no-alternative title
no-alternative title

នាឡិកា Xiaomi Mi Smart Band 6 បង្ហាញវត្តមានជាផ្លូវការណ៍ហើយ គឺបំពាក់នូវអេក្រង់ AMOLED ពេញគែមតែម្តង

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនតាមរយៈព្រឹត្តិការណ៍អនឡាញរបស់ខ្លួន។ នាឡិកា Xiaomi Mi Smart Band 6 គឺជាសមិទ្ធិផលថ្មី ដែលមានវត្តមាននៅទីនោះដែរ។ នាឡិកាជំនាន់ថ្មីនេះ គឺមានអាប់ដែតចេញពី Mi Smart Band 3 ដោយមានការរចនាចេញជាមួយលំនាំអេក្រង់របស់ស្មាតហ្វូនដែលប្រើកញ្ចក់ AMOLED ពេញគែមតែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់កក្រុមហ៊ុនបានអោយដឹងថា អេក្រង់នាឡិកានេះគឺមានទំហំ 1.65 អ៊ីង ដែលមានពណ៍ធម្មជាតិស្អាតមែនទែន។  អេក្រង់នេះ គឺមានភាពច្បាស់ជាងមុនរហូតដល់ទៅ 50% បើធៀបជាមួយនឹងនាឡិកាជំនាន់មុនៗ។

អេក្រង់នេះមាន Resolution ទំហំ 152x486px ជាមួយនិងកម្រិតរូបភាព 326 ppi និងមានកម្រិតពន្លឺ 450Nits ហើយនិងមានភ្ជាប់មកជាមួយនូវស្រទាប់ការពារកញ្ចក់ដែលអាច់ទប់ទល់បានជាមួយនិងការឆ្កូតដោយសារការចុញខ្លាំងៗផងដែរ។ 

ក្រឡេកទៅមើលលើមុខងារ បច្ចេកវិទ្យា និងសមត្ថភាពរបស់នាឡិកានេះវិញ គឺត្រូវបានក្រុមហ៊ុនបន្ថែមនូវមុខងារត្រួតពិនិត្យសុខភាពកាន់តែសំបូរបែបក្នុងនោះមានដូចជា មុខងារ SpO2 ដែលជាមុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម និងមុខងារថ្មី វាស់កម្រិតអុកស៊ីសែនក្នុងឈាមនៅពេលដែលអ្នកហាត់ប្រាណ និងការវាស់កម្រិតខ្យល់ដង្ហើមនៅពេលដែលអ្នកគេងលក់ថែមទៀតផង។ បន្ថែមពីនេះក៏នូវមានមុខងារវាស់ចង្វាក់បេះដូងដែលមានរយៈពេល 24 ម៉ោងនៅក្នុងមួយប្តាហ៍ផងដែរ។ ក្រៅពីមុខងារសុខភាពនេះ នាឡិកានេះ ក៏មានមុខងារហាត់ប្រាណចំនួន 30 Modes ដែលចំនួននេះគឺគុណពីរបើធៀបជាមួយនឹងម៉ូដែលមុន។ ហើយមុខងារចំនួន 6 ដូចជា walking, treadmill, cycling, rowing machine (ergometer) និង elliptical. វានឹងធ្វើការដោយស្វ័យប្រវត្តិនៅពេលដែលមានចលនា។ 

សម្រាប់ថាមពលវិញនាឡិកានេះ មានថ្មទំហំ 125mAh អាចប្រើប្រាស់បាន 14 ថ្ងៃ នៅពេលសាកពេញម្តង។ អ្វីដែលពិសេសនាឡិកានេះ គឺអាចប្រើប្រាស់បានក្នុងទឹកបានក្នុងកម្រិត 5ATM ដូច្នេះលោកអ្នកអាចហែលទឹក និងជ្រមុចទឹកលេងបានដោយមិនចាំបាច់បារម្ភឡើយ។ នាឡិកានេះមានវិមាត្រសរុបទំហំ 47.4x18.6x12.7mm និងមានខ្សែរប្រវែង 155មម ដល់ 219មម។

នាឡិការនេះ បង្ហាញវត្តមានជាមួយ 6 ពណ៍ គឺ Black, Orange, Yellow, Olive, Ivory និង Blue។ Mi Smart Band 6 និងចេញលក់នៅប្រទេសចិនឆាប់ៗនេះ ដោយម៉ូដែលធម្មតា គឺមានតម្លៃ CNY 230 យ៉ន់ ដែលប្រហាក់ប្រហែល 35 ដុល្លា ស្របពេលម៉ូដែល NFC គឺមានតម្លៃ CNY 280 យ៉ន់។ សម្រប់ទីផ្សារអ៊ឺរ៉ុប គឺមានតម្លៃ 45 យូរ៉ូ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន