no-alternative title
no-alternative title

ក្រុមហ៊ុន AIWA ប្រកាសសម្ពោធនូវម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែល នៅលើទីផ្សារប្រទេសកម្ពុជា

ថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2023 – AIWA ដែលជាក្រុមហ៊ុនផ្តល់សេវាអេឡិចត្រូនិកឈានមុខគេ បានប្រកាសពីការដាក់ឱ្យដំណើរការនូវផលិតផល LCD ថ្មីៗជាច្រើនម៉ូដែល នៅលើទីផ្សារប្រទេសកម្ពុជា ដែលកម្មវិធី ប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន Xing FU Hot Pot ដោយមានការអញ្ជើញចូលពីដៃគូរពាណិជកម្ម និងម្ចាស់ហាងលក់កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកជាច្រើនរូប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីតំណាងចែកចាយនៅកម្ពុជា បានអោយដឹងថា ម៉ូនីទ័រថ្មីៗនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍មើលដ៏ពិសេសមួយ ដោយសារគុណភាពបង្ហាញខ្ពស់ ពណ៌ច្បាស់ដិតត្រជាក់ភ្នែក និងមាន refresh rate ខ្ពស់ៗ។ ម៉ូនីទ័រ AIWA LCD មានច្រើនទំហំតាមតម្រូវការ ចាប់ពី 24 អ៊ីង ដល់ 27 អ៊ីង។ ផលិតផលថ្មីៗទាំងនេះ គឺមានការរចនាបែបទំនើបទាន់សម័យ ដែលនឹងជួយអោយបន្ទប់ការងារក្នុងផ្ទះ ឬការិយាល័យមានសភាពស្រស់ស្អាត។ 

បន្ថែមពីលើគុណភាពរូបភាពដ៏លេចធ្លោរបស់ម៉ូនីទ័រ AIWA តំលៃរបស់ម៉ូនីទរ័ទាំំងនេះ ក៏មានតំលៃធូរសមរម្យទៅតាមលក្ខណពិសេសផ្សេងៗគ្នា ដែលមានដូចជា AIWA MF2405-K ជាម៉ូឌែលផ្តោតលើការងារការិយាល័យ, AIWA MD2407-K ជាម៉ូឌែលផ្តោតលើហ្គេម និង AIWA MD270L-Y ជាម៉ូឌែលផ្តោតលើហ្គេម។  ការរចនាទៅលើជើងទំរ៖ ម៉ូនីទ័រមានការរចនា ergonomic ដែលអនុញ្ញាតឱ្យអ្នកប្រើបង្វិលឆ្វេងស្តាំ និងតំរូវកម្ពស់របស់ម៉ូនីទ័រឡើងលើចុះក្រោមដើម្បីភាពងាយស្រួលនៃការមើលល្អបំផុត។

តំណាងនៃក្រុមហ៊ុន AIWA ប្រចាំនៅកម្ពុជា បាននិយាយថា "យើងពិតជារំភើបក្នុងការណែនាំខ្សែថ្មីនៃម៉ូនីទ័រ LCD របស់យើងទៅកាន់ទីផ្សារប្រទេសកម្ពុជា" ។ "យើងមានទំនុកចិត្តថាម៉ូនីទ័រទាំងនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍មើលដ៏ពិសេសមួយ ដោយសារគុណភាពបង្ហាញខ្ពស់ ចន្លោះពណ៌ធំទូលាយ និងពេលវេលាឆ្លើយតបរហ័ស។" ចំនុចដែលពិសេសជាងគេគឺក្រុមហ៊ុនផ្តល់នូវការធានារយះពេល 3 ឆ្នាំពេញតាមលក្ខណ្ឌ័ដូចខាងក្រោម:

ចំពោះបប្រភេទអេក្រង់ IPS ថ្នាក់ទី A+ គឺស្តង់ដា 0,2,2 ចំនុចអុចសរុបនៅលើអេក្រង់មួយគឺមិនលើសពី 2 ទេ។

- ចំណុចអុចភ្លឺ ≦ 0 ចំណុចអុចភ្លឺមិនត្រូវបានអនុញ្ញាតទេ។

- ចំណុចអុចខ្មៅ ≦ 2 បើលើសនឹងដូរជំនួសបន្ទះអេក្រង់ថ្មី។

- សរុប៖ ចំណុចអុចភ្លឺ + ចំណុចអុចខ្មៅ + ចំណុចពណ៌ ≦ 2

- អេក្រង់មានបន្ទាត់ (ហេតុផលរោងចក្រ) ដូរជំនួសម៉ូនីទ័រថ្មី។

- គ្មានថាមពលនៅពេលបើក, ពិនិត្យមើលមូលហេតុដែលបណ្តាលឱ្យវាខូច ប្រសិនបើ main board មានបញ្ហា យើងនឹងជំនួស main board ថ្មី។ អតិថិជនអាចរកទិញបានម៉ូនីទ័រ AIWA ឥឡូវនេះនៅតាមហាងលក់រាយនៅទូរទាំងប្រទេស។

សូមជំរាបផងដែរថា AIWA គឺជាក្រុមហ៊ុនផ្តល់សេវាអេឡិចត្រូនិកឈានមុខគេ។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលដែលមានគុណភាពខ្ពស់ ទាំងការច្នៃប្រឌិត និងតម្លៃសមរម្យ។  ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទូទៅនៃផលិតផលនិមួយៗ៖

AIWA MF2405-K ជាម៉ូឌែលផ្តោតលើការងារការិយាល័យ

•Panel Size: 23.8“ IPS panel 

•Resolution: 1920x1080 

•Resfresh Rate: 100Hz 

•Panel quality: Grade A+

•Input Interface: HDMI+DP+Earphone 

•Brightness: 240 CD/M 

•Audio: Speaker

•Accessories: HDMI cable, power cable, Adapter 

•Pivot stand

AIWA MD2407-K ជាម៉ូឌែលផ្តោតលើហ្គេម

•Panel Size: 23.8“ IPS panel

•Resolution: 1920x1080 

•Resfresh Rate: 180Hz 

•Panel quality: Grade A+

•Input Interface: HDMI+DP+USB+Earphone

•Brightness: 240 CD/M

•Audio: Speaker

•Accessories: DP cable, power cable, Adapter 

•Pivot stand

AIWA MD270L-Y ជាម៉ូឌែលផ្តោតលើហ្គេម

•Panel Size: 27“ IPS panel 

•Resolution: 1920x1080 

•Resfresh Rate: 180Hz 

•Panel quality: Grade A+

•Input Interface: HDMI+DP+USB+Earphone 

•Brightness: 250 CD/M

•Audio: Speaker

•Accessories: DP cable, power cable, Adapter 

•Pivot stand

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន