no-alternative title
no-alternative title
no-alternative title
no-alternative title

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

(ទីក្រុងតៃប៉ិ តៃវ៉ាន់)៖ MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើកុំព្យូទ័រលេងហ្គេម កុំព្យូទ័រសម្រាប់អ្នកផលិតមាតិកា និងកុំព្យូទ័រសម្រាប់អាជីវកម្ម & ផលិតភាពការងារបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបដិវត្តទៅលើកុំព្យូទ័រ និងផ្នែកហ្គេមីងកាន់តែអស្ចារ្យមួយកម្រិតទៀតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ 2025 Computer Show ដែលរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលតាំងពិពរណ៍  Taipei Nangang Exhibition Center កាលពីថ្ងៃទី 20 ខែឧសភានេះ ដែលមានការដាក់តាំងបង្ហាញនូវផលិតផលថ្មីៗជាច្រើន រួមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ពេលអនាគតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃកម្មវិធីនេះ ក្រុមហ៊ុន MSI បានបង្កើតនូវភាពជាដៃគូរពិសេសក្នុងការនាំមកនូវកុំព្យូទ័រជាច្រើន ក្នុងនោះមានដូចជា Prestige 13AI+ Ukiyo-e Edition, Stealth A16 AI+ Mercedes-AMG Motorsport និង Prestige 16 AI+ Mercedes-AMG Motorsport editions ដែលលមានរូបរាងប្រណិត និងកម្លាំងខ្លាំងក្លាបំផុត។ ផលិតផលអស្ចារ្យទាំងនេះ ក្រុមហ៊ុនMSI ថ្មីៗនេះ ក៏បានឈ្នះនូវពានរង្វាន់ Best Choice Awards ផងដែរ។

 

ផលិតទាំងនោះមានដូចជា កុំព្យូទ័រ Titan 18 HX Dragon Edition Norse Myth securing Gold នៅក្នុងផ្នែក Gaming & Entertainment category  រួមជាមួយនឹងការប្រកាសបង្ហាញនូវឧបករណ៍លេងហ្គេម  Claw 8 AI+ ជាមួយនឹងកុំព្យូទ័រ  Prestige 13 AI+ Ukiyo-e Edition ដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងផ្នែក Computer & System category ។ ការដាក់បង្ហាញនូវផលិតផលថ្មីៗនៅក្នុងឆ្នាំនេះមិនត្រឹមតែបង្ហាញអំពីផ្នែកសិល្បៈនោះទេ ប៉ុន្តែវាក៏បង្ហាញអំពីការឆ្ពោះទៅកាន់បច្ចេកវិទ្យា AI នៅក្នុងវិស័យកុំព្យូទ័រផងដែរ។ 

រលកនៃការច្នៃប្រឌិតថ្មីទៅលើកុំព្យូទ័រ Ukiyo-e Edition

ក្រុមហ៊ុន MSI សហការជាមួយនឹងក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ជប៉ុន OKADAYA ក្នុងការឌីស្សាញទៅលើកុំព្យូទ័រ  Prestige 13 AI+ Ukiyo-e Edition ដែលទទួលបាននូវពានរង្វាន់ COMPUTEX Best Choice Award ។ កិច្ចសហការរួមគ្នានេះបង្ហាញអំពីសិល្បៈដ៏ល្អឥតខ្ចោះជាមួយនឹង Yamanaka ដែលមានអាយុកាលជាង 400 ឆ្នាំ និងការបញ្ចូលនូវបច្ចេកវិទ្យា AI ជាច្រើនទៀត។

 

កុំព្យូទ័រនេះក៏មានការតុបតែងជាមួយនឹង "The Great Wave off Kanagawa" ដែលបង្ហាញនូវភាពស្រស់ស្អាតនៃសិល្បៈរបស់  Katsushika Hokusai’s Ukiyo-e ។ ការឌីស្សាញដ៏ពិសេសនេះគឺស្ថិតនៅក្រោមការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន MSI ដែលមិនត្រឹមតែខ្លាំងក្លាទៅលើសមត្ថភាពដំណើរការនោះទេ ប៉ុន្តែវាក៏បង្កើតឡើងជាមួយនឹងសិល្បៈដ៏គួរអោយចាប់អារម្មណ៍បំផុត។ នៅក្នុងការលាយបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យានេះ ក្រុមហ៊ុនMSI ក៏មានមោទកភាពក្នុងការប្រកាសនូវ Artisan Collection ដែលនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ COMPUTEX នេះ។

កិច្ចសហការក្នុងការផលិតកុំព្យូទ័រស៊េរី  Mercedes-AMG Motorsport

បន្ទាប់ពីភាពជោគជ័យនៃកិច្ចសហការកាលពីឆ្នាំមុននេះ ក្រុមហ៊ុន MSI បន្តក្នុងការជម្រុញនៃព្រំដែននៃការបង្កើតនូវផលិតផលជាច្រើនប្រកបដោយភាពប្រណិតនៅក្នុងការលេងហ្គេមតាមរយៈកិច្ចសហការជាមួយនឹង Mercedes-AMG ។ តាមរយៈការពង្រឹង និងពង្រីកនៅក្នុងកិច្ចសហការនេះ ក្រុមហ៊ុនMSI ក៏ប្រកាសបង្ហាញនូវផលិតផលចំនួន 2 នៅក្នុងឆ្នាំនេះគឺ Stealth A16 AI+ Mercedes-AMG Motorsport និង  Prestige 16 AI+ Mercedes-AMG Motorsport ដែលតំណាងអោយកិច្ចសហការបន្តរបស់ក្រុមហ៊ុនទាំងពីរនេះ។

 

សម្រាប់កុំព្យូទ័រ  Stealth A16 AI+ នេះបំពាក់នូវបន្ទះឈីប  Intel និង  AMD processors ជាមួយនឹងក្រាហ្វិកកាត NVIDIA® GeForce RTX™ 50 Series Laptop GPUs រួមជាមួយនឹងអេក្រង់ដ៏ប្រណិតថែមទៀត។ ចំណែកកុំព្យូទ័រ  Prestige 16 AI+ នេះបំពាក់នូវបន្ទះឈីប Intel CPU ជាមួយនឹងអេក្រង់ 4K OLED ។ កុំព្យូទ័រទាំងពីរនេះមានការឌីស្សាញយ៉ាងពិសេសជាមួយនឹងការប្រើប្រាស់នូវឡូហ្គោ និងទម្រង់របស់ AMG ដែលបង្ហាញអំពីភាពប្រណិតបំផុតនៅក្នុងវិស័យនៃការលេងហ្គេម។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់មកជាមួយនឹង laptop sleeve, mouse និង mousepad ដែលជាកិច្ចសហការក្នុងការឌីស្សាញរបស់ MSI និង Mercedes-AMG ថែមទៀតផង។

បដិវត្តថ្មីនៃការលេងហ្គេមគ្មានដែនកំណត់ជាមួយនឹង  Claw A8 Platform និង Claw 8 AI+ Edition

បន្ទាប់ពីទទួលបាននូវភាពជោគជ័យពីឧបករណ៍លេងហ្គេម MSI Claw 8 AI+ កាលពីចុងឆ្នាំ 2024 នេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារនៃឧបករណ៍លេងហ្គេមចល័ត ហើយថ្មីៗនេះក៏ទទួលបាននូវពានរង្វាន់  2025 COMPUTEX Best Choice Award ថែមទៀត។ ក្រុមហ៊ុន MSI នៅតែបន្តក្នុងការពង្រីកទៅលើឧបករណ៍លេងហ្គេមរបស់ខ្លួនកាន់តែប្រសើរជាងមុនថែមទៀតសម្រាប់ពេលអនាគតតាមរយៈការប្រកាសបង្ហាញនូវឧបករណ៍ថ្មីរបស់ខ្លួននោះគឺ Claw A8 និង  Claw 8 AI+ Polar Tempest Edition ។ ឧបករណ៍លេងហ្គេមទាំង ២ នេះផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកលេងហ្គេមក្នុងការជ្រើសរើសរវាងការប្រើប្រាស់នូវឧបករណ៍បំពាក់នូវបន្ទះឈីប AMD និង Intel Platform នេះ។

សម្រាប់អ្នកលេងហ្គេមដែលស្វែងរកនូវឧបករណ៍លេងហ្គេមចល័តដ៏ខ្លាំងក្លានោះ  Claw A8 ថ្មីនេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះជាមួយនឹងអេក្រង់  8" FHD+ 120Hz touchscreen ។ ជាមួយនឹងការបំពាក់នូវបន្ទះឈីប AMD Ryzen™ Z2 Extreme Processor ជាមួយនឹង  LPDDR5-800 memory នោះ ឧបករណ៍ Claw A8 នេះផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏រលូន និងអស្ចារ្យបំផុត។ វាក៏មានរន្ធ I/O ផតជាច្រើនដែលធានានូវការតភ្ជាប់ដ៏រលូនក្នុងការលេងហ្គេមថែមទៀតផង។

សម្រាប់ឧបករណ៍Claw 8 AI+ Polar Tempest Edition វិញគឺប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ Ultra 7processor 258V ដែលអាចធ្វើការ upgrade បានទំហំដល់ទៅ 2TB NVMe SSD ។ ឧបករណ៍នេះមានការឌីស្សាញថ្មីជាមួយនឹងការប្រើប្រាស់នូវ UV Coating ដែលធានាបាននូវល្បឿនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់ដ៏រលូន។ សម្រាប់ឧបករណ៍  Claw 8 AI+ Polar Tempest Edition និង Claw A8 នេះក៏មានច្រើនពណ៌សម្រាប់ជ្រើសរើសផងដែរដែលអ្នកប្រើប្រាស់អាចធ្វើការរើសនូវស្ទាយ៍ណាមួយដែលពួកគេពេញចិត្តបាន។

ការធ្វើបដិវត្តបច្ចេកវិទ្យា AI តាមរយៈក្រាហ្វិកកាត RTX50

ក្រុមហ៊ុន MSI ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើបដិវត្តថ្មីសម្រាប់សករាជថ្មីនៃក្រាហ្វិកកាត និងបច្ចេកវិទ្យា AI ជាមួយនឹងការប្រើប្រាស់នូវ RTX 50 series ទៅលើកុំព្យូទ័រ flagship laptops របស់ខ្លួនដូចជានៅលើ Crosshair Cyborg series ជាដើម។ នៅក្នុងសករាជថ្មីនៃបច្ចេកវិទ្យា AI នេះ  RTX 50 series ក៏ចាប់ផ្តើមបំពាក់នៅលើកុំព្យូទ័រ MSI High-end ជាច្រើនដែលបង្កើននូវសមត្ថភាពខ្លាំងក្លាគ្មានគូប្រៀបនោះទេ។

 

ទិដ្ឋភាពនាពេលអនាគត៖ ព្រំដែនគ្មានកំណត់

ជាមួយនឹងការដាក់បង្ហាញនូវកុំព្យូទ័រជាច្រើនដែលបំពាក់នូវ RTX 50 series នោះ ក្រុមហ៊ុនMSI ក៏បង្ហាញនូវគំនិតថ្មីៗបន្ថែមទៀតនៅក្នុងផ្នែក Business & Productivity របស់ខ្លួនផងដែរ។ កុំព្យូទ័រម៉ូឌែលថ្មីនេះមានកម្រាស់ស្តើងបំផុតនៅក្នុងផលិតផលរបស់ក្រុមហ៊ុន MSI ជាមួយនឹងកម្រាស់ត្រឹមតែ 13.9mm ។ កុំព្យូទ័រទាំងនេះក៏មានការឌីស្សាញទម្រង់ 2-in-1 “Flip” ជាមួយនឹងអេក្រង់ OLED Displays និងទ្រទ្រង់ទៅលើការប្រើប្រាស់នូវ stylus ជំនាន់ថ្មី និងថាមពលថ្មប្រើប្រាស់បានពេញមួយថ្ងៃថែមទៀត។ ការឌីស្សាញថ្មីនេះអាចនឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីបជំនាន់ថ្មីរបស់ Intel ផងដែរនោះគឺកូដ Panther Lake ។

 

ការដាក់បង្ហាញទាំងនេះសុទ្ធតែបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការផ្តោតទៅលើការឌីស្សាញកាន់តែអស្ចារ្យ កម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លា និងកិច្ចសហការគ្នាប្រកបដោយភាពច្នៃប្រឌិតបំផុត។ លើសពីផលិតផលជាច្រើនដែលគួរអោយចាប់អារម្មណ៍ទាំងនេះ ក្រុមហ៊ុន MSI នឹងបន្តក្នុងការពង្រីកសក្តានុពលបន្ថែមទៀតទៅលើផ្នែក Business & Productivity និងការឌីស្សាញកុំព្យូទ័រ  Gaming Series laptop របស់ខ្លួនទៅកាន់ជំនាន់ថ្មីកាន់តែអស្ចារ្យបន្ថែមទៀតដែលគ្មានព្រំដែនកំណត់នោះទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន