
នៅថ្ងៃនេះ GAC និង Huawei បានប្រកាសតែងតាំងនាយកប្រតិបត្តិក្រុមហ៊ុនឡានថ្មី Qijing របស់ខ្លួនហើយ ខណៈដែលការតេស្តសាកល្បងទៅលើឡានអគ្គិសនីម៉ូដែលដំបូងរបស់ខ្លួននៅក្នុងប្រទេសចិនក៏បានរួចរាល់ហើយផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា ឡានថ្មីនេះ នឹងមានលក់នៅលើទីផ្សារក្នុងស្រុកនៅឆ្នាំក្រោយជាមួយនិងជាង 300,000 យ៉ន់ដែលប្រហែល 42,060 ដុល្លារ។ គួរបញ្ជាក់ថា GAC និង Huawei បានចាប់ដៃគ្នាអស់រយៈពេលជាយូរមកហើយ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ បានផ្តល់នូវដំណោះស្រាយទៅលើប្រព័ន្ធប្រតិបត្តិការសម្រាប់ឡាន GAC។
តាមរយៈនៃការចាប់ដៃគ្នារវាងក្រុមហ៊ុនធំៗទាំងពីរនេះ គឺបានបង្ហាញពីភាពរីកចំរើនថ្មីមួយទៀតសម្រាប់ទីផ្សារឡានអគ្គិសនីនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Qijing ដែលបកប្រែជាភាសារអង់គ្លេសថា Venue។ គួរបញ្ជាក់ថា កាលពីថ្ងៃទី 25 ខែកញ្ញានេះ អគ្គនាយករបស់ Huawei លោក Eric Xu និងអគ្គនាយក GAC លោក Feng Xingya បានប្រកាសតែងតាំង លោក Liu Jiaming ជានាយកប្រតិបត្តិក្រុមហ៊ុនឡានថ្មីរបស់ខ្លួន។ លោក Liu Jiaming ធ្លាប់ជាងអ្នកគ្រប់គ្រងរបស់ GAC Toyota និង GAC Group អស់រយៈពេលជាង 25 ឆ្នាំមកហើយ។
លោក Liu Jiaming នឹងមានការទទួលខុសត្រូវទោលើការលក់ គម្រោងសង្វាក់ផលិតកម្ម និងការវិនិយោគនានា រួមទាំងការគ្រប់គ្រង់ទៅលើបច្ចេកទេសនៃរថយន្តផងដែរ។ ជាមួយនិងការងារថ្មីនេះ លោក Liu Jiaming នឹងប្រើប្រាស់នូវបទពិសោធន៌របស់លោកសម្រាប់ការងារ ក៏ដូចជាការឆ្លើយតបទៅលើយុទ្ធសាស្រ្តថ្មីៗរបស់ក្រុមហ៊ុននេះ ដែលផ្តោតខ្លាំងទៅលើគម្រោងនៃសង្វាក់ផលិតកម្ម ការអភិវឌ្ឍទីផ្សារ និងការគ្រប់គ្រង់ទូទៅនៅក្នុងក្រុមហ៊ុន។
សម្រាប់វត្តមាននៅពេលនេះ លោក Liu Jiaming ក៏បានបញ្ចេញនូវរូបភាពថ្មីមួយរបស់ Qijing ដែលមានលេខម៉ូដែល F03 ដែលជាឡានប្រភេទ middle-to-large sedan ដែលគ្រោងនឹងបង្ហាញវត្តមានឆាប់ៗនេះជាមួយនិងជម្រើសអគ្គិសនីសុទ្ធ BEVនិងអគ្គិសនីលាយចំហេះ EREV។ រូបភាពនេះត្រូវបានថតនៅក្នុងកំឡុងពេលធ្វើតេស្តសាកល្បងនៅតំបន់វាលខ្សាច់ ដែលមានអកាសធាតុក្តៅខ្លាំង។

Qijing F03 នឹងបង្ហាញខ្លួននៅឆ្នាំ 2026 ជាមួយតម្លៃជាង 300,000 យ៉ន់ (42,060 USD)។ សម្រាប់ម៉ូដែលនេះ គឺមិនដូចឡានផ្សេងរបស់ HIMA នោះទេ ដោយ Qijing នឹងកា្លយជាម៉ាកយីហោឡានថ្មី ដែលខុសពី Aito, Luxeed, Stelato, Maextro, និង Saic។



.png)

