no-alternative title

ASUS VivoBook X512 ស្តើង ស្រាល និងមានសមត្ថភាពខ្ពស់ ធានាថា អេមសម្រាប់បំពេញការងារប្រចាំថ្ងៃ

អ្នកប្រហែលជាបានស្គាល់ និងដឹងខ្លះអំពី X512 ហើយដែលជាស៊េរី VivoBook។ លេបថបមួយនេះត្រូវបានដាក់លក់ជាផ្លូវការតាំងពីឆ្នាំ 2019 ម៉្លេះ ប៉ុន្តែដោយសារតែគុណភាព និងរូបរាង លេបថបមួយនេះនៅតែទទួលបានការចាប់អារម្មណ៍ជាច្រើនជាមួយនឹងតម្លៃសមរម្យទៀតផង។ VivoBook X512 គឺជាលេបថបដែលមានអេក្រង់ជាប្រភេទ NanoEdge display ជាមួយនឹងកាតក្រាហ្វីក NVIDIA GeForce។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លេបថបមួយនេះ មាន 4 ពណ៌គឺ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកក្រូច និងពណ៌ទឹកប៊ិច។ រូបរាងខាងក្រៅរបស់លេបថបនេះ គឺមានសភាពគ្រើម ហើយនៅពេលដែលអ្នកបើកលេបថបនេះឡើង អ្នកនឹងឃើញអេក្រង់ទំហំ 15.6 អ៊ីង NanoEdge Display មានគែមព័ទ្ធជុំវិញអេក្រង់ស្ដើងខ្លាំងដែលមានបំពាក់ Microphone, Web Camera និងlogo របស់ ASUS VivoBook។ បន្ទាប់មកគឺក្ដារចុចដែលមានភ្លើង LED ពីក្រោម Touchpad ដែលមាន Fingerprint Scanner នៅគែមខាងស្ដាំ និង Logo របស់ Sonic Master។ 

នៅខាងស្ដាំមាន USB 3.1, HDMI, រន្ធសាកថ្ម, USB Type C, microSD និង Audio port 3.5mm។ រីឯខាងឆ្វេងវិញមានរន្ធ USB និង កូនភ្លើង LED សម្រាប់ឲ្យអ្នកដឹងនៅពេលថ្មត្រូវបានបញ្ចូលពេញ។ លេបថបនេះបានបំពាក់ Stereo Speaker ចំនួនពីរនៅផ្នែកខាងក្រោមដោយ SonicMaster។ VivoBook X512 នេះ មានទម្ងន់ប្រហែលជា 1.75 គីឡូក្រាម។

VivoBook X512 មកជាមួយនឹង Intel Core i3, Core i5, និង Core i7។ ដោយសារតែលេបថបនេះ មិនមែនជាលេបថបដែលច្នៃឡើងសម្រាប់ការលេងហ្គេមនោះទេ ដូច្នេះវាអាចនឹងមានភាពរអាក់រអួលបន្តិចបន្តួច ប៉ុន្តែចំពោះការធ្វើការងារការិយាល័យ ឬការងារសាលាផ្សេងៗ លេបថបមួយនេះពិតជាសាកសម និងដើរបានយ៉ាងរលូន។ អ្វីដែលធ្វើឲ្យលេបថបនេះកាន់តែទាក់ទាញចំណាប់អារម្មណ៍នោះគឺ Fingerprint Sensor ជាមួយនឹង Window Hello។ VivoBook X512 បំពាក់ដោយថ្ម 37Wh ដែលជាទូទៅគឺអ្នកអាចប្រើបានរហូតដល់ទៅ ៥ម៉ោងឯណោះ។ ហើយវាត្រូវការតែ២ម៉ោងប៉ុណ្នោះ ដើម្បីសាកថ្មឲ្យពេញ។ 

ប្រសិនបើអ្នកគិតថាលេបថប 15 អ៊ីងនេះធំពេក លេបថបនេះក៏មានទំហំ 14 អ៊ីងដែលជាជំរើសមួយទៀតសម្រាប់អ្នកដែរ។ ខាងក្រោមនេះ គឺជាតារាងតម្លៃ និង Spec របស់ VivoBook 14/15 (X412/X512):

 

សំរាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងហាងកុំព្យូទ័រដែលនៅជិតអ្នកបំផុត!

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន