no-alternative title
no-alternative title

ASUS ROG ប្រកាសចេញនូវម៉ាស៊ីនកុំព្យូទ័រយួរដៃម៉ូដែលថ្មី Zephyrus Duo 15 រូបរាងពិតជាស្អាត និងមានអនុភាពបំផុត (មានវីដេអូ)

ថ្មីៗនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញនូវកុំព្យូទ័រយួរដៃ ROG Zephyrus Duo 15 ស៊េរីថ្មីរបស់ខ្លួនដែលមានអេក្រង់ចំនួនពីរ ហើយមានរូបរាងស្តើងល្អក្នុងការប្រើប្រាស់។ នេះ គឺជាម៉ាស៊ីនកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាដែលមានកម្រិតខ្លាំងក្លាមិនធម្មតានោះទេ។ ជាមួយនឹងការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងការប្រើប្រាស់ជាទម្រង់ Multi-monitor ដែលធ្វើអោយអ្នកលេងហ្គេម creators និងអ្នកប្រើប្រាស់អាជីពជាច្រើនអាចធ្វើការកាន់តែមានប្រសិទ្ធិភាពនៅលើម៉ាស៊ីនកុំព្យូទ័ររបស់ពួកគេថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Zephyrus Duo 15 នេះ មានការឌីស្សាញជាមួយនឹង Active Aerodynamic System (AAS) Plus ជាមួយនឹងអេក្រង់  full-width ROG ScreenPad Plus touchscreen ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ជាទីបំផុត។

ROG ScreenPad Plus សមត្ថភាពខ្លាំងក្លាគ្មានដែនកំនត់

ជាមួយនឹងការបន្ថែមនូវអេក្រង់មួយទៀតនៅលើកុំព្យូទ័រដែលមានកម្រាស់ស្តើងដ៏ទាន់សម័យនេះ អេក្រង់នេះគឺមានទំហំធំគ្រប់គ្រាន់ក្នុងការផ្តល់នូវព័ត៌មានបានយ៉ាងទូលំទូលាយក្នុងការប្រើប្រាស់បំផុតគ្រប់ជ្រុងតែម្តង។ នៅពេលដែលបើកកុំព្យូទ័រនេះ ROG ScreenPad Plus នេះ គឺងាយស្រួលក្នុងការមើល និងងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងនៅលើអេក្រង់ Touchscreen។ ROG Zephyrus Duo 15 នេះមានអេក្រង់ទំហំ 14.1 អ៊ីង ដែលធ្វើអោយវាមានភាពងាយស្រួលបំផុតក្នុងការលេងហ្គេម។ សម្រាប់អេក្រង់នេះ គឺជាកញ្ចក់ IPS ជាមួយនឹងកម្រិតភាពច្បាស់ 3840x1100 និង 60 Hz refresh rate ថែមទៀត។ ក្រុមហ៊ុន ROG ក៏ធ្វើការជាមួយនឹងក្រុមអ្នកអភិវឌ្ឍហ្គេមជាច្រើនទៀតដូចជា Techland ក្នុងការប្រើប្រាស់ទៅលើហ្គេមប្រភេទ AAA games ដូចជា Dying Light 2, ជាដើម។ 

នៅក្នុងកិច្ចសហការជាមួយនឹង Overwolf ក៏អនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចធ្វើការដោនឡូតនូវហ្គេមជាច្រើនទៀតដូចជា League of Legends, Fortnite និង CS:GO បានយ៉ាងងាយស្រួល។ សម្រាប់កញ្ចក់អេក្រង់ ScreenPad Plus នេះមាននូវ  toolbars, timelines និង reference ជាច្រើនទៀតដែលបង្ហាញចេញពីការងារនៅលើអេក្រង់គោលនោះ។ សម្រាប់មុខងារ Task Group ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការ snapshots ទៅលើការរៀបចំនូវកម្មវិធីនេះ នៅលើអេក្រង់ទាំងពីរនេះបានថែមទៀតផង។ ROG Armoury Crate ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនក្នុងការតាមដានមើលទៅលើ CPU និង GPU frequencies។ សម្រាប់  streamers ក៏អាចធ្វើការផ្សាយបន្តផ្ទាល់បាននៅលើអេក្រង់ទីពីរនេះជាមួយនឹងមុខងារ Xsplit Gamecaster បានផងដែរ។

ចរន្តខ្យល់ AAS Plus

សម្រាប់ប្រសិទ្ធិភាពកម្រិតខ្ពស់បំផុតនោះ អេក្រង់ទីពីរ  ROG ScreenPad Plus នេះគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធត្រជាក់ផងដែរ។ សម្រាប់បន្ទះឈីបជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះគឺពិតជាប្រើប្រាស់នូវកម្លាំងម៉ាស៊ីនខ្លាំងក្លាមែនទែន។ សម្រាប់កុំព្យូទ័រ ROG Zephyrus នេះក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Active Aerodynamic System (AAS) ផងដែរ។ វាមានការពង្រឹងទៅលើប្រព័ន្ធខ្យល់លំហូរបានលឿនជាងមុនដល់ទៅ 30% ហើយវាក៏មានការកាត់បន្ថយទៅលើកម្រិត noise ដល់ទៅ 46 dB(A)នៅក្នុង Turbo mode និង 43 dB(A) នៅក្នុង  Performance mode ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់

ជាមួយនឹងកុំព្យូទ័រ Zephyrus Duo 15 នេះ អ្នកប្រើប្រាស់ជាច្រើនអាចជ្រើសរើសរវាងនូវកម្រិត ultrafast 300Hz/3 ms ឬនៅក្នុងកម្រិត 4K UHD នេះ។ សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមប្រភេទ  Esports នេះគឺមានកម្រិតដល់ទៅ  300Hz ។ សម្រាប់អេក្រង់នេះគឺមានកម្រិត  3 ms response time ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យគ្មានគូប្រៀបនោះទេ។ Zephyrus Duo 15 មានអេក្រង់កម្រិត  4K UHD display ជាមួយនឹងកម្រិតពណ៌ PANTONE Validated និង 100% Adobe RGB។ អេក្រង់នេះ គឺមានប្រើប្រាស់នូវបច្ចេកវិទ្យា NVIDIA G-SYNC technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទទួលបាននូវល្បឿនខ្លាំងក្លាបំផុតដែលគ្មានគូប្រៀបនោះទេ។ ដូចនេះ អ្នកអាចប្រើប្រាស់បានកាន់តែយូរ និងអស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមកនោះទេ។

ល្បឿនដ៏លឿនគ្មានគូប្រៀប

អេក្រង់នេះដំណើរការនូវ GPU កម្រិតខ្ពស់ដ៏អស្ចារ្យ។ សម្រាប់ក្រាហ្វិកកាតរបស់វាគឺ NVIDIA GeForce RTX 2080 SUPER ដែលធ្វើអោយម៉ាស៊ីននេះ ដំណើរការលឿន និងរលូនបំផុត។ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់កម្រិតខ្ពស់ និង ROG Boostហើយ GPU នេះមានកម្រិតល្បឿនដល់ទៅ 1330MHz នៅក្នុង Turbo mode។ សម្រាប់ស្ថាបត្យកម្ម Turing architecture នៅក្រាហ្វិកកាត GeForce RTX series នេះពិតជាធ្វើអោយការដំនើរការនៅលើគំរូ 3D នេះបានលឿនបំផុត។ បច្ចេកវិទ្យា AI របស់វាពិតជាអស្ចារ្យមិនធម្មតានោះទេ។

ល្បឿនលឿនក្នុងការប្រើប្រាស់

កុំព្យូទ័រនេះមានភ្ជាប៉ជាមួយនឹងបន្ទះឈីប 8-core 10th Generation ប្រភេទ Intel Core i9 CPU ដែលមានល្បឿនដល់ទៅ  5.3 GHz នៅលើ  single core និង 16 parallel threads ជាមួយនឹងបច្ចេកវិទ្យា  Hyper-Threading technology សម្រាប់ធ្វើការងារធំៗថែមទៀតផង។ កាន់តែពិសេសជានេះទៀតនោះ ម៉េមូរីទំហំ 48GB SO-DIMM memory ដែលមាននៅលើកុំព្យូទ័រ Zephyrus Duo 15 នេះ គឺត្រៀមខ្លួនរួចរាល់សម្រាប់ការងារ multitasking ដែលធានាថា គ្មានបញ្ហាទេ។ Zephyrus Duo 15 ក៏មានភ្ជាប់ជាមួយនឹង DDR4-3200 RAM កម្រិត 2666 MHz standard សម្រាប់ធ្វើការពង្រឹងទៅលើប្រព័ន្ធដំណើរការ និងការឆ្លើយតបថែមទៀតផង។ Zephyrus Duo 15 ក៏មាន NVM Express PCIe x4 SSDs ដំណើរការនៅក្នុង RAID 0 ផងដែរ។ កុំព្យូទ័រនេះ ក៏ដំនើរការនូវ USB Type-C (USB-C) និង Thunderbolt 3 ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន