no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Canon EOS RP កាមេរ៉ា Mirrorless ប្រភេទ Full-Frame ជំនាន់ថ្មីដែលជាជម្រើសដ៏ល្អប្រសើរបំផុតសម្រាប់លោកអ្នក

ក្រុមហ៊ុន Canon ទើបតែបានធ្វើការប្រកាសចេញនូវម៉ាស៊ីនកាមេរ៉ាប្រភេទ Full-frame mirrorless ជំនាន់ថ្មីចុងក្រោយបំផុតរបស់ខ្លួនក្នុងស្រឡាយ EOS ម៉ូដែល EOS RP។ កាមេរ៉ាជំនាន់ថ្មីមួយនេះគឺជាជំនាន់ទីពីរដែលត្រូវអភិវឌ្ឍចេញពីជំនាន់មុនម៉ូដែល EOS R គ្រាន់តែវាត្រូវបានក្រុមហ៊ុនធ្វើការបង្រួមទំហំអោយតូច និងមានទំងន់ស្រាលជាងជំនាន់ EOS R  បន្តិចប៉ុណ្ណោះដើម្បីផ្តល់អោយការកាន់ប្រើប្រាស់ក្នុងការថត និងការយកទុកដាក់តាមខ្លួនកាន់តែមានភាពងាយស្រួល។ ដោយឡែកសម្រាប់គុណសម្បត្តិដែលភ្ជាប់មកជាមួយ EOS RP គឺមានភាពប្រសើរជាងរៀមច្បងរបស់វាបន្តិចផងដែរ។ EOS RP បំពាក់មកនូវសែនស័រកាមេរ៉ា 26.2MP Dual Pixel CMOS Sensor ល្បឿនគណនាប្លង់រូបភាពលឿនរហ័សដោយប្រើពេលត្រឹមតែ 0.05 វិនាទីជាមួយមុខងារ EV ក្នុងការគណនាលើប្លង់បាន 5 ចំនុចផ្សេងគ្នា រួមនឹងសមត្ថភាពប្រើការខ្លាំងទំនើបជាច្រើនទៀត។

ការរចនារូបរាងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់

no-alternative title

ចំពោះការរចនាផ្នែកខាងក្រៅរបស់ម៉ាស៊ីនកាមេរ៉ា EOS RP ជំនាន់ថ្មីនេះគឺមិនខុសគ្នាពីជំនាន់មុខរបស់វា EOS R នោះទេ ប៉ុន្តែវាគ្រាន់តែត្រូវបានក្រុមហ៊ុនធ្វើការបង្រួមទំហំខ្លួនអោយតូចជាងរៀមច្បងរបស់វា និងមានទំងន់ស្រាលជាងប៉ុណ្ណោះ។ លក្ខណះរួមនៃទំហំទាំងមូលរបស់វាគឺមានវិមាត្រ 132.5 x 85.3 x 70.0mm ជាមួយទំងន់តួម៉ាស៊ីនសុទ្ធ 485 ក្រាម។ នៅផ្នែកខាងលើនៃកាមេរ៉ានេះគឺមានប៊ូតុងបិទបើកម៉ាស៊ីនកាមេរ៉ា កន្លែងសម្រាប់ភ្ជាប់ភ្លើង Flash, ប៊ូតុងសម្រាប់បញ្ជា និងកំនត់មុខងារថតមួយចំនួន, ប៊ូតុងសម្រាប់ចុចថតវីដេអូ, កងសម្រាប់ចាក់សោរ និងកងសម្រាប់កំនត់កម្រិតលែនជាដើម។ 

ផ្នែកខាងក្រោយគឺមានភ្ជាប់មកនូវកញ្ចក់អេក្រង់ថាច់ស្រ្គីនបិទភ្ជាប់តួរខ្លួនហើយក៏អាចទាញចេញកាច់បង្វិកបានតាមអ្វីដែលយើងចង់បានសម្រាប់កំនត់មុខងារ និងមើលប្លង់ថត។ អេក្រង់ថាច់ស្រ្គីននេះមានទំហំ  3.0 អ៊ីងមានកម្រិតគ្រាប់ភិចសែល 1.04 million dots ប្រភេទកញ្ចក់ EVF Vari-angle touch panel ហើយខាងស្តាំនៃអេក្រង់នេះមានប៊ូតុងសម្រាប់កំនត់មុខងារមួយចំនួនដូចជាប៊ូតុង Set, Playback, និងDelete ជាដើម។ Canon EOS RP ប្រើប្រាស់ថ្មប្រភេទ LP-E17 ដែលអាចធ្វើការដោះដូរបានហើយវាក៏អាចធ្វើការសាកបញ្ចូលបានផងដែរតាមរយះរន្ធដោត USB-C។ EOS RP មានរន្ធដោត HDMI សម្រាប់ធ្វើការភ្ជាប់ទៅកាន់អេក្រង់ទូរទស្សន៍ស្មាតធីវី រន្ធម៉ាក្រូហ្វូន និងរន្ធដោតកាសខ្នាត 3.5mm។ 

 

ហើយវាក៏មានភ្ជាប់ដោយបច្ចេកវិទ្យា Wi-Fi និងប្លូធូសថែមទៀតផងដើម្បីផ្តល់នូវមធ្យោបាយក្នុងការចែករំលែកបានកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត។ សម្រាប់កែវលែនកាមេរ៉ាវិញ EOS RP ប្រើប្រាស់កែវលែនម៉ាញ៉េទិចថ្មី (New AF lens mount) ខ្នាត 20mm ដែលត្រូវបានធ្វើការរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីសម្រួលអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់ រួមនិងបច្ចេកវិទ្យាថតរូបថ្មីចុងក្រោយបំផុតពី Canon ដែលធ្វើអោយការថតរូបកាន់តែមានភាពច្បាស់បំផុតមិនធ្លាប់មាន ហើយក៏ផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយកែវលែនតភ្ជាប់ស៊េរីថ្មីៗឆ្នាំ 2019 របស់ Canon ផ្ទាល់ថែមទៀតផង។

លទ្ធភាពធ្វើការកាន់តែលឿនរហ័ស

សម្រាប់កំលាំងម៉ាស៊ីនដែលប្រើដើម្បីដំណើរការអូសមុខងារទូទៅនៅលើ Canon EOS RP គឺជាអង្គគណនា DIGIC 8 image processor ដែលមានល្បឿនដំណើរការលឿនរហ័សសមស្របតាមអ្វីដែលអ្នកប្រើប្រាស់ត្រូវការ។ វាមានល្បឿនដំណើរការលឿនរហ័សទាំងការដំណើរការប្រព័ន្ធកាមេរ៉ា ការចាប់ចំនុច ការគណនាប្លង់ និងដំណើរការក្នុងការចាប់ប្លង់មួយប្លង់ៗមិនអោយយើងរងចាំយូរឡើយ។

សមត្ថភាពផលិតរូបភាព និងវីដេអូបានក្នុងគុណភាពខ្ពស់បំផុត

Canon EOS RP គឺជាកាមេរ៉ាប្រភេទ full-frame mirrorless ជំនាន់ថ្មីដែលត្រូវបានក្រុមហ៊ុនធ្វើការដូសខាតបានកាន់តែប្រសើរបំផុតទៅលើសមត្ថភាពក្នុងការថតរូប និងវីដេអូ។ កាមេរ៉ាជំនាន់ថ្មីមួយនេះត្រូវបានក្រុមហ៊ុនបំពាក់នូវសែនស័រកាមេរ៉ាទំហំ 26.2MP ជាប្រភេទ Full-frame CMOS Sensor ដោយភ្ជាប់នូវមុខងារ Dual Pixel នៅលើកែវលែន RF mount ស៊េរីថ្មីដែលអាចធ្វើការផ្លាស់ប្តូរទំហំភិចសែលទៅតាមស្ថានភាពនៃប្លង់រូបភាពដើម្បីផលិតចេញនូវរូបភាពបានក្នុងគុណភាពខ្ពស់ច្បាស់បែបធម្មជាតិពិតៗ។ 

បន្ថែមពីនេះវាមានភ្ជាប់នូវមុខងារ Auto Lighting Optimiser ដែលជាមុខងារពិសេសមួយជួយអោយការចាប់រូបភាពនៅទីតាំងខ្សោយពន្លឺបានច្បាស់ដោយវា ជួយបង្កើនពន្លឺនៅលើប្លង់រូបភាពអោយបានភ្លឺច្បាស់គ្រប់ផ្នែកនៃរូបភាពថែមមួយកម្រិតទៀត។ សែនស័រថ្មីនេះក៏មានភ្ជាប់មកជាមួយកម្រិតពន្លឺ auto speed ISO: 100-40000 និងអាចបង្កើនកម្រិតពន្លឺឡើងដល់ 50-102400 ដែលកាន់តែធ្វើអោយការថតរូបនៅទីតាំងខ្សោយពន្លឺ ឬពេលយប់បានច្បាស់កាត់បន្ថយស្នាមដាមព្រាល និងគ្រាប់អ៊ុចៗបានកាន់តែប្រសើរបំផុតដូចនេះរូបភាពមួយប្លង់ដែលថតចេញពីកាមេរ៉ា EOS RP គឺពិតជាធ្វើអោយយើងពេញចិត្ត និងមិនអាចភ្លេចបានឡើយ។ សម្រាប់ការថតដោយប្រើមុខងារ Continuous Shooting គឺអាចធ្វើបានក្នុងល្បឿន 5fps សម្រាប់មុខងារ One Shot AF និង 4fps សម្រាប់មុខងារ Servo AF។ 

ហើយសម្រាប់ការប្រើមុខងារ AF វិញគឺអាចកំនត់បានដល់ 4779 AF point position និង 134 AF point ដោយប្រើមុខងារ Auto AF mode។ បន្ថែមពីនេះវាក៏មានភ្ជាប់នូវមុខងារ Eyes Detection AF ដើម្បីចាប់ចំនុចទៅលើភ្នែករបស់យើងដើម្បីអោយប្រាកដថាភ្នែករបស់យើងកំពុងបិទ ឬក៏បើកកំឡុងពេលថតផងដែរ។ ងាកមកលើសមត្ថភាពថតវីដេអូវិញម៉ាស៊ីនកាមេរ៉ា Canon EOS RP ជំនាន់ថ្មីមួយនេះមានលទ្ធភាពអាចធ្វើបានដល់កម្រិត 4K ក្នុងល្បឿន 24fps ឬ 25fps ហើយក៏ភ្ជាប់នូវមុខងារទប់លំនឹងកាមេរ៉ា IS (Image Stabilization) ក្នុងការទប់លំនឹងកាមេរ៉ាកំឡុងដើរពេលថតវីដេអូដោយមិនចាំបាច់ត្រូវការជើង Tripod ជំនួយនោះទេ។

កែវលែនតដែលអាចប្រើបានជាមួយម៉ាស៊ីនកាមេរ៉ា EOS RP

ក្រុមហ៊ុន Canon បានស្វែងយល់យ៉ាងច្បាស់ពីសារៈសំខាន់នៃប្រព័ន្ធអេកូ (Ecosystem) ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏គាប់ប្រសើរបំផុតសម្រាប់អ្នកដែលនិយមប្រើប្រាស់ម៉ាស៊ីនកាមេរ៉ាថតរូប ដូច្នេះក្រុមហ៊ុនក៏បានផ្តល់នូវជម្រើសនូវកែវលែនតភ្ជាប់ថ្មីៗចំនួនប្រាំមួយ (Six New AF Lens) នៅឆ្នាំ 2019 នេះ។ ហើយការរចនាកែវលែនអុបទិកថ្មីទាំងនេះគឺអាចធ្វើទៅបានជាមួយនឹងការរចនាជាមួយប្រព័ន្ធ AF ថ្មីដែលមាននៅលើម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មី Canon EOS RP នេះ ដូច្នេះអ្នកប្រើប្រាស់អាចធ្វើការជ្រើសក្នុងការប្រើប្រាស់ជាមួយប្រភេទកែវលែនថ្មីទាំងប្រាំមួយនេះបានជាមួយម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីនេះតាមតម្រូវការ និងបទពិសោធន៍នៃការថតរូបរបស់លោកអ្នកបាន។

កែវលែនថ្មីទាំងប្រាំមួយដែលអាចប្រើភ្ជាប់បានជាមួយ Canon EOS RP រួមមាន៖

-RF15-35mm f/2.8L IS USM: ជាប្រភេទលែនពង្រីង Ultra wide  zoom lens មានភ្ជាប់នូវកម្រិត aperture ធំលេខ f/2.8។ វាមានសមត្ថភាពអាចផលិតប្លង់រូបភាពបានទូលាយខ្លាំងពិសេសបំផុតសម្រាប់ការផលិតរូបភាពបែប Landscape និងជាពិសេសមានសមត្ថភាពខ្ពស់ក្នុងផលិតរូបភាពបានច្បាស់ល្អនៅទីតាំងខ្សោយពន្លឺ ឬពេលយប់ ហើយក៏មានភ្ជាប់នូវមុខងារ Image Stabilizer ដើម្បីទប់លំនឹងកាមេរ៉ាក្នុងពេលថតវីដេអូផងដែរ។

-RF24-70mm f/2.8L IS USM: មួយនេះក៏ជាប្រភេទលែនពង្រីកផងដែរប៉ុន្តែវាស្ថិតក្នុងស្រឡាយលែន L-Series Mount lens។ វាមានសមត្ថភាពក្នុងផលិតប្លង់រូបភាពបានច្បាស់បំផុតដែលគេនិយមប្រើក្នុងការថតរូបអាពាហ៍ពិពាហ៍ និងរូបភាពទេសភាពខាងក្រៅ។ សម្រាប់ការប្រើក្នុងការផលិតរូបភាពនៅទីតាំងខ្សោយពន្លឺគឺវាធ្វើការបានយ៉ាងល្អប្រសើរបំផុតព្រោះវាភ្ជាប់នូវ aperture  ធំកម្រិត f/2.8 ដែលជាអំណោយផលយ៉ាងល្អសម្រាប់ផលិតរូបភាព Indoor បែបស្ទូឌីយ៉ូ។

-RF70-200mm f/2.8L IS USM: កែវលែនទីបីនេះជាប្រភេទ Telephoto zoom lens ខ្នាត 70-200mm មានភ្ជាប់នូវ aperture ធំកម្រិត f/2.8 ដែលនឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់ការផ្តិតយករូបភាពអាពាហ៍ពិពាហ៍, កីឡា, ជីវិតសត្វព្រៃ និងរូបភាពទេសភាពបែប Landscape ជាដើម។

-RF85mm f/1.2L USM: កែវលែនតភ្ជាប់ទីបួននេះស្ថិតនៅក្នុងស្រឡាយ L- Series lens mount  ដែរហើយ Canon  បានហៅថា medium telephoto prime lens។ កែវលែនមួយនេះគេនិយមប្រើប្រាស់ក្នុងការផលិតរូបភាពបែបប្លង់ Edge to Edge resolution ដោយវាមានភ្ជាប់នូវ aperture កម្រិត f/1.8 មានលទ្ធភាពខ្ពស់ក្នុងការផលិតប្លង់រូបភាពបានច្បាស់គ្រាប់ស្ថានភាព និងគ្រប់ទីតាំង។

-RF85mm f/1.2L USM DS: វាជាកែវលែនដំបូងបំផុតរបស់ Canon ដែលភ្ជាប់នូវមុខងារ Defocus Smoothing (DS) Effect ដោយប្រើនូវបច្ចេកវិទ្យា Coating Technology ដែលធ្វើអោយការផលិតរូបភាពបែបព្រាលផ្ទៃ (bokeh) គឺបានច្បាស់បំផុតជាមួយកម្រិតពន្លឺគ្រប់គ្រាន់ និងមានពណ៌ច្បាស់ដិតស្រទន់ត្រជាក់ភ្នែកបំផុត។ សម្រាប់កែវលែនមួយនេះវាភ្ជាប់នូវ aperture កម្រិត f/1.8 ដែលជាអំណោយផលដ៏ល្អសម្រាប់ការផលិតរូបភាពនៅទីតាំងពន្លឺទាប និងនៅពេលយប់។

-RF24-240mm f/4-6.3 IS USM: ចំពោះកែវលែនតចុងក្រោយមួយនេះគឺជាប្រភេទលែន compact & lightweight lens វាមានខ្នាតកម្រិត 24mm និងអាចពន្លូតចេញដល់ 240mm។ ជាធម្មតាលែននេះគឺប្រើសម្រាប់ពង្រីងប្លង់រូបភាពដែលនៅមានរយះចំងាយឆ្ងាយហើយវាមានសមត្ថភាបអាចធ្វើការពង្រីកប្លង់បានដល់ 10 ដង (10x zoom) ដោយរក្សាគុណភាពរូបភាពមិនអោយខូចខាតពីរូបភាពដើមឡើយ។ RF24-240mm ភ្ជាប់នូវមុខងារ Dual Aperture ដែលអាចធ្វើការផ្លាស់ប្តូពីកម្រិត f/4.0 ទៅ f/6.3 ព្រមទាំងភ្ជាប់នូវមុខងារទប់លំនឹង IS អំណោយផលល្អបំផុតសម្រាប់ការថតរូបប្លង់ឆ្ងាយ និងការថតវីដេអូគុណខ្ពស់។

សរុបសេចក្តី

និយាយជារួមមកវិញ… Canon EOS RP គឺជាម៉ាស៊ីនកាមេរ៉ាថតរូបប្រភេទ full-frame mirrorless ជំនាន់ថ្មីដែលផលិតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលនិយមក្នុងការថតរូបទេសភាពនៅពេលមានដំណើរកម្សាន្ត និងការចូលរួមកម្មវិធីផ្សេងៗ ព្រោះថាវាមានរូបរាងតូចល្មមជាមួយទំងន់ស្រាលងាយស្រួលទុកដាក់យកតាមខ្លួន។ ហើយសម្រាប់សមត្ថភាពបម្រើរក្នុងការថតរូបវិញក៏ទំនើបៗបំផុតផ្តល់អោយការកម្រងរូបភាពអនុស្សាវរីយ៍របស់លោកអ្នកផ្តិតជាប់ក្នុងចិត្តក្នុងកែវភ្នែកជានិរន្តរ៍។ Canon EOS RP ជម្រើសម៉ាស៊ីនថតរូប-វីដេអូដ៏ល្អបំផុតក្នុងការធ្វើជាដៃគូក្នុងដំណើរកម្សាន្តទៅទីជិត ឬឆ្ងាយក្នុងការចងក្រងនូវកម្រងរូបភាព និងវីដេអូអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន៕

 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម