ក្រុមហ៊ុន​ i-Qlick​ សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាលសមាជិក​អ្នក​សារព័ត៌មាន​

កាលពី​ថ្ងៃ​ទី​ ២៦​ សីហា​ ២០១៤​ ក្រុមហ៊ុន​ អាយ​គ្លី​ក​ (i-Qlick)​ ដែល​ជា​ភ្នាក់ងារចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក​ Canon​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​កិត្តិយស​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​រៀបចំ​នូវ​វគ្គ​បណ្តុះបណ្តាល​សមាជិក​អ្នក​សារព័ត៌មាន​ ក្រោម​ប្រធានបទ​ “​បច្ចេកវិទ្យា​រូបភាព​ Canon​ និង​ការ​ថតរូប​”​ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ២៦​ ដល់​ ២៧​ ខែសីហា​ នៅ​បរិវេណ​ក្រសួង​ព័ត៌មាន​ ស្ថិត​នៅ​អគារ​លេខ​ ៦៥​ មហាវិថី​ព្រះ​មុនី​វង្ស​ រាជធានី​ភ្នំពេញ​ ចាប់ពី​វេលា​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៥​ល្ងាច​។​

 

​សិក្ខាសាលា​នេះ​ ត្រូវ​បាន​ចូលរួម​ពី​សំនាក​សមាជិក​អ្នក​សារព័ត៌មាន​ល្បីៗ​ជាង​ ១០០​ នាក់​ មក​ពី​បណ្តា​ស្ថានីយ៍​ ទូរទស្សន៍​ កាសែត​ វិទ្យុ​ល្បីៗ​ឈានមុខ​។​ សិក្ខាសាលា​បណ្តុះបណ្តាល​នេះ​ ត្រូវ​បាន​ចូលរួម​បើក​សម្ពោធ​ជា​កិត្តិយស​ដោយ​ឯកឧត្តម​ ជា​ ចន្ទ​បរិបូរណ៍​ ហើយនឹង​ប្រារព្ធ​ពិធី​បិទ​វគ្គ​នេះ​ នា​ថ្ងៃ​ទី​ ២៧​ សីហា​ វេលា​ម៉ោង​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ខៀវ​ ក​ញ្ញ​រិ​ទ្ធិ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ដើម្បី​ប្រគល់​វិ​ញ្ញា​ប័ន​ប័ត្រ​ជូន​ដល់​សិក្ខាកាម​គ្រប់​រូប​។​

 

​សិក្ខាសាលា​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​ ដោយ​ផ្នែក​ទី​មួយ​ នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​រូបភាព​របស់​ Canon​ ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ជប៉ុន​ ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​រូបភាព​ ហើយ​អ្នកចូលរួម​នឹង​បាន​ស្វែង​យល់​អំពី​វិធីសាស្ត្រ​នៃ​បច្ចេកវិទ្យា​រូបភាព​ Canon​ ក្នុង​ការ​ជួយ​ដល់​ការងារ​យក​ព័ត៌មាន​ទាន់​ហេតុការណ៍​ ប្រកបដោយ​ជំរើស​រូបភាព​ល្អ​បំផុត​។​ ចំនែកឯ​ផ្នែក​ទី​ពីរ​ វាល​គ្មិ​ន​នឹង​បកស្រាយ​អំពី​មូលដ្ឋាន​គ្រឹះ​នៃ​ទ្រឹស្តី​ការ​ថតរូប​ ព្រមទាំង​បទ​ពិសោធន៍​ក្នុង​ការ​ថតរូប​បែប​សារព័ត៌មាន​។​

 

 

​វាល​គ្មិ​ន​កិត្តិយស​ពិសេស​ក្នុង​កម្មវិធី​នេះ​ គឺ​លោក​សាស្ត្រាចារ្យ​ ថៃ​ វណ្ណ​ថា​ (Jerry​ Thai)​ ដែល​ជា​សិល្បករ​ថតរូប​ដ៏​ជំនាញ​មួយ​រូប​ ធ្លាប់​មាន​ស្នាដៃ​ជា​ច្រើន​ពិសេស​ក្នុង​ទស្សនាវដ្តី​ក្នុងស្រុក​ដូច​ជា​ ទស្សនាវដ្តី​ ឃី​ស​ ព្រី​ន​សេស​ន៍​ រ៉ូ​សន៍​ និង​ ទស្សនាវដ្តី​ទេសចរណ៍​។​ លោក​មាន​ជំនាញ​ផ្នែក​ថតរូប​បែប​បង្ហាញ​ម៉ូត​ (Fashion)​ និង​ ថតរូប​តារា​ម៉ូ​ឌែ​ល​ (Portrait)​ ជាមួយ​និង​ជំនាញ​ថតរូប​បែប​អាពាហ៍ពិពាហ៍​ (Wedding)​ ព្រម ទាំង​ជំនាញ​កែសំរួល​រូបភាព​ពី​កុំព្យូទ័រ​ ប្រចាំ​ថ្នាក់​ថតរូប​ CIA​ ផង​ដែរ​។​ សិក្ខាសាលា​បណ្តុះបណ្តាល​ “​បច្ចេកវិទ្យា​រូបភាព​ Canon​ និង​ការ​ថតរូប​”​ សំរាប់​អ្នក​សារព័ត៌មាន​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​លើក​ស្ទួយ​និង​ផ្សព្វផ្សាយ​វិស័យ​ថតរូប​នៅ​កម្ពុជា​របស់​ Canon​ ហើយ​ត្រូវ​បាន​យក ចិត្តទុកដាក់​ខ្ពស់​លើ​ផ្នែក​សារព័ត៌​នៅ​កម្ពុជា​ចាប់តាំងពី​ដើមខែ​មិថុនា​ ២០១៤​ ថ្មីៗ​នេះ​។​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ២០១៤​ សិក្ខាសាលា​“​បច្ចេកវិទ្យា​រូបភាព​ Canon​ និង​ការ​ថតរូប​”​ បាន​ធ្វើ​ឡើង​ក្នុង​កម្ម​វិធី​ជួបជុំ​សមាជិក​អ្នក​ថតរូប​ Canon​ នៅ​កម្ពុជា​ ដែល​បាន​ចូលរួម​ដោយ​បណ្តា​អ្នក​សារព័ត៌មាន​ និង​និពន្ធ​នាយក​របស់​កាសែត​ក្នុងស្រុក​ល្បីៗ​ ព្រមទាំង​បាន​ពិភាក្សា​យ៉ាង​ស៊ីជំរៅ​អំពី​ការ​ថតរូប​បែប​សារព័ត៌មាន​។​ ហើយ​ឥឡូវនេះ​ នៅ​ថ្នាក់​សិក្សា​ពី​ការ​ថតរូប​ CIA​  បាន​កំពុង​ដំណើរការ​រៀបចំ​វគ្គ​ថតរូប​បែប​សារព័ត៌មាន​សំរាប់​សិស្ស​ ឬ​មហាជន​ទូទៅ​ដែល​ចង់​សិក្សា​យល់​ដឹង​ពី​ តិច​និក​ថតរូប​ផ្នែក​សារព័ត៌មាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​កញ្ញា​ លី​វិ​ន​ តាន់​ ដែល​ជានា​យក​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​ក្រុមហ៊ុន​ អាយ​គ្លី​ក​ បាន​មាន​ប្រសាសន៍​ថា​“​ ថ្ងៃនេះ​ ក្រុម​ហ៊ុន​អាយ​គ្លី​ក​ មាន​កិត្តិយស​ ក្នុង​ការ​ចូលរួម​ផ្តួចផ្តើម​អភិវឌ្ឍន៍​វិស័យ​សារព័ត៌មាន​ សូម​ប្រកាស​នូវ​កម្មវិធី​ពិសេស​មួយ​មានឈ្មោះ​ថា​ “​បុព្វ​សិទ្ធ​អ្នក​សារព័ត៌មាន​ Canon”​ ដែល​ផ្តល់​នូវ​ការ​បញ្ចុះតំលៃ​ពិសេស​បំផុត​សំរាប់​គ្រប់​អ្នក​សារព័ត៌មាន​លើ​ផលិតផល​ម៉ាក​ Canon​ រួម​ជាមួយ​ការ​ផ្តល់​ជូន​កាដូ​ជា​ច្រើន​ដូច​ជា​វគ្គ​សិក្សា​ថតរូប​មូលដ្ឋាន​នៅ​ CIA​ ដែល​នឹង​បណ្តុះ​នូវ​ជំនាញ​ថតរូប​បែប​អាជីព​ប្រកបដោយ​ជំនាញ​ពិតប្រាកដ​,​ ការ​ធានា​ជូន​យូរ​ជាង​មុន​ ៦​ ខែ​ ដល់​ទៅ​ ១៨​ខែ​ និង​ ការ​សំអាត​ សិន​សឺ​ CMOS​ របស់​ កា​ម៉េ​រា​ដោយ​មិន​គិតថ្លៃ​គ្រប់ពេល​ ក្នុង​រយៈពេល​ធានា​។​

 

 

ព័ត៌មានពាណិជ្ជកម្ម