no-alternative title
no-alternative title

Optoma CinemaX P2 Smart 4K UHD ម៉ាស៊ីនបញ្ចាំងរូបភាព-វីដេអូដ៏ទំនើបជាមួយកម្រិតបញ្ចូនរូបភាព-វីដេអូបានក្នុងគុណភាពខ្ពស់បំផុតមិនធ្លាប់មាន

សព្វថ្ងៃនេះ សម្រាប់ការធ្វើសិក្ខាសាលា ការបង្រៀន ការប្រជុំ និងការធ្វើបទបង្ហាញផ្សេងៗ ច្បាស់ណាស់ គឺត្រូវការប្រើនូវម៉ាស៊ីនបញ្ចាំងរូបភាព ដែលយើងតែងនិយមហៅថា “Projector”ហ្នឹងឯង។ ហើយសម្រាប់ម៉ាស៊ីន Projector នៅលើទីផ្សារបច្ចុប្បន្ន គឺមានច្រើនជម្រើសចេញពីក្រុមហ៊ុនផលិតល្បីៗនៅលើពិភពលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពេលនេះគេហទំព័រ ពិភពអេឡិចត្រូនិក យើងខ្ញុំសូមពាំនាំបង្ហាញនូវផលិតផលម៉ាស៊ីន Projector ស៊េរីថ្មីមួយរបស់ក្រុមហ៊ុន Optoma ដែលទើបនឹងបាននាំចូលដោយក្រុមហ៊ុន T.O Group។ ចំពោះម៉ាស៊ីន Projector ស៊េរីថ្មីនេះមានឈ្មោះថា Optoma CinemaX P2 Smart 4K UHD។

ម៉ាស៊ីន Projector មួយនេះមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្រាប់កិច្ចការងារទាំងឡាយ រួមទាំងការកម្សាន្តផងដែរ។ វាត្រូវបាន Optoma រចនាឡើងប្លែកពី Projector  ផ្សេង ពោលគឺវាមានបំពាក់នូវអំពូលសម្រាប់បញ្ចូនរូបភាព និងវីដេអូកម្រិតខ្ពស់ដល់ទៅ 30000 Lumenns ជាមួយ Laser បង្កប់ជ្រៅក្នុងតួររបស់ម៉ាស៊ីនតែម្តង រួមទាំងភ្ជាប់នូវបច្ចេកវិទ្យាបាញ់ពណ៌កម្រិត 6-Segment Color Wheel កម្រិតពណ៌ RGBRGB color ដែលផ្តល់នូវកម្រិតទឹកណ៌ និងកម្រិតពន្លឺក្នុងគុណភាពខ្ពស់បំផុតផ្តល់អោយការទស្សនាវីដេអូ ខ្សែភាពយន្ត ការលេងហ្គេម និងការធ្វើបទបង្ហាញផ្សេងៗបានច្បាស់ស្រទន់ត្រជាក់ភ្នែកតែម្តង។

 

Optoma CenemaX P2 Smart 4K UHD អាចបញ្ចូនរូបភាព-វីដេអូបានក្នុងកម្រិតខ្ពស់ដល់ទៅ 4K UHD ក្នុងទំហំផ្ទៃបង្ហាញចេញ 120 អ៊ីញ ទ្រទ្រង់មុខងារ HDR10+ និងមានកម្រិតពន្លឺ Contrast ratio: 2,000,000:1។ ជាងនេះទៅទៀតយើងក៏អាចធ្វើការភ្ជាប់ការបញ្ជាតាមទូរស័ព្ទដៃស្មាតហ្វូនសម្រាប់ការកំនត់បញ្ជាផ្សេងៗដោយប្រើកម្មវិធី SmartFIT របស់ Optoma ផ្ទាល់តែម្តង។

មិនទាន់អស់ទេ Projector  ដ៏ទំនើបរបស់ Optoma មួយនេះនូវទ្រទ្រង់ការបញ្ជាក់ដោយសំឡេងជាមួយមុខងារ Amazon Alexa និង Google Voice, ដំឡើង Speaker សំឡេងស្រាប់មានកំលាំង 40W ទ្រទ្រង់នូវប្រព័ន្ធសំឡេង Dolby Digital 2.0 ភ្ជាប់ដោយ Woofer ចំនួនពីរផ្តល់នូវសំឡេងលឺច្បាស់ខ្លាំងដោយមិនចាំបាច់ភ្ជាប់ជាមួយនឹង Speaker ពីក្រៅឡើយ រួមនឹងមុខងារប្រើប្រាស់ដ៏សម្បូរបែបជាច្រើនទៀតតម្រូវតាមការប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើង។ 

បើលោកអ្នកមានចំណាប់អារម្មណ៍ជាមួយនឹងម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីមួយនេះ លោកអ្នកអាវរកជាវបាននៅក្រុមហ៊ុន T.O Group ៕

https://www.facebook.com/tocomputer

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន