no-alternative title
no-alternative title

MSI Modern 15 ឆ្នាំ 2021 គឺជាឡេបថបស៊េរីថ្មី មានកម្រ៉ាស់ស្តើង សមត្ថភាពខ្ពស់ សក្តិសមបំផុតសម្រាប់ការងារប្រចាំថ្ងៃ

MSI Modern 15 ស៊េរីឆ្នាំ 2021 ត្រូវបានក្រុមហ៊ុន MSI សម្រិតសម្រ៉ាំងផលិតឡើងយ៉ាងពិសេស ជាមួយរូបរាងបែប Premium និងបានញាត់បញ្ចូលនូវគ្រឿងបង្គុំខ្លាំងៗដើម្បីអាចបំពេញក្នុងការអូសកិច្ចការងារប្រើប្រាស់ទូទៅបានច្រើនតាមតម្រូវការរបស់អ្នកប្រើ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Laptop ស៊េរីថ្មីមួយនេះ មានអេក្រង់ដែលមានគែមជុំវិញតូចស្តើង ដែលធ្វើឲ្យផ្ទៃអេក្រង់បង្ហាញលាតធំទូលាយល្អជាមួយទំហំ 15.6 អ៊ីញ Full-HD ដូច្នេះ គឺផ្តល់ឲ្យការប្រើប្រាស់បំពេញកិច្ចការងារ និងការកម្សាន្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយអាចបើកដំណើរការកម្មវិធីប្រើបានច្រើនក្នុងពេលតែមួយ ជួយឲ្យការបំពេញកិច្ចការងារដំណើរការបានលឿនរហ័សទាន់ចិត្ត។ ហើយជាពិសេសផ្នែក Lid របស់អេក្រង់នៅលើកុំព្យូទ័រស៊េរីថ្មីឆ្នាំ 2021 នេះ អាចធ្វើការកាច់បត់បានរហូតដល់ 180 ដឺក្រេជាមួយគន្លឹះត្រចៀកដ៏រឹងមាំថែមទៀតផង។ 

សម្រាប់ផ្ទាំងក្តារចុចដែលបំពាក់នូវលើ MSI Modern 15 ឆ្នាំ 2021 គឺជាប្រភេទ White Backlight Keyboard ដែលមានរំលេចដោយភ្លើង LED ពណ៌សនៅខាងក្រោម និងមាន TouchPad ទំហំធំល្មមស្ថិតនៅលើផ្ទៃខាងក្រោមផ្ទាំង Keyboard សម្រាប់ប្រើប៉ះអូសបញ្ជាជំនួសការប្រើ USB-Mouse។

ឡេបថប MSI Modern 15 ស៊េរីឆ្នាំ 2021 ដ៏ប្រណិតមួយនេះត្រូវបាន MSI ដំឡើងមកជាមួយខួរក្បាលម៉ាស៊ីនរបស់ AMD ស៊េរី Ryzen 7 លេខ 5700U ដែលមាន CPU ចំនួន 8-Core និង 8MB Cache អាចអូសល្បឿនបានខ្ពស់បំផុតដល់ 4.3GHz ភ្ជាប់ដោយអង្គក្រាហ្វិច AMD Radeon Graphics គាំទ្រល្បឿនរត់ដោយរ៉េម DDR4-3200MHz ទំហំ 32GB និងអាចបង្កើនទំហំឡើងដល់ 64GB រួមនឹងមានថាសរឹងផ្ទុកទិន្នន័យជាប្រភេទ NVMe SSD ទំហំ 512GB PCIe ផងដែរ ដូច្នេះ ជាមួយសមត្ថភាពម៉ាស៊ីនឡេបថប់ប៉ុណ្ណេះ គឺអាចឲ្យយើងប្រើក្នុងកិច្ចការងារទូទៅបានរលូនហើយ។ 

MSI Modern 15 ស៊េរីឆ្នាំ 2021 មានថ្មជាប្រភេទ Li-Polymer មានចំនួន 3-Cells ជាមួយថាមពលផ្ទុក 39Whr។ MSI Modern 15 មានទំងន់ស្រាល់ល្មមត្រឹម 1.60 គីឡូក្រាម និងកម្រាស់ស្តើងល្លីមល្មមត្រឹមតែ 18.7mm ប៉ុណ្ណោះ។

ចំពោះផ្នែកសំខាន់ៗផ្សេងៗទៀតដែលមាននៅលើ MSI Modern 15 ស៊េរីឆ្នាំ 2021 នេះ គឺមានដូចជា រន្ធ ចម្លងទិន្នន័យចេញចូលប្រភេទ USB 3.2 Gen 2 Type C, USB 3.2 Gen 2 Type-A ចំនួន 3, រន្ធបញ្ចូនរូបភាព-វីដេអូ HDMI ដែលគាំទ្រកម្រិត 4K@30Hz, រន្ធ Mic-in/Headphone-out Combo,រន្ធmicroSD Card Reader និងបច្ចេកវិទ្យា Bluetooth 5.1 ជាដើម៕

ជាមួយនឹងការចេញលកនៅកម្ពុជា គឺមានពីរជម្រើស៖

សូមស្វែងរកតាមហាងលក់កុំព្យូទ័រដែលជាគូរបស់ MSI ទូទាំងប្រទេសកម្ពុជា

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

លេចធ្លាយវីដេអូថ្មីបង្ហាញថា iPhone 18 Pro នឹងមានការឌីស្សាញរន្ធអេក្រង់ថ្មី

ដោយ ប៉េងលីន