នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវយុទ្ធនាការទីផ្សារថ្មីសម្រាប់កុំព្យូទ័រម៉ូឌែល VivoBook ស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា #WowTheWorld សម្រាប់កុំព្យូទ័រ VivoBook ស៊េរី ដ៏មានប្រជាប្រិយភាពរបស់ខ្លួន ដែលបានផ្តល់នូវភាពទាក់ទាញជាមួយនឹងការប្រើប្រាស់នូវពណ៌ស្រស់ស្អាត ដែលឌីស្សាញឡើងសម្រាប់អ្នកប្រើប្រាស់ដែលជាយុវវ័យសម័យថ្មី។ យុទ្ធនាការនេះ គឺមានគោលដៅសម្រាប់មនុស្សជំនាន់ថ្មីជាមួយនឹងការបង្ហាញនូវម៉ូឌែល VivoBook 2020 Series ហើយនេះគឺជាការពង្រឹងទៅលើម៉ាកយីហោ VivoBook ផងដែរ។ VivoBook មិនគ្រាន់ត្រឹមតែជាផលិតផលនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃវប្បធម៌សម្រាប់មនុស្សជំនាន់ថ្មី។
កុំព្យូទ័រ VivoBook ស៊េរីថ្មីចំនួន 2 នេះ គឺមានពណ៌ប្លែក និងមានការឌីស្សាញសម្រាប់មនុស្សជំនាន់ថ្មី។ កុំព្យូទ័រ VivoBook S កម្រិតខ្ពស់នេះ គឺមានតួខ្លួនស្រោបដោយលោហធាតុ ខណៈពេលដែលម៉ូឌែល VivoBook 14 និង VivoBook 15 នេះអាចនឹងមានគម្របជាលោហធាតុ ឬផ្លាស្ទិក។ សម្រាប់ម៉ូឌែលទាំងនេះគឺប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processors និងក្រាហ្វិកកាតដាច់ NVIDIA ។
យុទ្ធនាការ #WowTheWorld: ជាមួយនឹងម៉ាកយីហោដែលមានការបំផុសគំនិតសម្រាប់យុវវ័យជាមួយនឹងម៉ូឌែលកុំព្យូទ័រស៊េរី VivoBook S និង VivoBook 14/15 series នេះ មានគោលដៅក្នុងការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងអ្នកប្រើប្រាស់សម័យថ្មី ដែលផ្តល់អោយពួកគេជាមួយនឹងផលិតផលមួយ ដែលបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់ពួកគេ និងការផ្តល់នូវសមត្ថភាពពេញលេញដែលពួកគេត្រូវការផងដែរ។ សម្រាប់យុទ្ធនាការទីផ្សារ VivoBook 2020, #WowTheWorld នេះ គឺឆ្លុះបញ្ចាំងពីយុទ្ធនាការនៃតម្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី (Gen Z) សម្រាប់ភាពច្នៃប្រឌិត និងពោរពេញដោយថាមពល។
ក្រុមហ៊ុន ASUS គឺសក្តិសមយ៉ាងល្អឥតខ្ចោះក្នុងការបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់មនុស្សជំនាន់ថ្មីក្នុងការបង្ហាញអំពីអ្វីដែលពួកគេប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ VivoBook S នេះ។ យុទ្ធនាការនេះ គឺផ្តោតទៅលើភាពងាយស្រួលក្នុងការចល័ត និងមាតិកាសង្គមឌីជីថលនៃបុគ្គលិកលក្ខណៈរបស់មនុស្សសម័យថ្មីដេលមានការជម្រុញដោយតន្ត្រី បច្ចេកវិទ្យា AR និងការឌីស្សាញយ៉ាងល្អឥតគ្មានគូប្រៀបដែលបង្ហាញអំពីរបៀបដែលកុំព្យូទ័រម៉ូឌែលទាំងនេះ អង្រួនពិភពលោកជាមួយនឹងគំនិត និងទេពកោសល្យរបស់ពួកគេនោះ។
នៅក្នុងខណៈពេលដែលតន្រ្តីគឺមានឥទ្ធិពលខ្លាំងសម្រាប់ទីផ្សារគោលដៅនេះ ក្រុមហ៊ុន ASUS បានសហការជាមួយនឹងតន្រ្តីករ Godi J ដែលធ្វើការតែងបទចម្រៀងផ្ទាល់សម្រាប់កុំព្យូទ័រម៉ូឌែល VivoBook 2020 series នេះ។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់សម័យថ្មីនេះ គឺជាជាអ្នកប្រើប្រាស់នូវ AR filters ផងដែរ ដូចនេះក្រុមហ៊ុន ASUS ក៏សហការជាមួយនឹងសិល្បៈករ AR Gene និងការបង្ហាញនូវភាពច្នៃប្រឌិតរបស់គាត់ដេលមានការបង្ហាញនៅក្នុងយុទ្ធនាការវីដេអូរបស់កុំព្យូទ័រ VivoBook នេះ។ លក្ខណៈជាច្រើនទៀតគឺមានក្រុមអត្តពលិក Desola Oki និងអ្នកឌីស្សាញស្បែកជើងវ័យក្មេង Michael Cutini ថែមទៀត។
តាមការបញ្ជាក់នៅក្នុងការសិក្សាមួយដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ OC&C Strategy Consultants នោះ អ្នកប្រើប្រាស់សម័យថ្មី (Gen Z) នឹងមានអ្នកប្រើប្រាស់នៅជុំវិញពិភពលោកដល់ទៅ 33 % នៅត្រឹមឆ្នាំ 2029 នេះ។ អ្នកប្រើប្រាស់សម័យថ្មីនេះពិតជាមានក្តីរំភើបជាមួយនឹងបច្ចេកវិទ្យា និងការពិចារណាទៅលើនិម្មិតសញ្ញាស្មាតហ្វូន និងកុំព្យូទ័រថែមទៀត។
សោភ័ណ្ឌភាពកាន់តែអស្ចារ្យ:
សម្រាប់កុំព្យូទ័រម៉ូឌែល VivoBook S និង VivoBook 14/15 គឺមាន 8 ពណ៌ដ៏ស្រស់ស្អាតក្នុងការប្រើប្រាស់។ កុំព្យូទ័រ VivoBook S នេះ គឺមានពណ៌ Dreamy White, Gaia Green, Resolute Red ឬ Indie Black; ខណៈពេលដែលកុំព្យូទ័រ VivoBook 14/15 គឺមានពណ៌ថ្មីបន្ថែមទៀតដូចជា Cobalt Blue, Bespoke Black, Hearty Gold និង Transparent Silver ។ វាក៏មានជម្រើសពណ៌ស Dreamy White ផងដែរ។ ពណ៌នេះ ពិតជាទាក់ទាញចិត្តបំផុតរបស់អ្នកប្រើប្រាស់។ ក្រុមអ្នកឌីស្សាញរបស់ក្រុមហ៊ុន ASUS គឺមានការផ្តោតនៃការភ្ជាប់គំនិតរបស់អ្នកប្រើប្រាស់ជាច្រើនទៅកាន់ពិភពលោក។
ការផ្តល់អំណាចសម្រាប់មនុស្សសម័យថ្មី
សម្រាប់កុំព្យូទ័រម៉ូឌែល VivoBook 2020 នេះ បាន ចាប់ពី VivoBook S (S333/S433/S533) ដែលម៉ូឌែលនីមួយៗរបស់វា គឺមានរូបរាងតូចស្រោបដោយលោហធាតុដែលមានទំហំ 13, 14 ឬ 15 អ៊ីង។ សម្រាប់ជំនាន់បន្ទាប់របស់វាគឺជា VivoBook 14 និង VivoBook 15 ដែលមានគម្របជាលោហធាតុ ឬផ្លាស្ទិក។ សម្រាប់កុំព្យូទ័រ គឺមិនមែនត្រឹមតែការផ្តោតទៅលើសោភ័ណ្ឌភាពនោះទេ កុំព្យូទ័រ VivoBook នេះ ក៏មានផ្តល់នូវមុខងារជាច្រើនដែលអ្នកប្រើប្រាស់សម័យថ្មីត្រូវការសម្រាប់ភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេថែមទៀតផង។ ម៉ូឌែលទាំងនេះ នៃកុំព្យូទ័រ VivoBook series គឺប្រើប្រាស់នូវបន្ទះឈីប Intel Core i7 processors និងក្រាហ្វិកកាតដាច់ NVIDIA ហើយម៉ូឌែលនីមួយៗ គឺមានអេក្រង់ NanoEdge display និងប្រព័ន្ធ WiFi 6 ៕