no-alternative title

ASUS VivoBook E402 មានតម្លៃសមរម្យ មានសមត្ថភាពអាចបំពេញការងារពីចម្ងាយបានយ៉ាងរលូន ជាពិសេស Online School សម្រាប់ក្មេងៗ

នៅក្នុងពេលបច្ចុប្បន្ននេះ ការធ្វើការងារពីចម្ងាយបានក្លាយជាផ្នែកមួយដ៏សំខាន់ និងជានិន្នាការថ្មីផងដែរ នៅក្នុងអាជីពការងាររបស់អ្នកប្រើប្រាស់ជាច្រើននៅជុំវិពិភពលោកផងដែរ។ ប្រសិនបើលោកអ្នកកំពុងតែស្វែងរកនូវកុំព្យូទ័រដែលមានតម្លៃសមរម្យ និងការឌីស្សាញដែលមានភាពទាក់ទាញនោះ អ្នកអាចក្រឡេកមើទៅលើម៉ូឌែល ASUS VivoBook E402 បាន។ ASUS VivoBook E402 នេះ គឺជាម៉ូឌែលចុងក្រោយបំផុតនៃត្រកូល ASUS VivoBook ដែលមានអេក្រង់ទំហំ 14 អ៊ីង រូបរាងតូច ទម្ងន់ស្រាលក្នុងការប្រើប្រាស់បំផុត។ 

កុំព្យូទ័រនេះ មានអេក្រង់ធំក្នុងការប្រើប្រាស់ Storage ធំជាងមុនក្នុងការប្រើប្រាស់ និងមានបំពាក់នូវបច្ចេកវិទ្យាជាច្រើនទៀតដែលមានការឌីស្សាញឡើងដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការធ្វើកិច្ចការងារប្រចាំថ្ងៃ និងការកម្សាន្តជាច្រើនកាន់តែសម្បូរបែប។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការប្រើប្រាស់ពណ៌ដ៏ប្រណិតផ្តល់នូវអារម្មណ៍ជឿជាក់គ្មានគូរប្រៀបនោះទេ

ASUS VivoBook E402 នេះផ្តល់នូវភាពទាក់ទាញ និងអារម្មណ៍ជឿជាក់ដែលគ្មានគូរប្រៀបនោះទេ។ កុំព្យូទ័រ ASUS VivoBook E402 នេះគឺមានរូបរាងតូចជាមួយនឹងវិមាត្រ 339 x 235 x 21.9 (mm) និងទម្ងន់ត្រឹមតែ 1.56 kg តែប៉ុណ្ណោះ។ កុំព្យូទ័រ Notebook នេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះ គឺពណ៌ស ពណ៌ខៀវ និងពណ៌ក្រហមដ៏ស្រស់ស្អាត។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់គ្រប់ទីកន្លែង

កុំព្យូទ័រនេះអាចប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃបានយ៉ាងល្អបំផុត។ កុំព្យូទ័រនេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home 64bit បន្ទះឈីប AMD A4-9125 ម៉េមូរីទំហំ 4GB DDR3L 1600MHZ ជាមួយនឹង Storage ដែលមានទំហំ 1TB 5400RPM SATA Hard Dive និងក្រាហ្វិកកាត Intel® HD Integrated Graphics ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ថែមទៀតផង។ អេក្រង់របស់កុំព្យូទ័រ ASUS VivoBook E402 នេះគឺមានទំហំ 14" HD WLED ជាមួយនឹងកម្រិតភាពច្បាស់ 1366 X 768 ថែមទៀត។ ASUS VivoBook E402 នេះមានភ្ជាប់ជាមួយនឹងរន្ធផតជាច្រើនសម្រាប់ការប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃដូចជា 1 x Microphone-in/Headphone-out jack1 x USB 3.1 TYPE C port(s) 1 x USB 3.0 port(s)1 x USB 2.0 port(s), 1 x RJ45 LAN Jack for LAN insert 1 x HDMI។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មាន Wi-Fi 802.11 a/b/g/n Bluetooth v4.0 ថែមទៀតផង។ 

ការប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លានេះ ASUS VivoBook E402 ល្អបំផុតនៅក្នុងកិច្ចការងារប្រចាំថ្ងៃ។ វាផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់នូវមុខងារ Multitasking សម្រាប់កម្មវិធីជាច្រើនដូចជា Microsoft Office ការទស្សនាវិដេអូ ការឆែកនៅលើអ៊ីនធឺណិត ឬការលេងហ្គេមថែមទៀត។ ASUS VivoBook E402 មានកម្រិតពណ៌ស្រស់ស្អាតនេះគឺដោយសារតែបច្ចេកវិទ្យា ASUS Splendid technology ។ លោកអ្នកអាចមើលរូបភាព វីដេអូ និងអ្វីគ្រប់យ៉ាងជាមួយនឹងភាពរលូន និងអស្ចារ្យជាទីបំផុត។ 

គួរបញ្ជាក់ផងដែរថា ASUS VivoBook E402 នេះភ្ជាប់ជាមួយនឹង Speakers ភ្លោះសំឡេងលឺខ្លាំងពិរោះរណ្តំចិត្តថែមទៀត។ វានឹងផ្តល់នូវបទពិសោធន៍នៃការស្តាប់តន្ត្រីដ៏អសច្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នក។ មួយវិញទៀត SonicMaster គឺត្រូវបានបង្កើតឡើងដោយក្រុមការងារ ASUS Golden Ear សម្រាប់ការផ្តល់នូវប្រព័ន្ធ Audio នៅលើ PC Notebook នេះ។ VivoBook E402 មានការពង្រឹងទៅលើ SonicMaster-enhanced audio សំឡេងលឺច្បាស់គ្មានគូរប្រៀបនោះទេ។

បច្ចេកវិទ្យា IceCool technology ដែលធ្វើអោយម៉ាស៊ីនត្រជាក់ និងផាសុកភាពបំផុតក្នុងការប្រើប្រាស់

ដើម្បីធ្វើអោយម៉ាស៊ីននេះត្រជាក់ជានិច្ចនោះ បច្ចេកវិទ្យា ASUS IceCool Technology ធ្វើអោយកុំព្យូទ័រ ASUS VivoBook E402 នេះនូវការរក្សានូវសីតុណ្ហភាពចន្លោះពី 28゚C និង 35゚C ដែលល្អបំផុតក្នុងការប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃនោះ។ ដូចនេះ ការប្រើប្រាស់នូវកុំព្យូទ័រនេះច្រើនម៉ោងគឺគ្មានបញ្ហាឡើងកំដៅអ្វីនោះទេ ហើយវាផ្តល់នូវផាសុកភាពបំផុតក្នុងការប្រើប្រាស់ថែមទៀតផង។ ASUS VivoBook E402 នេះគឺជាមានការឌីស្សាញជាមួយនឹងការផ្តល់នូវ Touchpad ដ៏អស្ចារ្យបំផុតក្នុងការប្រើប្រាស់។ វាមានបច្ចេកវិទ្យាផ្តាច់មុខជាច្រើនដែលប្រើប្រាស់នៅក្នុងការផលិតនូវ Touchscreens របស់ស្មាតហ្វូននេះទៅជា Touchpad ដែលផ្តល់នូវកម្រិតនៃការឆ្លើយតបបានលឿន និងភាពត្រឹមត្រូវដែលមិនគួរអោយជឿនោះទេ។

Touchpad ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Smart Gesture technology និង Keyboard ងាយស្រួលប្រើប្រាស់

ការប្រើប្រាស់ Touchpad កាន់តែជឿជាក់ងាយស្រួលក្នុងការប្រើប្រាស់ស្និទ្ធិបំផុត នេះគឺដោយសារតែការប្រើប្រាស់នូវ Multi-Touch និង Smart Gesture ផងដែរ។ វាអនុញ្ញាតអោយអ្នកបញ្ជា និង Scroll នៅលើ Webpages ឬការ Zoom ទៅលើរូបភាពជាច្រើនបានយ៉ាងងាយស្រួលបំផុតដែលគ្មានគូប្រៀបនោះទេ។ សម្រាប់ Keyboard របស់វាដំណើរការបានយ៉ាងល្អ និងងាយស្រួលក្នុងការវាយអក្សរជាទីបំផុត។ វាមានគម្លាត 1.6mm សម្រាប់ Key នីមួយៗ ហើយសម្រាប់គ្រាប់ Key នីមួយៗគឺធន់ខ្លាំងណាស់ដែលអាចទប់ទល់ទៅនឹងការចុចដល់ទៅ 10 លានដង។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន