានការចាប់ដៃគ្នារវាង Huawei និង Nio ដែលជាអតីតរោងចក្របរបស់ JAC។ ដៃគូរទាំងពីរនេះបានចាប់ដៃគ្នាផលិតចេញនូវរថយន្តនេះ ដោយ JAC គឺមានការទទួលខុសត្រូវទៅលើការផលិត និងការអភិវឌ្ឍ ខណៈដែល Huawei គឺជាអ្នកទទួលខុសត្រូវទៅលើការផ្គត់ផ្គង់សមាសភាគនៃការផលិត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ ក៏មានការដាក់លក់ឡាន Maextro S800 នេះតាមរយៈក្រុមហ៊ុន HIMA (Harmony Intelligent Mobility Alliance) ដែលបុត្រសម្ព័ន្ធរបស់ខ្លួនផងដែរ។ 

Maextro S800 គឺជារថយន្តប្រណិតដែលមានការឌីស្សាញបែបថ្មីដែលមានឈ្មោះថា “Zongheng Xinghan” និងមានប្រភេទអគ្គិសនីសុទ្ធ និងប្រភេទ EREV។ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ គឺមានការប្រើប្រាស់នូវម៉ូទ័រភ្លោះ មានកម្លាំង 390kW និងមានអាគុយទំហំ 95kWh។ រថយន្តថ្មីនេះ មានសមត្ថភាពអាចរត់បានចំងាយ 702km តាមស្តង់ដារ CLTC range និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាក ultra-fast charging ដែលអាចសាកពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 12 នាទីប៉ុណ្ណោះ។

ចំពោះម៉ូដែល EREV គឺមានការប្រើប្រាស់នូវម៉ូទ័រ និងម៉ាស៊ីនសាំងទំហំ 1.5L turbo engine (115 kW) និងមានអាគុយទំហំ 65 kWh ហើយនឹងមានការគាំទ្រនូវបច្ចេកវិទ្យាសាក 6C fast charging និង 800V architecture មានសមត្ថភាពអាចសាក ពី 10% ទៅ 80% ត្រឹមពេល 10.5 នាទីប៉ុណ្ណោះ។ ម៉ូដែលនេះ ក៏មានការប្រើប្រាស់នូវម៉ូទ័រភ្លោះដូចគ្នា ដោយមានកម្លាំង 390 kW អាចរត់បានចម្ងាយ 400km តាមរយៈអគ្គិសនីសុទ្ធ និង 1,333km ទាំងអគ្គិសនី ទាំងសាំង។

 

ម៉ូដែល EREV ដែលមានម៉ូទ័រ 3 នោះ គឺមានកម្លាំង 635kW អាចរត់បានចម្ងាយ 365km ទៅលើអគ្គិសនីសុទ្ធ និង 1,200km ទៅលើអគ្គិសនីបូករួមទាំងសាំង។ គ្រប់ម៉ូដែលនៃ Maextro S800 គឺសុទ្ធតែបំពាក់នូវបច្ចេញវិទ្យា Huawei Whale Battery 2.0 technology ទាំងអស់។

និយាយពីកម្លាំងវិញ រថយន្ត S800 នេះ អាចបង្កើតល្បឿនពី 0–100km/h ប្រើប្រាស់ពេលត្រឹមតែ 4.3 វិនាទីប៉ុណ្ណោះ សម្រាប់ (EV dual-motor) និង 4.7 វិនាទី សម្រាប់ (EREV tri-motor) ខណៈដែល 4.9 វិនាទីសម្រាប់ (EREV dual-motor)។ នៅលើរថយន្តនេះ គឺមានការតម្លើងនូវប្រព័ន្ធជំនួយការបើកបរជំនាន់ថ្មី ADS 4 intelligent driving system របស់ Huawei ដែលមានការទ្រទ្រង់នូវមុខងារ “AI trains AI” ថែមទៀតផង។

នៅក្នុងនោះ នៅលើរថយន្ត S800 នេះ ក៏មានការបំពាក់នូវសិនស័រ LiDAR 4 គ្រាប់ រួមនិង 32 គ្រាប់ទៀត ដែលមានការបករួមទាំង 360-degree perception ហើយនិងមានការទ្រទ្រង់នូវ complex driving scenarios ដែលមានដូចជា narrow lane navigation, automatic obstacle evasion និង precision parking ទៀតផង។ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវ Harmony ALPS 2.0 intelligent cockpit និង Huawei Galaxy Communication technology ផងដែរ។

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន