no-alternative title
no-alternative title
no-alternative title
no-alternative title

កាសតន្រ្តីជំនាន់ថ្មី មានរាងតូច ស៊ីវីល័យ ដែលជាជម្រើសថ្មីសំរាប់ប្រិយមិត្តពីក្រុមហ៊ុន JBL បានមកដល់ហើយ

កន្លងមកបើនិយាយពីផលិតផល JBL ភាគច្រើន គឺលោកអ្នកដឹងថា មានតែ Speaker តែប៉ុណ្ណោះ ហើយគ្រប់គ្នាក៏បានស្គាល់ពីគុណភាព និងការបន្លឺសម្លេងរបស់ផលិតផលអាមេរិកនេះហើយ គឺពិតជាពិសេស និងអស្ចារ្យមែនទែនសំរាប់ការស្តាប់តន្រ្តី។ នៅឆ្នាំនេះ ដើម្បីផ្តល់ជូនលោកអ្នកកាន់តែប្លែកអារម្មណ៍នោះ  ក្រុមហ៊ុនបានផលិតនូវកាស់តន្រ្តីជំនាន់ថ្មី ជាច្រើនប្រភេទ និងមានច្រើនជម្រើស សំរាប់ប្រិយមិត្តទាំងអស់គ្នាថែមទៀតផង កាសថ្មីទាំងនេះ គឺមានរាងតូច ស៊ីវីល័យបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.JBL Reflect Fit

គ្រាន់តែឃើញរូបរាង គ្មានឡើយពាក្យថា មិនចង់បាន ព្រោះថា កាសដ៏ប្រណិតម៉ូដែលថ្មីនេះ ត្រូវបានផលិតឡើងសម្រាប់បន្ថែមភាពស៊ីវីល័យផ្ទាល់តែម្តង ដោយសារតែកាសពាក់ជាប់នឹងក។ កាសប្រភេទអក្សរ U នេះ ត្រូវបានក្រុមហ៊ុន JBL រចនាម៉ូតកាន់តែទាក់ទាញ បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗបំផុត ដើម្បីបំពេញបន្ថែមនូវការចង់បានរបស់អតិថិជនរបស់ខ្លួន។ JBL Reflect Fit បំពាក់នូវជ័រស្រោបក្បាលកាស ធ្វើឲ្យមានភាពងាយស្រួលក្នុងការពាក់ជាប់ត្រចៀក បំពាក់បច្ចេកវិទ្យាតភ្ជាប់ Bluetooth ភ្ជាប់ទៅកាន់ទូរស័ព្ទបានយ៉ាងងាយស្រួល និងមិនធ្វើឲ្យឈឺត្រចៀកឡើយ។

បន្ថែមលើនេះ កាសម៉ូដែលថ្មីនេះ មានបំពាក់នូវបច្ចេកវិទ្យាសម្លេង JBL Signature Sound ធ្វើឲ្យការបញ្ចេញសម្លេងបានកាន់តែពិរោះរណ្តំក្នុងត្រចៀកតែម្តង មួយទៀតគឺកម្មវិធីតាមដានសុខភាពបេះដូង Live Heart Rate feedback ដែលមានលក្ខណះពិសេសត្រង់វាប្រាប់ពីកម្រិតនៃចង្វាក់បេះដូង ដោយមិនចាំបាច់បើកមើលក្នុងទូរស័ព្ទ ឬចុចលើកាសឡើយ។  លើសពីនេះទៅទៀត ជាមួយនឹងការរចនាពាក់ជាប់នឹងកយ៉ាងងាយស្រួលហើយនោះ វាក៏មានថាមពលថ្ម ដែលអាចប្រើប្រាស់រហូតដល់ 10ម៉ោងឯណ្ណោះ ហើយគ្រាន់តែសាកថ្មត្រឹម 15នាទី គឺអាចកម្សាន្តបានរហូតដល់ 1 ម៉ោងផងដែរ និងថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា Sweat Proof ប្រភេទ IPX5 Level ការពារការជ្រាបចូលនៃទឹក និងល្អងធូលី ធ្វើឲ្យការដំណើរការរបស់វាកាន់តែស្រួល និងធន់ក្នុងការប្រើប្រាស់៕  

2 .JBL Inspire 700

នេះគឺជាកាសស៊េរីថ្មីមួយទៀត ពីក្រុមហ៊ុន JBL ម៉ូដែល JBL Inspire 700 ដែលត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះសម្រាប់បំពេញបំណងរបស់អតិថិជន ជាមួយនឹងការរចនារូបរាងដ៏ប្រណិត ងាយស្រួលក្នុងការពាក់ជាប់ត្រចៀក មិនរបូត ឬធ្លាក់ចេញពីត្រចៀកឡើយ ពិសេសបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់ Bluetooth ងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ទូរស័ព្ទ ដើម្បីស្តាប់តន្រ្តីបានយ៉ាងពិរោះរណ្តំចិត្ត។ បន្ថែមលើនេះ កាសម៉ូដែលថ្មីនេះ មានបំពាក់នូវបច្ចេកវិទ្យាសម្លេង JBL Signature Sound ធ្វើឲ្យការបញ្ចេញសម្លេងបានកាន់តែពិរោះរណ្តំក្នុងត្រចៀកតែម្តង ហើយថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា Sweat Proof ប្រភេទ IPX5 Level ការពារការជ្រាបចូលនៃទឹក និងល្អងធូលី ធ្វើឲ្យការដំណើរការរបស់វាកាន់តែស្រួល និងធន់ក្នុងការប្រើប្រាស់ ។ មិនត្រឹមតែមានរូបរាង និងបច្ចេកវិទ្យាទំនើបៗហើយនោះ JBL Inspire 700 មានថាមពលថ្មដែលអាចកម្សាន្តបានរហូតដល់ 8 ម៉ោង ឯណ្ណោះ។

3.JBL Focus 300

ជាមួយនឹងកាសពណ៌ខ្មៅមានស្នែងសម្រាប់ពាក់ជាប់ត្រចៀកម៉ូដែលថ្មី JBL Focus 300 មួយម៉ដែលនេះក៏មិនអន់ដែរ ដោយសារតែរូបរាងដ៏ប្រណិត ពណ៌ខ្មៅរលើប បង្ហាញខ្លួនជាមួយភាពជឿជាក់ ជាមួយនឹងការប្រើប្រាស់ខ្សែនិងឌុយខ្នាត 3.5 មម សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទបាន ដោយមានប្រវែង1ម៉ែត្រ មានសភាពជាប់ ធន់ មិនងាយដាច់ឡើយ។ JBL Focus 300 មានបំពាក់នូវបច្ចេកវិទ្យាសម្លេង JBL Signature Sound with Pure Bass performance ដែលអាចបញ្ចេញសម្លេងបានយ៉ាងពិរោះរណ្តំក្នុងត្រចៀកតែម្តង បន្ថែមលើនេះវាក៏មានបំពាក់នូវបច្ចេកវិទ្យាសម្លេង JBL Signature Sound ធ្វើឲ្យការបញ្ចេញសម្លេងបានកាន់តែពិរោះរណ្តំក្នុងត្រចៀកតែម្តង ហើយថែមទាំងមានបំពាក់នូវបច្ចេកវិទ្យា Sweat Proof ប្រភេទ IPX5 Level ការពារការជ្រាបចូលនៃទឹក និងល្អងធូលី ធ្វើឲ្យការដំណើរការរបស់វាកាន់តែស្រួល និងធន់ក្នុងការប្រើប្រាស់ ។

ផលិតផលទាំងនេះ មានលក់នៅហាង៖ Apsara Mobile Tel: 023 6666 189 

https://www.facebook.com/apsaramobile168/

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍