no-alternative title

MSI GT75VR-7RF TitanPro ហ្គេមម៉ាស៊ីនជំនាន់ថ្មី បំពាក់នូវអេក្រង់កម្រិត 4K ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា HDR ផ្តល់នូវអនុភាពខ្លាំងបំផុត

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការរបស់ក្រុមហ៊ុន MSI នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងដៃគូតំណាងចែកចាយ IT Computer រយៈពេលជិតពីរឆ្នាំកន្លងមកនេះ យើងសង្កេតឃើញថា ផលិតផលកុំព្យូទ័ររបស់ក្រុមហ៊ុន MSI គឺមានការពេញនិយម នឹងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសរបស់យើង។ ការអះអាងបែបនេះ គឺដោយសារតែនៅតាមសាកលវិទ្យាល័យនានា គឺមាននិស្សិតជាច្រើនបាននឹងកំពុងតែប្រើប្រាស់ផលិតផលកុំព្យូទ័រ MSI នេះជាពិសេស គឺក្រុមការងារ Electronic World បានឃើញមានការស្ពាយនូវកាបូប MSI ជាច្រើននៅតាមដងវិថីនានា។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានកុំព្យូទ័រ MSI MSI GT75VR TitanPro ស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា នាពេលនេះ នឹងរឹតតែធ្វើអោយអ្នក ដែលមានចំណូលចិត្តលេងហ្គេម កាន់តែរំភើប និងមានអារម្មណ៍រីករាយជាមិនខាន អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះ គឺម៉ូដែលស៊េរី MSI GT75VR TitanPro នេះ មានអនុភាពខ្លាំង មានអេក្រង់ភ្លឺច្បាស់ ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើប។ GT75VR TitanPro ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន MSI មានអេក្រង់ទំហំ 17.3 អ៊ីង បំពាក់ជាមួយ RAM ទំហំ 32GB ប្រភេទ DDR 4 និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 1TB ប្រភេទ SATA និង 512GB ប្រភេទ SSD រួមជាមួយនឹងក្រាហ្វិកកាត Nvidia GTX 1080។ 

MSI GT75VR-7RF TitanPro ស៊េរីថ្មីនេះ មានទំងន់ 9.7 ផោន មានភ្ជាប់ជាមួយនឹងរន្ធបញ្ចេញខ្យល់ចំនួន 12 និងមានក្តារចុច Full Mechanical Keyboard។ ហ្កេមម៉ាស៊ីនថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជាកុំព្យូទ័រជំនាន់ថ្មី ដែលមានសមត្ថភាពខ្លាំង និងភ្ជាប់ជាមួយនឹងមុខងារអស្ចារ្យបំផុត។ GT75VR-7RF TitanPro បំពាក់មកជាមួយនូវអេក្រង់កម្រិត 4K និងទ្រទ្រង់ HDR ថែមទៀតោផង។ ជាមួយនឹងអេក្រង់នេះ គឺកម្ររនឹងបំពាក់នៅលើកុំព្យូទ័រ Desktop Displays ណាស់ ប៉ុន្តែយើងធ្លាប់បានឃើញខ្លះរួចមកហើយនៅលើកុំព្យូទ័រអេក្រង់ 17 អ៊ីង និងអេក្រង់ 18 អ៊ីង។ ការ Upgrade ទៅប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ HDR នេះ ពិតជាធ្វើអោយកុំព្យូទ័រ MSI GT75VR-7RF TitanPro កាន់តែអស្ចារ្យបំផុត។

កុំព្យូទ័រស៊េរីថ្មី GT75VR-7RF TitanPro ដែលគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងអេក្រង់ និង Keyboard ដែលពិតជាគួរអោយទាក់ទាញបំផុត។ កុំព្យូទ័រស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core i7-7820HK ក្រាហ្វិកកាតប្រភេទ GTX 1080។ GT75VR-7RF TitanPro មានរន្ធបញ្ចេញកម្តៅដល់ទៅ 12 ដែលបំភាយកម្តៅបាន 100% ហើយវាភ្ជាប់ជាមួយនឹងកង្ហារប្រព័ន្ធត្រជាក់ម៉ាស៊ីនថែមទៀត។ សរុបមក កុំព្យូទ័រស៊េរីថ្មី GT75VR-7RF TitanPro ពិតជាមានសមត្ថភាពខ្លាំងក្លា ហើយនឹងប្រើប្រាស់ប្រព័ន្ធកម្លាំងម៉ាស៊ីនរបស់វាពិតជាខ្លាំងដែលជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលមានចំណូលចិត្តនៅក្នុងការលេងហ្គេម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន