no-alternative title
no-alternative title

ថេប្លេត ROG Flow Z13 ថេប្លេតលេងហ្គេមដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក មានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃចាប់ពី $1799

នៅថ្ងៃនេះ  ក្រុមហ៊ុនបច្ចេកវិទ្យា Republic of Gamers (ROG) មានមោទនភាពក្នុងការប្រកាសបង្ហាញនូវថេប្លេតដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោកនោះគឺ Flow Z13 ។ Flow Z13 នេះគឺមានការបញ្ចូលគ្នានៃលក្ខណៈពិសេសៗជាច្រើនសម្រាប់ប្រើប្រាស់នជាមួយនឹងកុំព្យូទ័រដើម្បីបង្កើតនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ ថេប្លេតនេះមានទម្ងន់ស្រាលត្រឹមតែ 1.1kg និងកម្រាស់ស្តើង 12mm ដែលងាយស្រួលក្នុងការយកតាមខ្លួនជាទីបំផុត។ ថេប្លេតនេះបង្កើតឡើងសម្រាប់បំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមគ្រប់រូប។

ស្ទាយ៍ថ្មីច្រើនទំរង់ក្នុងការប្រើប្រាស់

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប 12th gen Intel® Core™ i9-12900H processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3050 Ti Laptop GPU នោះ ថេប្លេតនេះអាចប្រើប្រាស់នៅគ្រប់ហ្គេមជាច្រើន និងកម្មវិធីធំៗជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ វាមានរ៉េមទំហំ 16GB 5200MHz LPDDR5 និងម៉េមូរី 1TB PCIe SSD ដែលអនុញ្ញាតអោយអ្នកលេងហ្គេមជាច្រើនអាចបើកដំណើរការហ្គេមជាច្រើនបានដោយគ្មានបញ្ហានោះទេ។ ថេប្លេត Flow Z13 គឺមានសមត្ថភាពលើសពីថេប្លេតធម្មតា។

នៅក្នុងនាមជាថេប្លេតដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកនោះ ថេប្លេត Z13 នេះត្រូវបានឌីស្សាញយ៉ាងពិសេស និងសមត្ថភាពខ្លាំងក្លាជាងកុំព្យូទ័រ laptop ធម្មតា។ ជាមួយនឹងការជម្រុញពីម៉ូឌែល ROG Mothership នោះ ថេប្លេត Flow Z13 នេះអាចប្រើប្រាស់ជាច្រើនទម្រង់ក្នុងការប្រើប្រាស់។ វាក៏មានប្រព័ន្ធត្រជាក់ vapor chamber ដែលធ្វើអោយម៉ាស៊ីននេះស្ងាត់ក្នុងការប្រើប្រាស់ និងដំណើរការយ៉ាងត្រជាក់។

ប្រព័ន្ធ vapor chamber នេះមានផ្ទៃធំអាចបំភាយកំដៅបានល្អ ហើយវាក៏ជួយដល់ទៅ GPU, CPU និង VRM ផងដែរ។ ថេប្លេត Flow Z13 នេះមានសំឡេងស្ងាត់ក្នុងការប្រើប្រាស់ជាមួយនឹងកម្រិតត្រឹមតែ 40dB ។បើមើលទៅលើកុំព្យូទ័រ ROG Flow X13 វិញនោះគឺប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 9 6900HS processor និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3050 Ti laptop GPU ។ វាមានរូបរាងស្រាល ស្តើងក្នុងការប្រើប្រាស់ ហើយវាក៏មាន 360° hinge និងកញ្ចក់ការពារ Corning Gorilla Glass នៅលើអេក្រង់ touchscreen ដែលមានកម្រិតភាពច្បាស់ 4K 60Hz និង 1080p 120Hz ។ កុំព្យូទ័រ Flow X13 គឹមាន keyboard ដែលមានគ្រាប់ key គម្លាតពីគ្នា 1.7mm ហើយវាក៏មានរន្ធផតជាច្រើនដូចជា HDMI, USB Type-A និង Type-C ផងដែរ។

សមត្ថភាពនៃការប្រើប្រាស់កាន់តែខ្លាំងក្លា

ថេប្លេត Flow Z13 មានសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ។ នៅពេលដែលប្រើប្រាស់នូវថេប្លេតនេះជាមួយនឹង standard keyboard និង mouse នោះ វាកាន់តែមានភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ជាច្រើនទៀត។ ថេប្លេត Z13 នេះទ្រទ្រង់ទៅលើហ្គេម mobile និង PC games បានយ៉ាងរលូន។ វាក៏ទ្រទ្រង់នូវ dual USB Type-C™ ports សម្រាប់បន្ថែមទៅកាន់ម៉ូនីទ័រមួយទៀតផងដែរ។ 

ប្រព័ន្ធអេកូឡូហ្សី XG mobile ecosystem 

ខណៈពេលដែល  CPU និង GPU គឺផ្តល់នូវកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់នោះ វាក៏នៅត្រូវការ XG Mobile ដែលបានប្រកាសបង្ហាញនៅក្នុងឆ្នាំ 2021 ដើម្បីធ្វើអោយសមត្ថភាពនៃថេប្លេតនេះកាន់តែខ្លាំងក្លា។ ជាមួយនឹងការបន្ថែមនូវ AMD  Radeon™ RX 6850M XT GPU XG Mobile សម្រាប់ឆ្នាំ 2022 នេះវាបានបំពេញនូវសមត្ថភាពបានល្អបំផុតទៅលើក្រាហ្វិកកាត AMD និង NVIDIA ។  ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត  GeForce RTX™ 3080, DisplayPort, HDMI outputs, USB ports និង ethernet port នោះ XG Mobile នាំយកនូវសមត្ថភាពកាន់តែខ្លាំងក្លាបំផុតគ្មានគូប្រៀបនោះទេ។ សម្រាប់ការលេងហ្គេមដែលមានកម្រិត refresh rate ខ្ពស់ ការ streaming ឬការបង្កើតនូវ content ថ្មីនោះ ថេប្លេត Flow Z13 នេះជាមួយនឹង XG Mobile គឺជាជម្រើសដ៏អស្ចារ្យបំផុតដែលគ្មានអ្វីប្រៀបប្រដូចបានទេ។

កាលបរិច្ឆេទការលក់ និងតម្លៃ

ថេប្លេត ROG Flow Z13 នេះដាក់លក់នៅក្នុងប្រទេសកម្ពុជាហើយនៅគ្រប់ហាងចែកចាយទាំងអស់ជាមួយនឹងតម្លៃចាប់ពី $1799 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន